ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធឯណាមិនខ្លាច! លេងសុទ្ធតែ«អញឲ្យងាប់ពេលណា ងាប់ពេលហ្នឹង»

ភ្នំពេញៈ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនយកទៅសួរនាំ បន្ទាប់ពីធ្វើសកម្មភាពយកកាំបិតមកបំណងអារ.​កប្រពន្ធបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃព្រហស្បតិ៍​ ៤រោច​ ខែស្រាណ៍​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០១៨​ នៅបន្ទប់ជួលលេខ៤២ ក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នារីជាជនរងគ្រោះមានឈ្មោះ ប៊ូ ហុង អាយុ២២ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។ ចំណែកប្តីហេងស៊យខាងលើមានឈ្មោះ ឆៃ ចន្តា អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិកើតហេតុ មានស្រុកកំណើតនៅភូមិចំការលើ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពុងចាម ។

ប្រភពឲ្យដឹងថា​ នៅម៉ោងប្រមាណ០៦ព្រឹកថ្ងៃកើតហេតុ នារីរងគ្រោះកំពុងតែដេកនៅក្នុងបន្ទប់ជាមួយប្តីហេងស៊យ រួមជាមួយកូនស្រីតូចម្នាក់ទៀត ខណៈពេលដែលកំពុងដេក ស្រាប់តែប្តីហេងស៊យខាងលើមមើវាយចំខ្នងមួយដៃរួចមកប្រពន្ធឆ្ងល់ ក៏មកសួរហេតុអ្វីបានវាយខ្ញុំ ស្រាប់តែប្តីបានស្ទុះវឹងទៅយកកាំបិតចំនួន២ដើម មកគំរាមអារ.ក និងនិយាយថា «អញឲ្យងាប់ពេលណា ងាប់ពេលហ្នឹង» ដោយមានការភិតភ័យជាខ្លាំង នៅក្នុងបន្ទប់មានទាំងកូនតូចផង ទើបប្រពន្ធមិនហ៊ានតបតជាមួយប្តីឡើយ ព្រោះខ្លាចប្តីហេងស៊យខាងលើទប់កំហឹងមិនបាន ក៏សម្ងំនៅស្ងៀមបានត្រឹមរៀបរាប់ប្រាប់អ្នកជិតខាងឲ្យជួយរាយការណ៍ដល់សមត្ថកិច្ចតែប៉ុណ្ណោះ ក្រោយពីសមត្ថកិច្ចទទួលបានដំណឹងភ្លាម ក៏ចុះប្រតិបត្តិការភ្លាម និងឃ្លាត់ខ្លួនជនបង្ករួមទាំង វត្ថុតាងដែលជនបង្កយកមកគំរាម មកប៉ុស្តិ៍រដ្ឋបាលនគរបាលរដ្ឋបាលចោមចៅ២ ដើម្បីចាត់ការតាមនីតិវិធី ប៉ុន្តែដោយសារប្រពន្ធមានចិត្តសណ្តោសប្រណី ថ្វីដ្បិតប្តីហេងស៊យធ្វើបាបអស់រយះពេល៤ឆ្នាំ ក៏ដោយ បានត្រឹមតែឲ្យសមត្ថកិច្ចណែនាំ និងធ្វើកិច្ចសន្យាដើម្បីកុំឲ្យថ្ងៃក្រោយហ៊ានធ្វើរអំពើបែបនេះទៀត ៕ សុខាសែនជ័យ