ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាស្នើឱ្យភាគីចិនពិចារណាយកកម្ពុជាជាកន្លែងទិញអង្ករស្តុក សម្រាប់ផ្ដល់ជំនួយទៅកាន់ប្រទេសដទៃទៀត

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យភាគីចិនគួរពិចារណាយកកម្ពុជាជាកន្លែងទិញអង្ករស្តុកទុកសម្រាប់ផ្ដល់ជំនួយទៅកាន់ប្រទេសដទៃទៀតដូចដែលអង្គការ វើលហ្វូដ ប្រូក្រាម បានធ្វើនៅ កម្ពុជា ។

ការលើកឡើងរបស់សម្តេចតេជោបែប នេះត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអនុញ្ញាតឱ្យលោក Ho Hau Wah អនុ ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន និងអតីតប្រធានរដ្ឋបាល ជាពិសេសក្រុង ម៉ាកាវជួបសម្តែងការគួរសមនៅវិមានរដ្ឋ សភាកាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៦ ក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូវិនិយោគិនចិនប្រមាណ១០០ នាក់មកឈ្វេងយល់ឱកាសវិនិយោគនៅ កម្ពុជា ។

សម្ដេចតេជោរំពឹងទុកថា តាមរយៈ ដំណើរទស្សនកិច្ចនេះចិននឹងពិនិត្យឃើញពីសក្ដានុពលនៃការវិនិយោគនៅកម្ពុជាជាច្រើនទៀតដើម្បីជំរុញពាណិជ្ជកម្ម ការវិនិ យោគ ទេសចរណ៍ សំដៅឱ្យកំណើនសេដ្ឋ កិច្ចរវាងប្រទេសទាំងពីរកាន់តែមានការរីកចម្រើនដូចការរំពឹងទុកចំនួន៥ពាន់លាន ដុល្លារអាមេរិកនៅឆ្នាំក្រោយនេះ ។

សម្ដេចក៏បានលើកទឹកចិត្តឱ្យម៉ាកាវ ពិនិត្យមើលសក្ដានុពលដែលកម្ពុជានៅ មានជាច្រើនទៀតដែលជាឱកាសសម្រាប់អ្នកវិនិយោគម៉ាកាវមកកាន់កម្ពុជា ។ ជា មួយនេះសម្ដេចក៏បានជំរុញឱ្យម៉ាកាវភ្ជាប់ឱ្យមានជើងហោះហើរត្រង់ពីម៉ាកាវមក កម្ពុជាដើម្បីជួយជំរុញឱ្យវិស័យទេសចរណ៍ រីកចម្រើនថែមទៀ។ សម្ដេចក៏បានស្នើឱ្យម៉ាកាវទិញកសិផលពីកម្ពុជាទៅកាន់ទីផ្សារ ម៉ាកាវផងដែរ ។

ជាងនេះទៀតសម្ដេចតេជោក៏បានស្នើឱ្យភាគីចិនគួរពិចារណាជ្រើសរើសយក កម្ពុជាជាកន្លែងសម្រាប់ទិញអង្ករស្តុកទុកនៅកម្ពុជាសម្រាប់ផ្តល់ជំនួយរបស់ចិនទៅកាន់ប្រទេសផ្សេងៗដូចដែលអង្គការវើល ហ្វូដប្រូក្រាមធ្លាប់បានធ្វើបែបនេះនៅ កម្ពុជា ។

គួរបញ្ជាក់ថា បច្ចុប្បន្នចិនបានទទួល ទិញអង្ករពីកម្ពុជាក្នុងមួយឆ្នាំៗចំនួន១០ម៉ឺន តោន ហើយទោះជាយ៉ាងនេះក៏ដោយកម្ពុជានៅតែបន្តអំពាវនាវឱ្យចិនជួយទិញអង្ករពីកម្ពុជាឱ្យបានច្រើនថែមទៀតទាំងសម្រាប់ទីផ្សារចិនផង និងសម្រាប់ការនាំចេញទៅ កាន់ទីផ្សារផ្សេងៗទៀតដោយក្រុមហ៊ុន របស់ចិន ។

រាល់សំណូមពររបស់សម្ដេចខាងលើ នេះភាគីចិនបានគាំទ្រនិងចាត់ទុកថា ទស្សន វិស័យរបស់សម្តេចមានភាពល្អ ហើយក៏បាន ទទួលយកសំណូមពររបស់សម្ដេចទៅ ពិចារណាដែរ ។

សូមបញ្ជាក់ថា ទំនាក់ទំនងរវាងចិននឹង កម្ពុជា ចិនជាប្រទេសដែលបានផ្ដល់ជំនួយ ដល់កម្ពុជាច្រើនជាងគេ ហើយចិនក៏ជា ប្រទេសឈានមុខទីមួយផងដែរ ដែលមានអ្នកវិនិយោគជាច្រើនមកកម្ពុជា។ ដោយ ឡែកវិស័យទេសចរណ៍ចិនក៏ជាប់ចំណាត់ថ្នាក់ទីមួយដែលបានមកទស្សនាកម្ពុជា ៕ ហេង សូរិយា

ses

drr