ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធពិភាក្សាយកលុយទៅសងធនាគារពេលដែលប្តីស្រវឹងផ្ទុះហិង្សាកាប់របូសធ្ងន់

ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ និងកូនស្រី ត្រូវប្តីកាប់ឲ្យរងរបួសធ្ងន់ គ្រាដែលប្តីហេងស៊យរូបនេះស្រវឹងស្រា ហើយប្រពន្ធបានពិភាក្សារឿងយកលុយទៅសងធនាគារនិង ខ្ចីលុយសាជាថ្មីមកទិញដីអ្នកភូមិ។

ករណីហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅភូមិ ទទា ឃុំរាយប៉ាយ ស្រុកកងមាស ខេត្ត កំពង់ចាម ហើយបន្ទាប់ពីបង្ករបួសស្នាម លើប្រពន្ធកូន រួចជនសង្ស័យក៏បានរត់គេច ខ្លួនបាត់ទៅ។

មន្ត្រីនគរបាលស្រុកកងមាសបានឲ្យ ដឹងថា ជនដៃដល់ដែលកាប់ប្រពន្ធកូនឲ្យ របួសធ្ងន់នោះឈ្មោះ ឈន ដែន អាយុ៣៣ ឆ្នាំ ជាប្តីក្រោយរបស់ស្ត្រីរងគ្រោះ។ រីឯស្ត្ រីរងគ្រោះដែលត្រូវប្តីកាប់ឈ្មោះ ហឿន សារ៉ាត់ និងកូនស្រីឈ្មោះ ញឹក សិលា អាយុ ១៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

បើតាមស្ត្រីរងគ្រោះបានឲ្យដឹងថា នៅ មុនពេលកើតហេតុនាព្រលប់ថ្ងៃទី១៩ ខែ មេសាប្តីរបស់គាត់បានទៅជួយរំកិលផ្ទះ អ្នកភូមិ ហើយនៅពេលនោះម្ចាស់ផ្ទះបាន ទិញស្រានិងធ្វើម្ហូបឲ្យផឹកសុីផងដែររហូតប្តីរបស់គាត់ស្រវឹងយ៉ាងខ្លាំង។ បន្ទាប់មកប្តី របស់គាត់បានត្រឡប់មកផ្ទះវិញ ពេលនោះ រូបគាត់បានពិភាក្សាជាមួយប្តីចង់យកប្រាក់ដែលជំពាក់បំណុលធនាគារឯកជនចំនួន ២លានរៀលយកទៅសងផ្តាច់រួចខ្ចីប្រាក់ បន្ថែមជាថ្មី​៣លានរៀលមកវិញក្នុងបំណង យកទៅទិញដីនៅក្នុងភូមិ ។

NKD-36x6_outline

ស្ត្រីរងគ្រោះបានបន្តថា នៅពេលដែល​គាត់និយាយមិនទាន់ផុតពីមាត់ផងប្តីរបស់ គាត់ក៏ផ្ទុះហិង្សាឈានដល់ការឈ្លោះ ប្រកែកគ្នាហើយប្តីក៏ទាញកាំបិតខ្វែវកាប់មក លើរូបគាត់ និងកូនស្រីតែដោយខ្លាចត្រូវ កូនស្រីគាត់ក៏យកដៃទៅរងបណ្តាលឲ្យ ដាច់ម្រាមដៃខាងឆ្វេង៤ និងបាក់ដៃស្តាំ ទៀតផង។ មិនតែប៉ុណ្ណោះប្តីរបស់គាត់បានកាប់បំណងសម្លាប់រូបគាត់ចំនួន៣កាំបិតទៀត តែគាត់គេចបណ្តាលឲ្យត្រូវជង្គង់ ខាងស្តាំរងរបួសធ្ងន់។ ឃើញដូច្នេះកូនស្រី របស់គាត់ឈ្មោះ ញឹក សិលា ក៏រត់ចុះមកដី តែត្រូវឪពុករបស់នាងដេញកាប់ ពេលនោះ នាងបានរត់ទៅផ្ទះម្តាយមីងឲ្យជួយក៏បង្ក ឲ្យមានការភ្ញាក់ផ្អើល ហើយជនដៃដល់ បានរត់គេចបាត់ស្រមោលទៅ ។

ស្ត្រីរងគ្រោះបានបញ្ជាក់ថា នៅពេល ដែលប្តីរបស់គាត់កាប់ត្រូវដៃនិងជង្គង់ បណ្តាលឲ្យហូរឈាមរហូតខ្សោះខ្លួន ហើយ ពេលនោះគាត់ក៏លែងដឹងអ្វីទាំង នៅពេល គាត់ដឹងខ្លួនគឺស្ថិតនៅក្នុងមន្ទីរពេទ្យ។

ស្ត្រីរងគ្រោះបានឲ្យដឹងដែរថា កាល គាត់រស់នៅជាមួយប្តីដើមមានកូន៣នាក់ តែដោយសាររស់នៅមិនចុះសម្រុងគ្នាក៏ បានលែងលះគ្នាទៅ។ លុះក្រោយមកបាន រៀបការជាមួយនឹងប្តីក្រោយខាងលើមាន កូន២នាក់ទៀត ប៉ុន្តែការរស់នៅក៏មិនសូវ ចុះសម្រុងគ្នាដែរ ហើយកន្លងទៅធ្លាប់ត្រូវ បានមេភូមិហៅប្តីគាត់ទៅអប់រំជារឿយៗដោយសារតែប្រើអំពើហិង្សាក្នុងគ្រួសារ ។

បច្ចុប្បន្នជនដៃដល់សមត្ថកិច្ចបាននិង កំពុងតាមចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោស តាមច្បាប់ ៕ សហការី