ព័ត៌មានទាន់ហេតុការណ៍៖

ប្រវត្តពិធីបុណ្យចូលឆ្នាំនិងព្រះនាមទេពធីតាទាំង៧អង្គ

 

ភ្នំពេញ៖ ឆ្នាំវកបានកន្លងផុតទៅ សង្រ្កាន្តឆ្នាំថ្មីឆ្នាំរកា នព្វស័ក ព.ស ២៥៦១ នឹងចូលមកដល់នៅវេលាម៉ោង៣និង១២ នាទី ទៀបភ្លឺថ្ងៃសុក្រ ៣រោច ខែចេត្រ ត្រូវ នឹងថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៧។ ឆ្នាំរកានេះត្រូវនឹងទេពធីតាព្រះនាមកិមិរាទេវីបុត្រត្រីទី៦របស់កបិល មហាព្រហ្មទ្រង់ សោយចេកណាំវ៉ា (ចេក ទឹក) ព្រះហស្ត ស្ដាំទ្រង់ព្រះខ័ន ព្រះហស្ត ឆ្វេងពិណទ្រង់ គង់ផ្ទំបិទព្រះនេត្រលើខ្នងមហឹង្សា(ក្របី) ជាពាហនៈ។

ជនជាតិខ្មែរគ្រប់ស្រទាប់វណ្ណៈតែងតែចង់ដឹងពីប្រវត្តិបុណ្យចូលឆ្នាំនិងព្រះនាងទេពធីតាទាំង៧អង្គដែលផ្លាស់ប្ដូរវេនទៅតាមថ្ងៃសង្រ្កាន្តឆ្នាំថ្មី ដូច្នេះកាសែតនគរវត្តសូមលើកយកប្រវត្តិពិធីបុណ្យចូលឆ្នាំនិងព្រះនាងទេពធីតាទាំង៧អង្គ ដូចតទៅ៖ មានរឿងតំណាលថាកាលដើមនៃភទ្ទកប្បមានសេដ្ឋីនាយមានបុត្រម្នាក់ឈ្មោះធម្ម បាលកុមារជាអ្នកមានចំណេះវិជ្ជាដ៏វិសេ​ស​​​វិសាល រៀនចេះចប់គម្ពីរត្រៃវេទតាំងពី​អាយុ​៧ឆ្នាំមកម្លេ៉ះ។ សេដ្ឋីនាយជាបិតា​បាន​​សាងប្រាសាទមួយឲ្យនៅ​ទៀប​​​ដើមជ្រៃមួយដ៏ធំក្បែរឆ្នេរទន្លេដែលជាទីនៅ​នៃបក្សីទាំងឡាយ។

ធម្មបាល​កុមារនោះ​ចេះទាំង​​​​​​​​​ភា​សា​​​បក្ស​ី​​​ទាំង​ពួងផង ហើយ​​ក្លាយជាអាចារ្យ​សម្ដែង​មង្គល​ផ្សេងៗដល់មនុស្ស​ទាំងពួង​ផង​ដែរ។ គ្រានោះមនុស្សលោករមែងរាប់​អានព្រះ​មហាព្រហ្ម និងកបិលមហាព្រហ្ម​មួយ​អង្គទៀត ដែលជាអ្នកសម្ដែងមង្គល​ដល់​មនុស្សទាំងពួង ដូចគ្នាដែរ។ ពេល​នោះកបិលមហាព្រហ្មបានជ្រាបព័ត៌មានរឿងធម្មបាលកុមារ ក៏ចុះមកសួរបញ្ហាជា មួយចៅធម្មបាលកុមារ នូវប្រស្នាចំនួន៣ ខ ដោយទ្រង់ដាក់លក្ខខណ្ឌថា “បើចៅ ដោះប្រស្នារបស់យើងបានយើងនឹងកាត់ ព្រះសិរសាបូជាជូនចៅឯងតែបើចៅឯង ដោះប្រស្នាយើងមិនរួចទេចៅឯងត្រូវកាត់ក្បាលថ្វាយដល់យើងវិញ”។ ធម្មបាល កុមារក៏សុំឲ្យពន្យារពេល៧ថ្ងៃសិន ដើម្បី គិតដោះប្រស្នា។

