ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីហ្វុីលីពីន ចង់បញ្ជូនកម្លាំងទាហានទៅកាន់ប្រទេសចិន

ប្រធានាធិបតីហ្វុីលីពីនលោកឌុយទែរតេបានបង្ហាញពីទស្សនៈមួយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោក មិនមែនបញ្ជូនទាហានទៅប្រឆាំងចិន ដោយសារតែវិវាទនៅលើដែនសមុទ្រនោះឡើយ គឺការបញ្ជូនទាហានទៅចិនដើម្បី ហ្វឹកហាត់ពីសមត្ថភាពសម្រាប់ប្រឆាំងភេរវកម្ម ។ ជាមួយគ្នានេះដែរទីក្រុងម៉ានីលនៅតែព្រួយបារម្ភពីសកម្មភាពកសាង ដោយខុសច្បាប់របស់ចិននៅលើដែន សមុទ្រចិនភាគខាងត្បូង។

តាមសារព័ត៌មាន Philippine Star លោកឌុយទែរតេ មានបំណងឲ្យមានការហ្វឹកហាត់ដល់កម្លាំងទាហានហ្វុីលីពីន ដែលជាកម្លាំងធ្លាប់សំទៅនឹងកិច្ចសហការជាមួយអាមេរិក។ នៅពេលដែលគ្មានអាមេ រិកជួយ កម្លាំងទាហានហ្វុីលីពីនដូចជាមិនមានភាព ជឿជាក់ ។ ទាំងនោះហើយ ទើបលោក ចង់ឲ្យទាហានរបស់ខ្លួនមាន គ្រូពីរផ្សេងគ្នា ដើម្បីជាការរីកចម្រើន។

NKD-36x6_outline

ប្រធានាធិបតីឌុយទែរតេ បានបញ្ជាក់នៅក្នុងឱកាសខួបគម្រាប់ទី២០ថ្ងៃបង្កើត ក្លិបអ្នកជំនួញ ចិនហ្វុីលីពីន នៅទីក្រុង ម៉ានីល ថា«ភាគច្រើនទាហានហ្វុីលីពីន ពឹងផ្អែកលើអាមេរិក នៅពេលនេះចាំបាច់ ត្រូវតែ បង្កើនទំនាក់ទំនងជាមួយចិនដើម្បីធ្វើឲ្យមានតុល្យភាព។ ខ្ញុំគិតថា សាលា បណ្តុះបណ្តាលនៅចិននឹងជួយឲ្យទាហានរបស់លោក មានសមត្ថភាពជាងមុន នៅ ក្នុងសកម្មភាពប្រឆាំងភេរវកម្ម»។

លោកឌុយទែរតេក៏បានបញ្ជាក់ទៀត ថា គម្រោងបញ្ជូនទាហានទៅកាន់ប្រទេសចិន ហ្វឹកហាត់ មានន័យថា ទីក្រុងម៉ា នីល នឹងកាត់ផ្តាច់ទំនាក់ទំនងសម្ពន្ធមិត្ត ទាំងស្រុង ជាមួយអាមេរិក៕ ម៉ែវ សាធី