ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ប្រធាន​សហគមន៍​ព្រៃឈើ​មួយ ក្នុងស្រុក​អន្លង់វែង​រង​ការ​ចោទ​ពុះ​ដីព្រៃ​លក់​

ចែករំលែក៖

​ខេត្តឧ​ត្ត​រ​មានជ័យ​៖ ប្រធាន​សហគមន៍​ព្រៃឈើ​មួយ​ដែលមាន​ទីតាំង​ក្នុងភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ពេក​ថ្មីៗ​នេះ រង​ការ​ចោទ​ពី​ប្រជាពលរដ្ឋ​ថា បាន​ពុះ​ដីព្រៃ​ជា​ចម្រៀកៗ​លក់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​សាងសង់​លំនៅឋាន ។​

​ក្រុម​អ្នកភូមិ​បាន​លើកឡើងថា លោកស្រី មូល ណេ​ន ប្រធាន​ព្រៃ​សហគមន៍​សាមគ្គី បាន​កាត់​ច្រៀក​ដីព្រៃ​សហគមន៍​ដែលមាន​ទំហំ​១០៧៩​ហិកតា លក់​ជា​បណ្ដើរៗ​ទៅ​ឲ្យ​អ្នក​មកពី​ក្រៅ និង​អ្នកស្រុក សាងសង់​លំនៅឋាន ដោយ​ពុំបាន​ពិភាក្សា ជាមួយ​សមាជិក​ក្នុង​សហគមន៍​ឡើយ ។​

​ទាក់ទង​បញ្ហា​នេះ​លោកស្រី មូល ណេ​ន បាន​ឲ្យ​ដឹងថា ព្រៃ​សហគមន៍​សាមគ្គី​គឺមាន​ផ្ទៃដី​ទំហំ​១០៧៩​ហិកតា វា​បាន​ស្ថិតនៅ​គង់​វង្ស​នៅឡើយ​ទេ ។ គឺ​មិន​បាត់បង់​ដូច​ពាក្យ​ដែល​ប្រជា​ពល​រដ្ឋ​ចោទប្រកាន់​នោះឡើយ ។​

​យ៉ាងណា​ក៏ដោយ​ពាក់ព័ន្ធ​ករណីនេះ​ លោក ស៊ូ ណាត មេឃុំ​ត្រពាំង​ប្រី​យ៍​ បានឲ្យដឹងថា ដីព្រៃ​ដែល​សេសសល់​ស្ថិតនៅ​ជុំវិញ​ដែន​ព្រៃ​សហគមន៍​សាមគ្គី​ជាច្រើន​ហិកតា ជា​ផ្ទៃដី​របស់​រដ្ឋ​ដោយ​ពុំទាន់​បាន​អភិវឌ្ឍន៍​នៅឡើយ​ទេ ។ ខណៈ​នេះ ​លោកស្រី មូល ណេ​ន បាន​យកទៅឲ្យសមាជិក ដែលមាន​តួនាទី​ការពារ​ព្រៃ​សហគមន៍​អស់មួយចំនួន , តែ​លោក​ក្នុងនាម​អាជ្ញាធរ​ពុំ​អាចនិយាយបាន​ទេ ៕ ប៉ែន នួន


ចែករំលែក៖