លុះកន្លងទៅ៦ថ្ងៃហើយ ក៏នៅតែគិត មិនឃើញ ចៅធម្មបាលកុមារដឹងខ្លួនថា ព្រឹកស្អែកនឹងត្រូវស្លាប់ដោយអាជ្ញារបស់ កបិលមហាព្រហ្មជាប្រាកដហើយ។

ដូច្នេះគួរតែរត់ទៅលាក់ខ្លួនពួនអាត្មា សិនប្រសើរជាង។ គិតហើយ ធម្មបាល កុមារបានចុះពីប្រាសាទ ទៅដេកពួននៅ ក្រោមដើមត្នោតមួយដើម ដែលដើមត្នោត នោះមានសត្វឥន្ទ្រីញី-ឈ្មោល ធ្វើសំបុក អាស្រ័យនៅ។

វេលាយប់ឥន្ទ្រីញីសួរទៅឥន្ទ្រីឈ្មោលថា “ព្រឹកនេះយើងបានអាហារពីណាស៊ី? “ឥន្ទ្រីឈ្មោលឆ្លើយថា “យើងនឹងស៊ីសាច់ ធម្មបាលកុមារដែលត្រូវកបិលមហាព្រហ្ម សម្លាប់ព្រោះដោះប្រស្នាមិនរួច”។ ឥន្ទ្រីញី សួរទៀតថា “ប្រស្នានោះដូចម្តេច?” ឥន្ទ្រី ឈ្មោលឆ្លើយថា “ប្រសា្ននោះមាន៣ខ៖ ខទី១ ពេលព្រឹកសិរីសួស្ដីឋិតនៅត្រង់ណា”ខ” ទី២ពេលថ្ងៃត្រង់សិរីសួស្ដីឋិតនៅ ត្រង់ណា និង “ខ” ទី៣ ពេលល្ងាចសិរី សួស្ដីឋិតនៅត្រង់ណា”។

ឥន្ទ្រីញីសួរទៀត “ចុះសិរីសួស្ដីទាំង៣ ពេលនោះ ឋិតនៅត្រង់ណាទៅ?”ឥន្ទ្រី ឈ្មោលឆ្លើយ” ខទី១ ពេលព្រឹកសិរីសួស្តី ឋិតនៅលើមុខ ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកទៅលុបមុខ ខទី២ថ្ងៃ ត្រង់សិរីឋិតនៅលើទ្រូង ហេតុនោះទើប មនុស្សត្រូវយកទឹកលាងទ្រូង ខទី៣ ពេលល្ងាចសិរីស្ថិតនៅលើជើង ហេតុនេះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាង ជើង”។

ធម្មបាលកុមារបានឮដូច្នេះ ក៏ត្រឡប់ ទៅប្រាសាទវិញ។ ព្រឹកឡើងកបិលមហា ព្រហ្មក៏ចុះមកសួរប្រស្នាធម្មបាលកុមារក៏ឆ្លើយដោះត្រូវទាំង៣ខ។ តែមុននឹងកាត់ ព្រះសិរសាដូចបានសន្យាគ្នាព្រះកបិល មហាព្រហ្មបានហៅទេពធីតាទាំង៧អង្គ មកប្រាប់ថា “ឥឡូវ បិតាត្រូវកាត់ព្រះសិរសា​បូជាជូនធម្មបាលកុមារតែបើដាក់ព្រះសិ រសាបិតា ទៅលើផែនដី នឹងកើតជាភ្លើង ឆេះទាំងលោកធាតុតែបើបោះទៅឰដ៏​អាកាសភ្លៀងនឹងកើតគ្រោះរាំងស្ងួតហើ​យ​​បើចោលក្នុងមហាសមុទ្រទឹកនឹងរីង​ស្ងួត ហួតអស់។ ដូច្នេះសូមឲ្យបុត្រីទាំង៧អង្គ យកពានមកទទួលព្រះសិរសាបិតា”។ ថាហើយក៏កាត់ព្រះសិរសាហុចទៅឲ្យព្រះ នាងទុង្សាទេវីជាបុត្រីច្បង។

