ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខកងទ័ពកម្ពុជាស្នើដល់ភាគីជប៉ុន ជួយបណ្តុះបណ្តាលធនធានមនុស្សដល់ខ.ភ.ម.

ប្រទេសជប៉ុន ៖ ក្នុងជំនួបទ្វេភាគីរវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា ជាមួយលោក អីុស៊ូណូរី អូណូឌីរ៉ា រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន នៅក្រសួង ការពារជាតិជប៉ុន ក្នុងទីក្រុងតូក្យូ កាលពី ព្រឹកថៃ្ងទី១២ ខែកញ្ញា ឆ្នាំ២០១៧ ភាគី ជប៉ុនបានបញ្ជាក់ពីការគាំទ្រចំពោះកង កម្លាំងកងទ័ពមួកខៀវកម្ពុជា ដែលបាន ចេញទៅបំពេញបេសកកម្មមនុស្សធម៌ នៅបណ្តាប្រទេសនានាលើពិភពលោក។

លោក អីុស៊ូ ណូរី បានឲ្យដឹងថា នៅ ឆ្នាំ២០១៧ គឺជាខួបទី២៥ នៃកិច្ចសហ ប្រតិបត្តិការថែរក្សាសន្តិភាព ដែលប្រទេស ជប៉ុនបានបញ្ជូនកងកម្លាំងរបស់ខ្លួនលើក ដំបូងទៅបំពេញបេសកកម្មមនុស្សធម៌ថែ រក្សាសន្តិភាពនៅកម្ពុជា។

លោកបានបន្តថា ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ ជប៉ុនបានបញ្ជូនកងកម្លាំងស្វ័យការពារជប៉ុនទៅមជ្ឈមណ្ឌលជាតិ (NPMEC) ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ពិសេសចូលរួមចំណែកលើកកម្ពស់សមត្ថភាពដល់កងទ័ពមួកខៀវកម្ពុជា ក្នុងការ កសាងសំណង់បញ្ឈរ និងសំណង់ផ្តេក។

លោកបានសង្កត់ថា ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ជប៉ុននឹងជួយវិស័យបច្ចេក ទេស ដោយបញ្ជូនគ្រូទៅមជ្ឈមណ្ឌលជាតិ ដើម្បីហ្វឹកហ្វឺនដល់កងទ័ពកម្ពុជាបន្ថែម ទៀត ដោយសារយល់ឃើញថា កម្ពុជាមានឆន្ទៈក្នុងការចូលរួមថែរក្សាសន្តិភាពក្នុង ពិភពលោក។

សម្តេចពិជ័យសេនា ទៀ បាញ់ បាន បញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា នាពេលកន្លងមក បាននាំមកនូវ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាថ្មីទៀត រវាងប្រទេសកម្ពុជានឹងជប៉ុន។

NKD-36x6_outline

សម្តេចពិជ័យសេនា ទៀ បាញ់ បាន ជម្រាបជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ ជប៉ុនថា ទោះបីជាកងទ័ពមួកខៀវកម្ពុជាបានពលីជីវិតចំនួន៤នាក់ ក្នុងបេសកកម្មថែរក្សាសន្តិភាពនៅអាហ្វ្រិកកណ្តាល នា ពេលកន្លងមកក៏ដោយ តែកម្ពុជានៅតែប្តូរផ្តាច់ការងាររបស់ខ្លួនខ្លាំងក្លាថែមទៀត ក្នុងបេសកកម្មមនុស្សធម៌នេះ។

សម្តេចបានបញ្ជាក់ថា បេសកកម្មកងទ័ពមួកខៀវកម្ពុជានៅបរទេសទទួលបានជោគជ័យនាពេលកន្លងមក ក៏មិនអាចកាត់ផ្តាច់បានពីការជួយហ្វឹកហ្វឺនបំពាក់បំប៉នសមត្ថភាព និងផ្តល់គ្រឿងបំពាក់ពីប្រទេសជប៉ុន ផងដែរ។ ក្នុងន័យនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានស្នើដល់ភាគីជប៉ុនឲ្យបន្តជួយបណ្តុះបណ្តាលធនធាន មនុស្សដល់កងយោធពលខេមរភូមិន្ទបន្ថែមទៀត ទៅតាមលទ្ធភាពជាក់ស្តែង ទាំងការបណ្តុះ បណ្តាល នៅក្នុងប្រទេសកម្ពុជា ក៏ដូចជា ការបញ្ជូនទៅសិក្សានៅប្រទេសជប៉ុន។

សូមបញ្ជាក់ថា បន្ទាប់ពីបានធ្វើទស្សនកិច្ចតាមផែនការ និងជួបប្រជុំទ្វេភាគីជា មួយរដ្ឋមន្ត្រី ក្រសួងការពារជាតិជប៉ុនរួច មកសម្តេច ពិជ័យសេនា ទៀ បាញ់ នឹង អញ្ជើញថ្លែងសុន្ទរកថាពិសេសមួយ នៅក្នុងវេទិកាកិច្ចប្រជុំអនុរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-ជប៉ុន ដែលប្រារព្ធធ្វើនៅទីក្រុង ហ្វូ៊គូដា ប្រទេសជប៉ុនផងដែរ ៕ សុខដុម