ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាន​មណ្ឌល​សុខភាព​សង្កាត់​និមិត្ត​បើករថយន្ត​ចេញពី​ហាង​ផឹកស៊ី​យីហោ​ម្លិះ​សិរី​សោភ័ណ​ បុក​អ្នក​ជិះ​ម៉ូតូ​ម្នាក់​ស្លាប់​

​ខេត្តបន្ទាយមានជ័យ​៖​ លោក​ប្រធាន​មណ្ឌល​សុខភាព​សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ត្រូវ​សមត្ថកិច្ច​រាយការណ៍​ ឱ្យ​ដឹង​ថា​ បាន​បើករថយន្ត​កាម​រី​បា​ឡែ​ន​ចេញពី​ហាង​ផឹកស៊ី​យីហោ​ម្លិះ​សិរី​សោភ័ណ​ ហើយ​ គេ​សង្ស័យ​ថា​ប្រធាន​មណ្ឌល​សុខភាព​រូប​នោះ​បើករថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​បើក​បុក​អ្នក​ជិះ​ម៉ូតូ​ម្នាក់​បណ្តាល​ឱ្យ​ស្លាប់​ បន្ទាប់​ពី​គេ​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ​ រ​យន្ត​បង្ក​ក៏​ជ្រុល​ទៅ​បុក​ដើម​ដូង​ ១​ដើម​ទើប​ទៅ​មុខ​លែង​រួច​ ។​

​ហេតុការណ៍​កើតឡើង​កាល​ ពី​ម៉ោង​៥​និង​៣៥​នាទី​ល្ងាច​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ចំណុច​ផ្លូវ​ចូល​ភូមិ​គាប​ ស្ថិត​ក្នុង​ សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​។​

​បើ​តាម​សេចក្តីរាយការណ៍​ពី​នគរបាល​ចរាចរ​ខេត្ត​ឱ្យ​ដឹង​ទៀត​ថា​ អ្នក​បើករថយន្ត​កាម​រី​ បា​ឡែ​ន​ដែល​ជា​ប្រធាន​មណ្ឌល​សុខភាព​សង្កាត់​និមិត្ត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​ក៏​ទទួល​រង​របួសធ្ងន់​នោះ​ដែរ​ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន​ ស្រុក​មង្គលបុរី​ ក៏​ប៉ុន្តែ​ដោយសារ​ស្ថានភាព​ រង​របួសធ្ងន់​លោក​ក៏​ត្រូវ​ក្រុម​ គ្រួសារ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​។​ប្រធាន​មណ្ឌល​សុខភាព​រូប​នោះ​គេ​ស្គាល់ឈ្មោះ​ ផា​ន់​ អាំ​ផៃ​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ រស់នៅ​ភូមិ​យាង​ថ្មី​ ឃុំ​កូប​ ស្រុក​អូរ​ ជ្រៅ​ ខេត្តបន្ទាយមានជ័យ​បើករថយន្ត​ម៉ាក​កាម​រី​ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​២​ A៥៤៧៣​ ។​ចំណែក​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​បាត់បង់​ជីវិត​មានឈ្មោះ​ លី​ ខ​រី​ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ​ រស់នៅ​ភូមិ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ក្រុង​សិរី​សោភ័ណ​ បើក​ម៉ូតូ​ម៉ាក​ហ្ស៊ូ​ម​ម័​អ៊ិ​ច​ ពណ៌​ខ្មៅ​ គ្មាន​ ស្លាក​លេខ​ រថយន្ត​និង​ម៉ូតូ​ទាំង​២​គ្រឿង​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​។​

​លោក​វរសេនីយ៍ត្រី​ សួន​ នី​ប៉ូ​ នាយ​រង​ការិយាល័យ​ចរាចរណ៍​ខេត្ត​ប្រាប់​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កាម​រី​បា​ឡែ​ន​បើកបរ​ដោយ​ប្រធាន​មណ្ឌល​សុខភាព​ សង្កាត់​និមិត្ត​ បើក​ចេញពី​ហាង​ផឹកស៊ី​យីហោ​ម្លិះ​សិរី​សោភ័ណ​ យ៉ាង​លឿន​ បត់​ទៅ​ខាងស្តាំ​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ហើយ​ភ្លាម​នោះ​ក៏​ជ្រុល​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ពេញទំហឹង​ ធ្វើ​ដំណើរ​ ស្រប​ទិស​ គ្នា​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ ហើយ​រថយន្ត​បាន​បន្ត​ ជ្រុល​ទៅ​បុក​បង្គោល​ របង​ផ្ទះ​ ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​បណ្តាល​ឱ្យ​បាក់​ រថយន្ត​មិន​ទាន់​អស់​ល្បឿន​ក៏​ទៅ​បុក​ ដើម​ដូង​ ១​ដើម​ទៀត​ចំ​ពីមុខ​ ទើប​រថយន្ត​ទៅ​មុខ​លែ​រួច​។​

​ក្នុង​ហេតុការណ៍​នោះ​ គេ​ឃើញ​អ្នក​ជិះ​ម៉ូតូ​ និង​អ្នក​បើករថយន្ត​ទទួល​រង​បួស​ធ្ងន់​ដូច​គ្នា​ ដោយឡែក​អ្នក​បើក​ម៉ូតូ​បាន​ស្លាប់​បន្ទាប់​ពី​ក្រុម​ គ្រួសារ​ដឹក​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​ចំណែក​អ្នក​បើករថយន្ត​ក៏​ត្រូវ​គេ​ដឹក​បញ្ជូន​សង្គ្រោះ​ជីវិត​នោះ​ដែរ​ប៉ុន្តែ​មិន​មាន​សេចក្តីរាយការណ៍​មក​ថា​អ្នក​បើករថយន្ត​រូប​នោះ​មាន​វាសនា​យ៉ាងណា​នោះ​ទេ​។​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ សមត្ថកិច្ច​ជំនាញ​វាស់វែង​រួច​ធ្វើការ​សន្និដ្ឋាន​ថា​ បង្ក​ មក​ពី​រថយន្ត​បើក​រប​មិន​គោរព​សិទ្ធិ​អ​ទិ​ភាព​និង​បើកបរ​គេ​សង្ស័យ​ក្នុង​ស្ថានភាព​ស្រវឹង​។​ ម​ធ្យោ​ បាយ​ទាំង​២​គ្រឿង​បន្ទាប់​មក​ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ទុក​ចាត់ការ​តាម​ផ្លូវច្បាប់​៕​វិច្ឆិកា​

IMG_6796
​ ​
​ ​