ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាន​ក្លិ​សិល្បៈ​ឌី​ភី​ ធ្វើ​ខួបកំណើត​ក្រោម​វត្តមាន​សិល្បករ​ជា​ច្រើន​

​ភ្នំពេញ​ ៖​ ប្រធាន​ក្លិប​សិល្បៈ​ឌី​ភី​និង​ជា​អគ្គនាយក​វិទ្យុ​ឌី​ភី​ លោក​កុយ​ ស៊ី​ឌឿ​ន ​បាន​រៀបចំ​ពិធី​ខួបកំណើត​គម្រប់​អាយុ​៤៧​ឆ្នាំ​ កាលពី​រាត្រី​ថ្ងៃ​ទី​១​ មេ​សា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​គ្រឹះ​ជិត​វត្ត​ដំបូក​ខ្ពស់ ​រាជធានី​ភ្នំពេញ​ ។​ កម្មវិធី​នេះ​មានការ​ចូលរួម​ចាប់តាំងពី​មន្ត្រី​មានមុខមាត់​ និង​សិល្បករ​សិល្ប​ការិនី​ជា​ច្រើន​រូប​ទៀត​។​

​ថ្លែង​ក្នុង​ពិធីបុណ្យ​ខួបកំណើត​នៅ​ចំពោះ​មុខ​ភ្ញៀវ​កិត្តិយស​លោក​ កុយ​ ស៊ី​ឌឿ​ន ​ដែល​ជា​ប្រធាន​ក្លិប​សិល្បៈ​ឌី​ភី​ និង​ជា​អគ្គនាយក​វិទ្យុ​ឌី​ភី​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ កម្មវិធី​ខួបកំណើត​នា​ពេល​នេះ​ គឺ​ដើម្បី​ជប់លៀង​អបអរសាទរ​ចំពោះ​បុគ្គលិក​គ្រប់​ផ្នែក​ទាំងអស់ ​របស់​ក្រុមហ៊ុន​ឌី​ភី​ ទាំង​ខាង​ស​ម្ជ​ស្ស​ខាង​វិទ្យុ​និង​ខាង​ក្លិប​សិល្បៈ​ ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ផង​ដែរ​។​

​លោក​បញ្ជាក់​ថា​ ឆ្នាំ​នេះ​លោក​មាន​អាយុ​៤៧​ឆ្នាំ​ ដោយ​រៀបចំ​ពិធី​ខួបកំណើត​នេះ​ឡើង​ដើម្បី​ទទួល​ពរ​ជ័យ​សិរី​សួស្តី​មាន​លាប​ជ័យ​គ្រប់​ប្រកា​រទាំង​រូប​លោក​ភរិយា​ជាទី​ស្រឡាញ់​កូនប្រុស​ស្រី​ឪពុកក្មេក​ម្តាយក្មេក​ញាតិ​មិត្ត​ទាំងអស់​ដែល​ស្គាល់​លោក​ឲ្យ​មាន​តែ​សុភមង្គល​គ្រប់​ប្រការ​រកស៊ី​មានបាន​ទាំងអស់​គ្នា​ ។​ ដើម្បី​ញ៉ាំង​ឲ្យ​បរិយាកាស​កាន់តែ​សប្បាយ​រីករាយ​លោក​តែងតែ​មិន​ចោល​កម្មវិធី​បែប​លក្ខណៈ​បុរាណ​ឡើយ​តែងតែ​បង្ហាញ​អ្វី​ដែល​ជា​របាំ​ខ្មែរ​ក្នុង​ន័យ​រក្សា​កេ​រ្តី៍​មរតក​បុរាណ​ឲ្យ​កាន់តែ​ផុស​ឡើង​ទ្វេ​ទៀត​ក្នុង​ពេល​ប្រារ​ព្ឋ​នេះ​ដូច​ជា​របាំ​«​អប្សរា​»«​របាំ​នេសាទ​»«​របាំ​ជូ​ប​ពរ​»​ជាដើម​។​