ព្រះនាងទុង្សាទេវីក៏យកពានទៅទទួលព្រះសិរសារបស់កបិលមហាព្រហ្ម ហើយដង្ហែប្រទក្សិណជុំវិញភ្នំព្រះសុមេរុ៦០នាទី ហើយក៏អញ្ជើញទៅប្រតិស្ថានទុកក្នុង​មណ្ឌលក្នុងគុហាគន្ធមាលី នៃភ្នំកៃ លាស បូជាគ្រឿងទិព្វផ្សេងៗ ព្រះវិស្សកម្មទេវ​បុត្រ ក៏និម្មិតរោងទិព្វដ៏ប្រណីតអមដោយ​កែវ៧ពណ៌ឈ្មោះថា “ភគវតី សភា” ឲ្យ​ជាទីប្រជុំនៃទេវតា លុះដល់គម្រប់១ឆ្នាំជា សង្ក្រាន្តទេពធីតាទាំង៧អង្គក៏ផ្លាស់វេន​​ គ្នា​មកអញ្ជើញព្រះសិរសាកបិលមហា ព្រហ្មចេញមកដង្ហែប្រទក្សិណភ្នំព្រះសុ មេរុ រៀងរាល់ៗឆ្នាំ ហើយត្រឡប់ទៅឋាន​ទេវ​លោកវិញ។

ឈ្មោះទេពធីតាមហាសង្ក្រាន្ត និង គ្រឿងអភរណៈ

១ បើសង្ក្រាន្តចំថ្ងៃអាទិត្យ ទេពធីតា ព្រះនាម “ព្រះនាងទុង្សាទេវី” សៀតផ្កា ទទឹម គ្រឿងប្រដាប់បទុមរាគភក្សាហារ ផ្លែឧទុម្ពរ (គ្រឿងសោយ) អាវុធស្តាំកង ចក្រ ឆ្វេងខ្យងស័ង្ខពាហនៈជាសត្វគ្រុឌ។

២ បើថ្ងៃចន្ទ ទេពធីតាព្រះនាម “ព្រះ នាងគោរាគទេវី” សៀតផ្កាអង្គារបុស្ស គ្រឿងប្រដាប់កែវមុក្តា(គជ់ខ្យង)ភក្សា ហារប្រេងអាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈសត្វខ្លា។

៣ បើថ្ងៃអង្គារ ទេពធីតាព្រះនាម “ព្រះ នាងរាគសាទេវី” សៀតផ្កាឈូក គ្រឿង ប្រដាប់កែវមោរ៉ា (ត្បូងកែវរាងមូល) ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ (លំពែងផ្លែ៣)ឆ្វេងធ្នូពាហនៈសត្វសេះ។

៤ បើថ្ងៃពុធ ទេពធីតាព្រះនាម មណ្ឌា​ទេវី សៀតផ្កាចម្ប៉ា គ្រឿង ប្រដាប់ពិទូរ្យ (កែវ) ភក្សាហារទឹកដោះសិប្បិអាវុធស្តាំ ម្ជុលឆ្វេងឈើច្រត់ពាហនៈសត្វលា។

NKD-36x6_outline

៥ បើថ្ងៃព្រហស្បតិ៍ ទេពធីតាព្រះ នាម(ព្រះនាងកិរិណីទេវី) សៀតផ្កាមណ្ឌា គ្រឿងប្រដាប់កែវមរកត (ត្បូងពណ៌ បៃតង)ភក្សាហារសណ្តែកល្ងអាវុធស្តាំ កង្វេរ(ដង្កាវដំរី)ឆ្វេងកាំភ្លើងពាហនៈសត្វ ដំរី។

៦ បើថ្ងៃសុក្រ ទេពធីតាព្រះនាម(ព្រះ នាងកិមិរាទេវី) សៀតផ្កាចង្កុលនី គ្រឿង ប្រដាប់បុស្សរាគ័ម ភក្សាហារចេក ណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណពាហនៈសត្វ ក្របី។

