ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធ​ ប្តី​២​នាក់​ស្លាប់​ ដោយសារ​គ្រោះថ្នាក់​រថយន្ត​ និង​ម៉ូតូ​បើក​បញ្ច្រាស់ទិស​បុក​គ្នា​

​ភ្នំពេញ​៖​ ប្រពន្ធ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ ចំណែក​បុរស​ជា​ប្តី​របួសធ្ងន់​ ហើយ​បាន​ស្លាប់​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​ ដោយសារ​គ្រោះថ្នាក់​រថយន្ត​ និង​ម៉ូតូ​បើក​បញ្ច្រាស់ទិស​គ្នា​ បុក​ចំ​មុខ​ពេញទំហឹង​ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​ម៉ោងជាង​៨​យប់​ ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្ថិត​តាម​ផ្លូវជាតិ​លេខ​៦​ ខាង​មុខ​វត្ត​ក្តី​ចាស់​ ស្ថិត​នៅ​ក្នុងភូមិ​ចំបក់​មាស​ សង្កាត់​បាក់​ខែង​ ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​ ។​

​បើ​តាម​សម្តី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាក់​ខែង​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​២​នាក់​ដែល​ស្លាប់​ខាងលើ​មាន​ឈ្នោះ​ ស្រ៊​ន​ ស្រ៊ៀ​ង​ អាយុ​៣៥​ឆ្នាំ​ ត្រូវជា​ប្តី​ ចំណែក​ប្រពន្ធ​មានឈ្មោះ​ ឡៃ​ សេង​ អាយុ​២៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​អំពិល​ ឃុំ​ព្រែក​ដំបូក​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ បើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ ព​ណ៍​ខ្មៅ​ សេរី​ឆ្នាំ​២០១៤​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CF​ 0079​ ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ព​ណ៍​ខៀវ​ ពាក់​ស្លាក​លេខ​ កំពង់ចាម​ 3A-0317​ ។​

​ប្រភព​ព​ត៌​មាននៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បើក​ម៉ូតូឌុប​គ្នា​តាម​ផ្លូវជាតិ​លេខ​6​ ក្នុង​ទិស​ដៅ​ជើង​ទៅ​ត្បូង​ រីឯ​រថយន្ត​បង្ក​បើកបរ​បញ្ច្រាសទិស​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន​

​ខ​ណះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​ បណ្តាល​អោយ​ស្ត្រី​ជា​ប្រពន្ធ​ ដែល​អង្គុយ​ខាងក្រោយ​ផ្លោង​ធ្លាក់​បោក​ក្បាល​និង​ថ្នល់​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ចំណែក​ប្តី​រង​របួស​ធ្ងន់ធ្ងរ​ ត្រូវ​បាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ ដោយសារ​តែ​របួស​ធ្ងន់ធ្ងរ​បាន​ស្លាប់​នៅ​តាម​ផ្លូវ​តែ​ម្តង​ ។​

​ក្រោយ​ពេល​កើតហេតុ​បាន​អ្នក​បើករថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ចំណែក​រថយន្ត​បង្ក​ និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរ​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រង​ចាំ​ការ​ដោះស្រាយ​គ្នា​ជា​ក្រោយ​

​រីឯ​សព​ជន​រង​គ្រោះ​ទាំង​ពី​នា​កម​ប្តី​ប្រពន្ធ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​តាម​ប្រពៃណី​ ៕​ ជ្រោយ​ពេជ្រ​

image2

image1