ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ប្រធានាធិបតីអាមេរិក ៖ គោលបំណងរបស់គីមជុងអ៊ុន នឹងក្លាយជាការពិត

ចែករំលែក៖

ទំនាក់ទំនងរវាង អាមេរិក និងកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងកានតែល្អប្រសើរ ថែមទៀត ក្រោយពេលមានកូរ៉េខាងត្បូង ជាអ្នកនាំផ្លូវ បញ្ចុះបញ្ចូល ឲ្យអាមេរិក និងកូរ៉េខាងត្បូង មានទំនាក់ទំនងកាន់តែជិតស្និទ្ធ តាមរយៈជំនួប លើកទីពីរ ដែលគ្រោងធ្វើឡើងនៅដើមឆ្នាំ២០១៩ខាងមុខ ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានពឹងផ្អែកទៅលើសមភាគីកូរ៉េខាងត្បូង លោក ម៉ូនជេអ៊ីន ជួយនាំពាក្យទៅកាន់មេដឹកនាំគីម ជុងអ៊ុន ថា លោកសន្យានឹងបំពេញតាមគោលបំណងចង់បានរបស់ទីក្រុងព្យុងយ៉ាង ។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជេ អ៊ីន បាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី២ ខែធ្នូថា «ប្រធានាធិបតីត្រាំ បានផ្ញើសារ ដែលមានភាពស្និទ្ធស្នាល បំផុតទៅកាន់ មេដឹកនាំ គីមជុងអ៊ុន ។ លោកត្រាំបានបង្ហាញពីការពេញចិត្តទៅលើ លោកគីម ជុងអ៊ុន ។ ជាមួយគ្នានោះប្រធានាធិបតីអាមេរិក សង្ឃឹមថា មេដឹកនាំកូរ៉េខាងជើង នឹងបន្តអនុវត្ត ដូចអ្វីដែលខ្លួនបានព្រមព្រៀង នឹងប្រែក្លាយការចង់បានរបស់លោកគីម ជុងអ៊ុន ទៅជាការពិត»។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១ ខែធ្នូ បានប្រកាសថា ជំនួបលើកទីពីរ ជាមួយមេដឹកនាំ គីម ជុងអ៊ុន នឹងត្រូវធ្វើឡើងនៅខែមករា ឬខែកុម្ភៈ ឆ្នាំ២០១៩ ។ លោកត្រាំបញ្ជាក់ថា លោកនឹងមេដឹកនាំ គីម ជុងអ៊ុនពិតជា មានការចុះសម្រុងនឹងគ្នា ។ នៅពេលដែលលោកត្រាំឡើងយន្តហោះ Air Force One ចាកចេញពីប្រទេសអាហ្សង់ទីន លោកបានបញ្ជាក់ថា មេដឹកនាំ គីម ជុងអ៊ុន អាចនឹងបំពេញទស្សនកិច្ចអាមេរិក តែលោកមិនបញ្ជាក់ពីពេលវេលា និងលក្ខណ នៃដំណើរទស្សនកិច្ចនោះឡើយ។

នៅក្នុងជំនួបជាប្រវត្តិសាស្ត្រ ក្នុងប្រទេសសឹង្ហបុរីកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ មេដឹកនាំ គីម ជុងអ៊ុន បានសន្យាថា នឹងខិតខំឆ្ពោះទៅរកការរំសាយអាវុធបរមាណូ ទាំង ស្រុង។ ប៉ុន្តែ រយៈពេល ជិត កន្លះឆ្នាំកន្លងមក ភាគីទាំងពីរនៅមិនទាន់ ឯកភាពគ្នា ទៅលើគម្រោងនៃការរំសាយអាវុធបរមាណូ និងបង្កើនទំនាក់ទំនងទ្វេភាគី អាមេរិក -កូរ៉េខាងជើង ដោយ ទីក្រុងវ៉ាស៊ីនតោន នៅតែបន្តដាក់ទណ្ឌកម្ម លើកូរ៉េខាងជើងដដែល ។

ជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោន និង សេអ៊ូល នៅមានទស្សនៈខុសគ្នា ពីទម្រង់នៃការអភិវឌ្ឍទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង ។ ប្រធានាធិបតី ម៉ុនបានគាំទ្រដល់គោលនយោបាយ ទំនាក់ទំនងជិតស្និទ្ធជាមួយកូរ៉េខាងជើង ។

កូរ៉េទាំងពីរ បានចាប់ផ្តើម ដោះមីន និងបំផ្លាញទីតាំងត្រួតពិនិត្យនៅតាមព្រំដែន ក្រោយដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីខែតុលាកន្លងមក ។ ទាំងនោះ ជាសញ្ញាវិជ្ជមានមួយនៅក្នុង ដំណើរឆ្ពោះទៅរកភាពល្អប្រសើរទាំងស្រុង ក៏ដូចជាឈានដល់ សន្ធិសញ្ញាសន្តិភាព បញ្ចប់សង្គ្រាម ឧបទី្វប កាលពីឆ្នាំ ១៩៥០ ដោយគ្រាន់តែបញ្ចប់ដោយកិច្ចព្រមព្រៀងឈប់បាញ់នៅឆ្នាំ១៩៥៣ ៕


ចែករំលែក៖