ព័ត៌មានទាន់ហេតុការណ៍៖

ប្រព័ន្ធអីុនធើណេតលើពិភពលោកនឹងត្រូវកាត់ផ្តាច់រយៈពេល៤៨ម៉ោង

អ្នកប្រើប្រាស់បណ្តាញអីុនធើណេតនៅលើពិភពលោកទាំងមូលអាចនឹងជួប បញ្ហា មិនអាចតភ្ជាប់បណ្តាញអីុនធើណេតបានក្នុងរយៈពេល២ថ្ងៃខាងមុខ ដោយ សារតែប្រភពផ្គត់ផ្គងដើម (ម៉ាស៊ីន​មេ)និងហេដ្ឋារចនាសម្ព័ន្ធតាមដាន Web ត្រូវ បានកាត់ផ្តាច់ ។

តាមការផ្សាយរបស់បណ្តាញព័ត៌មាន RT ក្រុមហ៊ុនផ្គត់ផ្គង់អីុនធើណេតផ្តល់លេខនិងឈ្មោះតំបន់ ICANN ទទួលខុសត្រូវ រក្សាការចុះឈ្មោះ និង អាសយដ្ឋានIP នឹង ត្រូវផ្លាស់ប្តូរប្រព័ន្ធ សោសម្ងាត់ ដើម្បីជួយ រក្សាប្រព័ន្ធឈ្មោះតំបន់ DNS ឬអាសយ ដ្ឋានអីុនធើណេត ។

នៅក្នុងសេចក្តីប្រកាសស្ថាប័នគ្រប់គ្រងទំនាក់ទំនង CRA បានប្រកាសថា«អ្នក ប្រើប្រាស់អីុនធើណេតអាចរងផលប៉ះពាល់ ប្រសិនបើអ្នកគ្រប់គ្រងអីុនធើណេត ឬ ផ្តល់សេវាកម្មអីុនធើណេត ISP មិនមានការត្រៀមលក្ខណៈសម្រាប់ការផ្លាស់ប្តូរទាំង នោះ។ ប៉ុន្តែការអនុវត្តសន្តិសុខបណ្តាញ សមស្របអាចជួយបញ្ចៀសការកាត់ ផ្តាច់។

ក្នុងពេលជាមួយគ្នានេះ អ្នកឯកទេស វិភាគមកពីក្រុមហ៊ុនស្រាវជ្រាវEldarMurtazinបានបញ្ជាក់ថា អ្នកប្រើប្រាស់អីុនធើណេតអាចជួបបញ្ហា ក្នុងរយៈពេល៤៨ ម៉ោង ដូចជា ពិបាកក្នុងការតភ្ជាប់ ឬក៏ល្បឿន យឺត…៕