៧ បើថ្ងៃសៅរ៍ ទេពធីតាព្រះនាម(ព្រះ នាងមហោទរាទេវី)សៀតផ្កាត្រកៀត​គ្រឿង ប្រដាប់និលរតន៍ ភក្សាហារសាច់​ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈសត្វក្ងោក។

ទំនៀមចូលឆ្នាំ៖ កាលដើមឡើយខ្មែរ យើង តែងប្រារព្ធធ្វើបុណ្យចូលឆ្នាំក្នុងខែ មិគសិរ ព្រោះគេកំណត់យកខែនេះជាខែ ដើមឆ្នាំ។ នាសម័យព្រេងនាយ ឆ្នាំនីមួយៗ ចែកជា៣ រដូវតាមចន្ទគតិ មានហេមន្តរដូវ (រដូវទឹកសន្សើម)គិម្ហរដូវ(រដូវក្ដៅ) និង វស្សានរដូវ (រដូវភ្លៀង)។ បុរាណាចារ្យ លោកគិតថា ហេមន្តរដូវចាត់ទុកជារដូវ ដើមឆ្នាំ ប្រៀបបាននឹងពេលព្រឹកដែល ផុតពីរាត្រី គឺជាពេលព្រឹក។ គិម្ហរដូវចាត់ ទុកជាកណ្ដាលឆ្នាំ ប្រៀបបានជាពេលថ្ងៃ ត្រង់។ វស្សានរដូវ ជារដូវមេឃងងឹតមាន ភ្លៀងផ្គរចាត់ទុកជាចុងឆ្នាំ ប្រៀបបាននឹង ពេលព្រលប់។

ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅ៣ថ្ងៃ។ ថ្ងៃដំបូង ជាថ្ងៃមហាសង្ក្រាន្តថ្ងៃទី២ ជាថ្ងៃ វ័នបត និងថ្ងៃទី៣ជាថ្ងៃឡើងស័ក។ ឯការ កំណត់ខែ-ថ្ងៃ-ម៉ោង-នាទី ដែលឆ្នាំចាស់ ត្រូវផុតកំណត់ ហើយទេវតាឆ្នាំថ្មី ត្រូវចុះ មកទទួលតំណែងពីទេវតាឆ្នាំចាស់នោះ គេអាចដឹងបានយ៉ាងទៀងទាត់ ដោយ អាស្រ័យតាមក្បួនហោរាសាស្ត្របែប បុរាណគឺក្បួនមហាសង្ក្រាន្តនេះឯង។

តើថ្ងៃចូលឆ្នាំថ្មីរបស់ខ្មែរយើង ត្រូវលើ ខែណា? ថ្ងៃណា? ចាប់ពីត្រឹមពីសម័យ ក្រុងអង្គរធំ (ប្រាសាទបាយ័ន) ឡើងទៅ ខ្មែរយើងប្រើឆ្នាំចន្ទគតិ (រាប់តាមដំណើរ ព្រះចន្ទ) ទើបកំណត់យកខែមិគសិរ (ជា ខែទី១) ជាខែចូលឆ្នាំ ហើយខែកក្តិកជា ខែទី១២។