បន្ថែម​ពី​អ្វី​ដែល​ជា​សិល្បៈ​បុរាណ​ក៍​មានការ​បង្ហាញ​ក្បាច់​រាំ​ចង្វាក់​ទាន់សម័យ​និង​ការ​ច្រៀង​ជា​កិត្តិយស​ពី​សំណាក់​តារា​ល្បីៗ​មួយ​ចំនួន​ដែល​មាន​វត្តមាន​នា​ឱកាស​ពិសេស​នេះ​ផង​ដែរ​ដូច​ជា​កញ្ញា​កែវ​ ច័ន្ទ​ស​ម្ជ​ស្ស​ អ្នក​នាង​យ៉ុ​ង​ ចាន់​កណ្ណិកា​ អ្នក​នាង​យ៉ុ​ង​ ចាន់​សុធា​វី​ អ្នក​នាង​អ៊ិ​ត​ ស្រី​ពី​ន​ កញ្ញា​ម៉ឹង​ រី​ហ្សា​ លោក​យូ​ឌី​ស្កូ​ អ្នក​នាង​ចាន់​តារា​ទី​ លោក​អ៊ឹម​ ជីវ៉ា​ លោក​សុ​គ​ន្ឋ​ ភក្តី​ អ្នកស្រី​ហែម​ សុវណ្ណ​និង​ស្វាមី​ អ្នក​នាង​ឆ​យ​ លោក​សាន​ម៉ៅ​ជាដើម​។​ក្នុង​នោះ​ក៍​មានការ​បញ្ចូល​កម្មវិធី​រាំ​កម្សាន្ត​ជួបជុំ​គ្នា​យ៉ាង​រី​ការយ​បង្កើត​កម្មវិធី​កាន់តែ​មាន​ភាព​សប្បាយ​បន្ថែម​ទៀត​។​

​គួរ​បញ្ជាក់​ដែរ​ថា​ អគ្គនាយក​ក្រុមហ៊ុន​លក់​ផលិតផល​ថែរក្សា​សម្រស់​ឌី​ភី​ប៊ី​យូ​ធី​លោក​កុយ​ ស៊ី​ឌឿ​ន​ជា​កុមារ​កំព្រា​ដែល​ធ្លាប់​នៅ​ក្នុង​មជ្ឈមណ្ឌល​កៀន​ឃ្លាំង​ដោយសារ​តែ​ធ្លាប់​រស់នៅ​ស្គាល់​រសជាតិ​ជា​ក្មេង​កំព្រា​រស់នៅ​យ៉ាង​តស៊ូ​លោក​តែងតែ​ខិតខំ​តស៊ូ​ប្រឆាំង​និង​ឆាកជីវិត​រហូត​ទទួល​បាន​ជីវភាព​ប្រសើរ​ឡើង​នា​ពេល​នេះ​ ។​ មូល​លេ​តុ​ដូចនេះ​ហើយ​ទើប​លោក​កុយ​ ស៊ី​ឌឿ​ន​និង​ភរិយា​តែងតែ​ជួយ​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​និង​របស់របរ​ជួយ​ដល់​កុមារ​កំព្រា​កៀន​ឃ្លាំង​ជំនាន់​ក្រោយ​ជា​ប្រចាំ​បន្ថែម​ពីលើ​ការ​គិតគូ​របស់​រាជរដ្ឋាភិបាល​។​សព្វថ្ងៃ​ក្លិប​សិល្បៈ​ឌី​ភី​មាន​បង្រៀន​របាំ​សម្តែង​ច្រៀង​ពិធីករ​និង​ផ្តល់​ឱកាស​ជូន​ប្អូនៗ​កំព្រា​រៀន​មិន​គិតថ្លៃ​នោះ​ឡើយ​។​ទីតាំង​ក្លិប​សិល្បៈ​ឌី​ភី​មាននៅ​ជាប់​ខាងត្បូង​របង​សារមន្ទីរ​ទួល​ស្លែង​និង​តាម​បណ្តោយ​ផ្លូវ​ព្រ​លាន​អន្តរជាតិ​ភ្នំពេញ​ ៕​ វ​ឌ្ឍ​នា​

IMG_0654

IMG_0657

IMG_0671

IMG_0698

IMG_0719

IMG_0727

IMG_0737

IMG_0745

IMG_0764

IMG_0794