ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខការពារជាតិកម្ពុជា-ឡាវសន្យាមិនឲ្យបញ្ហាព្រំដែនផ្ទុះអាវុធកើតឡើងឡើយ

ប្រទេសឡាវ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិកម្ពុជានិងឧត្តមសេនីយ៍ឯក ចាន់សាម៉ន ចាន់យ៉ាឡាត រដ្ឋមន្ត្រីក្រសួងការ ពារជាតិសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវបាន សន្យារួមគ្នាថានឹងមិនឲ្យបញ្ហាព្រំដែនប្រទេសទាំង២ផ្ទុះអាវុធ កើតឡើងនោះឡើយ ជាពិសេសនៅខេត្ត អាតាពើ និងខេត្តចំប៉ាសាក់ជាប់នឹងខេត្ត ស្ទឹងត្រែង ។

ការសន្យារបស់ប្រមុខការពារជាតិប្រទេសទាំង២នេះបានធ្វើឡើងនៅក្នុងកិច្ចជំនួបទ្វេភាគីនៅទីក្រុងវៀងច័ន្ទ ប្រទេស ឡាវកាលពីថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៨ ។

សម្តេចពិជ័យសេនា ទៀ បាញ់ បាន លើកឡើងថា មេបញ្ជាការយោធាខេត្ត អាតាពើ និងយោធាខេត្តចំប៉ាសាក់របស់ កងទ័ពប្រជាជនឡាវដែលមានព្រំដែនជាប់ជាមួយយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជាត្រូវរួមគ្នាធ្វើយ៉ាងណាបំពេញភារកិច្ចរក្សាសន្តិសុខ តាមបណ្តោយព្រំដែនប្រទេសទាំង២ឲ្យមានសុវត្ថិភាពល្អ និងធ្វើយ៉ាងណាឲ្យប្រជាជនប្រទេសទាំង២ កម្ពុជា -ឡាវទៅមករកស៊ីឲ្យមានសេចក្តីសុខ។ រឿងហេតុដែលកើតឡើងកន្លងទៅត្រូវ បញ្ចៀសឲ្យបានជាដាច់ខាតកុំឲ្យមានការប៉ះទង្គិចគ្នាត្រូវតែជួបចរចាគ្នាដោះស្រាយ បញ្ហាដោយសន្តិវិធី ។

សម្តេចពិជ័យសេនាបានបន្តទៀតថា សន្តិភាពប្រទេសជិតខាងជាមូលដ្ឋានគ្រឹះសម្រាប់ការប្រយុទ្ធតស៊ូនឹងភាពក្រីក្រដែល ប្រជាជនកម្ពុជា-ឡាវ បានឆ្លងកាត់ជាយូរ មកហើយនោះឲ្យមានការរីកចម្រើនឆាប់ រហស័បន្ថែមទៀត ។

ក្នុងកិច្ចជំនួបនោះដែរលោកឧត្តមសេនីយ៍ ឯកចាន់សាម៉ន ចាន់យ៉ាឡាត បានលើក ឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេច ពិជ័យសេនា ទៀ បាញ់ មកកាន់ប្រទេស ឡាវនេះបញ្ជាក់ឲ្យឃើញពីបំណងដ៏ល្អ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុង ការបន្តរឹតចំណងសាមគ្គីភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង ២កងទ័ពទាំង២ ឡាវ-កម្ពុជា ឲ្យស្ថិតស្ថេរជានិច្ចនិរន្តរ៍តរៀងទៅ ។

ក្នុងកិច្ចជំនួបនោះភាគីទាំង២ក៏បាន ពិភាក្សាគ្នាយ៉ាងច្រើនអំពីសភាពការណ៍ ខ្លះៗដែលបានកើតមានឡើងក្នុងប្រទេសនីមួយៗនិងអំពីសភាពកាណ៍ប្រែប្រួលក្នុងតំបន់ និងពិភពលោកផងដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយប្រមុខការពារជាតិប្រទេសទាំង២បានសន្យាថានឹងផ្លាស់ប្តូរបទពិសោធន៍ រវាងគ្នានឹងគ្នាឲ្យកាន់តែញឹកញាប់បន្ថែមទៀតទាក់ទងនឹងបញ្ហាក្នុងតំបន់ក៏ដូចជា ពិភពលោកនេះ ។

សូមរំលឹកថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ ពារជាតិកម្ពុជាអមដំណើរដោយលោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ, លោកនាយឧត្តម សេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង និង ជាមេបញ្ជាការកងទ័ពជើងគោក, លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជា ការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសរួមជាមួយអស់លោកជាអគ្គនាយក អគ្គនាយករង មេបញ្ជាការកងទ័ព ជើងទឹក ជើងអាកាសបានអញ្ជើញបំពេញ ទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋប្រជាធិតេយ្យប្រជាមានិតឡាវរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ។

នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះសម្តេចពិជ័យសេនា ទៀ បាញ់ នឹងចូល រួមកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ និងរដ្ឋមន្ត្រីក្រសួងការពារប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាមផង ដែរ ៕ ហេង សូរិយា