ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខ​កងទ័ព​កម្ពុជា​-​ចិន​សន្យា​ ពង្រឹង​កិច្ច​សហប្រតិបត្ដិការ​ឱ្យ​កាន់​តែ​រឹង​មាំ​ស្អិត​ល្មួត​បន្ថែម​ទៀត​

​ភ្នំពេញ​ ៖​ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ រយៈពេល​ជិត​២​ម៉ោង​កាលពី​ថ្ងៃ​ទី​៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ រវាង​លោកនាយ​ឧត្ដម​ សេនីយ៍​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ជាមួយ​លោក​ នាយ​ឧត្ដមសេនីយ៍​ Chang​ Wanquan​ រដ្ឋមន្ដ្រី​ការពារ​ប្រទេស​សាធារណរដ្ឋ​ ប្រជាមានិត​ចិន​ ភាគី​ទាំង​២​បាន​សន្យា​ បន្ដ​ពង្រឹង​កិច្ច​សហប្រតិបត្ដិការ​គ្នា​ទៅ​ វិញ​ទៅ​មក​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ស្អិត​ល្មួត​ បន្ថែម​ទៀត​ ក្នុង​នោះ​ភាគី​ចិន​នឹង​បំពេញ​ បន្ថែម​នូវ​ជំនួយ​ដែល​បាន​ជួ​យមក​កម្ពុជា​កន្លង​មក​ ។​

​លោកនាយ​ឧត្ដមសេនីយ៍​ឧបនាយក​ រដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ការពារ​ជាតិ​បាន​មាន​ ប្រសាសន៍​បែប​នេះ​ក្រោយ​ជំនួប​ពិភាក្សា​គ្នា​ដែល​ផ្ដល់​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ​ ជា​ពិសេស​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​កងទ័ព​ចិន​លើក​នេះ​និង​នាំ​មក​នូវ​អ្វីៗ​ ដែល​កន្លង​មក​មាន​កិច្ច​សហប្រតិបត្ដិការ​គ្នា​ជា​បន្ដបន្ទាប់​នោះ​កាន់តែ​បញ្ជាក់​ ច្បាស់​ថែម​ទៀត​រាល់​កិច្ច​សហប្រតិបត្ដិការ​ទាំងនោះ​ថា​មាន​បញ្ហា​អ្វី​ដែល​សេសសល់​ ខ្វះខាត​នឹង​បំពេញបន្ថែម​ឱ្យ​បាន​ ពេញលេញ​ថែម​ទៀត​ ។​

​លោកនាយ​ឧត្ដមសេនីយ៍​បន្ថែម​ទៀត​ថា​ ភាគី​ទាំង​២​ក៏​បាន​ចុះហត្ថលេខា​លើ​ កិច្ចព្រមព្រៀង​មួយ​ចំនួន​ដូច​ជា​កិច្ច​សហប្រតិប្ដិការ​បំពេញបន្ថែម​សម្រាប់​វិទ្យុ​ ទាក់ទង​ក្នុង​កងទ័ព​ធ្វើ​ឱ្យ​វិស័យ​ទូរគមនាគមន៍​នេះ​មាន​ភាព​រីក​ចម្រើន​មួយ​កម្រិត​ ថែម​ទៀត​ ។​

​ចំពោះ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ ដែល​ចិន​បាន​ជួយ​កម្ពុជា​គឺ​មាន​ហើយ​ ប៉ុន្ដែ​នៅ​មិន​ទាន់​ជាទី​ពេញចិត្ដ​នៅ​សល់​ចន្លោះ​ប្រហោង​ខ្វះ​ ។​ ដូច្នេះ​យើង​ត្រូវ​ បំពេញបន្ថែម​ឱ្យ​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់​ ដល់​កិច្ច​ការពារ​ក្នុង​រង្វង់​រយៈ​ចម្ងាយ​កាន់តែ​ឆ្ងាយ​ឡើង​មិនមែន​មាន​ត្រឹមតែ​លី​ លើ​ស្មា​ល្បឿន​យឺត​នោះ​ទេ​ គឺ​ឈាន​ដល់​ ការ​បំពាក់​បំពេញបន្ថែម​ដល់​ធុន​ដែល​ បាញ់​ឆ្ងាយ​ហើយ​លឿនៗ​មិន​អាច​គេច​ បាន​ នោះ​គឺ​អ្វី​ដែល​យើង​ចង់បាន​ ។​

​ចំពោះ​សម្ភារ​ជា​ជំនួយ​របស់​ចិន​គឺ​ ជួយ​ពង្រឹង​មួយ​ផ្នែក​ណា​ដល់​វិស័យ​ការ​ ពារ​ជាតិ​របស់​កម្ពុជា​សំខាន់​បំផុត​ផ្នែក​ហ្វឹកហ្វឺន​ក៏​ដូច​ជា​ជួយ​រៀបចំ​មូលដ្ឋាន​ឬ​ ហៅ​ថា​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កងទ័ព​ ដូច​ជា​សាលា​ហ្វឹកហ្វឺន​គ្រឿង​ឧបទ្ទេស​ សម្រាប់​សិក្សា​រហូត​ដល់​ការ​រៀបចំ​រោង​ជាង​ជួសជុល​អាវុធយុទ្ធភណ្ឌ​មូ​យ​ចំនួន​ ថែម​ទៀត​ ។​ ក្នុង​នោះ​កម្ពុជា​ត្រូវការ​ លំ​ហាត់​ហ្វឹកហ្វឺន​បច្ចេកទេស​ឬ​ការ​រៀបចំ​បច្ចេកវិទ្យា​ថ្មីៗ​ ការ​វិវត្ដន៍​ យើង​ត្រូវ​តែ​ បំពេញ​វា​មុន​និង​គ្រឿង​បំពាក់​ត្រូវ​បាន​ ប្រើប្រាស់​តោង​តែ​ត្រូវការ​ហ្វឹកហាត់​ ហ្វឹកហ្វឺន​រៀនសូត្រ​អំពី​ការ​ប្រើប្រាស់​អ្វី​ ដែល​យើង​ខ្វះ​ត្រូវ​ទៅ​រៀន​ព្រោះ​គ្រឿង​ សម្ភារ​បច្ចេកទេស​ខ្លះ​វា​វិវត្ដន៍​ទៅ​មុខជា​ និច្ច​មិនមែន​នៅ​ហ្នឹង​ថ្កល់​ ហើយ​របស់​ មួយ​ចំនួន​វា​ចាស់​ក៏​ត្រូវ​តែ​សិក្សា​ថា​តើ​ កែ​លម្អ​វា​របៀប​ណា​?​ នេះ​ជា​វិធី​បំពេញ​ បន្លែ​ម​ ៕​ សុខដុម​

IMG_6799

IMG_6741

IMG_6769

IMG_6727