ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាន​ក្រុមការងារ​ឃុំ​បឹង​ណាយ​ជួយ​ស្ដារ​ប្រឡាយ​ជូន​ប្រជាពលរដ្ឋ​

​ខេត្ដកំពង់ចាម​ ៖​ ឆ្លើយ​តប​តាម​ សំណូមពរ​ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹង​ណាយ​ស្រុក​ព្រៃឈរ​ខេត្ដកំពង់ចាម​លោក​បែន​ រ័​ត្ន​ ប្រធាន​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ ឃុំ​បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹង​ណាយ​ដែល​កន្លង​មក​ ប្រជាពលរដ្ឋ​នៅ​ឃុំ​នេះ​បាន​ស្នើ​សុំ​ឱ្យ​ក្រុម​ ការងារ​ជួយ​ស្ដារ​ប្រឡាយ​ចំនួន​បី​ខ្សែ​ដែល​ ជា​ច្រើន​ឆ្នាំ​កន្លង​មក​ពុំដែល​បាន​ស្ដារ​ឡើយ​ ដែល​មាន​បណ្ដោយ​ប្រវែង​១.៣០០​ម៉ែត្រ​ មាត់​លើ​៣​ម៉ែត្រ​ និង​ជម្រៅ​១​ម៉ែត្រ​ ដែល​កំពុង​បន្ដ​ស្ដារ​ក្រោម​ការ​រួមចំណែក​ ឧបត្ថម្ភ​ពី​លោកស្នងការ​ខេត្ដ​ប្រេង​ចំនួន​៣០០​លី​ត្រ​ លោក​ គាត​ ខេ​ង​ ម្ចាស់​ក​សិ​ ដ្ឋា​ន​ផលិត​ពូជ​ត្រី​ថ្មដា​ទឹកឆា​រួម​មាន​ គ្រឿងចក្រ​ប្រេង​និង​ថវិកាបដិភាគ​មួយ​ចំនួន​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ ។​

​ជាមួយនឹង​ការ​ស្ដារ​ប្រឡាយ​នេះ​ដែរ​ ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​លោក​ គាត​ ខេ​ង​ ម្ចាស់​គ្រឿងចក្រ​ជួយ​សម្រួល​ ខ្នង​ទំនប់​មាត់​ប្រឡាយ​នេះ​ឱ្យ​ក្លាយទៅជា​ផ្លូវ​សម្រាប់​ធ្វើ​ដំណើរ​ដែល​មាន​ទទឹង​ ៣​ម៉ែត្រ​ និង​កម្ពស់​កន្លះ​ម៉ែត្រ​ ដើម្បី​ សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​កសិផល​នៅ​ ពេល​ប្រមូល​ផល​ម្ដងៗ​ ។​

​លោក​បែន​ រ័​ត្ន​ បាន​បញ្ជាក់​ជូន​ប្រជា​ ពលរដ្ឋ​ថា​ ទុក្ខ​លំបាក​របស់​ប្រជា​ពល​ រដ្ឋ​គឺជា​បន្ទុក​របស់​រាជរដ្ឋាភិបាល​ហើយ​មាន​ក្រុមការងារ​ជា​សេនាធិការ​ដែល​ ចុះ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​និង​ស្វែង​ យល់​ពី​ភាព​ខ្វះខាត​និង​ទុក្ខ​លំបាក​។​

​ជាក់ស្ដែង​ប្រឡាយ​ដែល​យើង​កំពុង​ស្ដារ​នេះ​អាច​ស្រោចស្រព​ផ្ទៃដី​ស្រែ​ទំហំ​ជាង​៣០០​ហិ​កតា​ហើយ​អាច​សាប​ព្រួស​និង​ដក​ស្ទូង​បាន​ដល់​ទៅ​បី​ដង​ក្នុង​មួយ​ឆ្នាំ​។​ ដូច្នេះ​ទន្ទឹម​និង​ទទួល​បាន​ប្រឡាយ​ដែល​ បាន​ផ្ដល់​ប្រភព​ទឹក​ដ៏​ប្រសើរ​នេះ​សូម​បង​ ប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួលផល​ពី​ប្រឡាយ​ នេះ​ធ្វើ​យ៉ាងណា​ជួយ​សម្អាត​មាត់​ប្រឡាយ​ និង​ស្ដារ​ជា​ប្រចាំ​ទៅ​តាម​ក្បាលដី​រៀងៗ​ ខ្លួន​សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ចរន្ដទឹក​ហូរ​ជ​ ា​រៀង​រហូត​និង​រក្សា​ប្រពៃណី​បែងចែក​ទឹក​ឱ្យ​បាន​ស្មើគ្នា​ចាត់​ប្រធាន​គ្រប់គ្រង​ទឹក​ ដើម្បី​ធានា​ដល់​ការ​ស្រោចស្រព​លើ​ផលដំណាំ​បាន​គ្រប់គ្រាន់​រហូត​ដល់​ពេល​ ប្រមូល​ផល​ ៕​ហេង​ សូ​រិ​យា​

11414438_513941878757520_1637927554_n
11425296_513941888757519_908329270_n
11329700_513941905424184_1995598091_n