លុះក្រោយមក ទើបគេនិយមប្រើសុរិយ គតិ (រាប់តាមដំណើរព្រះអាទិត្យ) ជា​សំខាន់​វិញ ហើយកំណត់ចូលឆ្នាំក្នុងខែ ចេត្រ (ខែទី៥) ដែលជាឆ្នាំកំណត់ព្រះ​អាទិត្យចូលកាន់មេសរាសី ហើយថ្ងៃចូល​​ ឆ្នាំរមែងត្រូវលើថ្ងៃទី១៣ នៃខែមេសា (ចេត្រ)ជារៀងរាល់ឆ្នាំ ប៉ុន្តែយូរៗទៅ​មាន​ភ្លាត់ម្តងៗ ចូលឆ្នាំក្នុងថ្ងៃទី១៤ក៏​មានខ្លះ​ដែរ។ ការផ្លាស់ប្ដូរនេះព្រោះបុព្វ​បុរស​យើង​យល់ឃើញថា នៅខែមិគសិរនេះ​ប្រជា​​កសិករខ្មែររវល់មមាញឹកនឹងរបរកសិកម្ម មានស្រែចម្ការជាដើម ទើបលោកលើក​​ កំណត់ពេលចូលឆ្នាំមកធ្វើនៅខែចេត្រវិញ ដោយហេតុថា ខែចេត្រកិច្ចការច្រូតការ​បោក​បែនបានចប់សព្វគ្រប់ ហើយ​ប្រជា​ពលរដ្ឋខ្មែរទំនេរ មានឱកាសធ្វើបុណ្យ ទានកម្សាន្តសប្បាយតាមប្រាថ្នា។

មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរ តាមសុរិយគតិ ហៅថា “សាមញ្ញសង្ក្រាន្ត” (ព្រះអាទិត្យដើរត្រង់ចំពីលើក្បាល ជា សង្ក្រាន្ត)។ មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមចន្ទគតិ ហៅថា “អាយន្ត សង្ក្រាន្ត” (ពេលដែលព្រះអាទិត្យដើរ បញ្ឆៀងមិនត្រង់ចំលើក្បាល)។ គេនៅ ប្រើចន្ទគតអែបគ្នានឹងសុរិយគតិដែរព្រោះ ចន្ទគតិមានទំនាក់ទំនងនឹងពុទ្ធប្បញ្ញត្តិ ច្រើន។ ចំណែកឯថ្ងៃចូលឆ្នាំតាមចន្ទគតិ មិនបានទៀងទាត់ជាថ្ងៃណាមួយទេជួន កាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលក្នុង វេលារនោចទៅវិញ។ ប៉ុន្តែនៅក្នុងរវាង មួយខែ គឺមិនមុនថ្ងៃ៤កើត ខែចេត្រ និង មិនហួសថ្ងៃ៤កើត ខែពិសាខទេ ដូចនេះ សង្ក្រាន្តខ្លះធ្លាក់ទៅក្នុងខែពិសាខក៏មាន។

ចំពោះពិធីផ្សេងៗ ខ្មែរយើងមានរៀប ចំតាមប្រពៃណីដូចតទៅ នៅពេលមុន ចូលឆ្នាំ គេនាំគ្នាប្រុងប្រៀបរកស្បៀង អាហារសម្អាតផ្ទះសម្បែង រែកទឹកដាក់ ពាង រកអុសទុក កាត់សម្លៀកបំពាក់ថ្មីៗ​ជាដើម។ ថ្ងៃចូលឆ្នាំមកដល់ គេរៀបគ្រឿង សក្ការបូជាសម្រាប់ទទួលទេវតាឆ្នាំថ្មីមាន បាយសីមួយគូ ស្លាធម៌១គូ ធូប៥ ទៀន៥ ទឹកអប់១គូ ផ្កាភ្ញី លាជ ទឹក១ផ្តិល និង ភេសជ្ជៈនំនែកផ្លែឈើគ្រប់មុខ។ ចំណែក ផ្ទះសម្បែង គេតុបតែងរំលេចដោយអំពូល អគ្គិសនី ខ្សែតូចៗចម្រុះពណ៌ ឬចង្កៀង គោមគ្រប់ពណ៌សម្រាប់ទទួលទេវតាឆ្នាំ ថ្មី។

លុះដល់វេលាកំណត់ទេវតាថ្មី ចុះមក ហើយ គេនាំកូនចៅអង្គុយជុំគ្នានៅជិត កន្លែងរៀបគ្រឿងសក្ការនោះ ហើយអុជ ទៀនធូប បាញ់ទឹកអប់ បន់ស្រន់សុំសេចក្តីសុខចម្រើនគ្រប់ប្រការពីទេវតាថ្មី។ ចំពោះ គ្រឿងសក្ការ និងក្រយាស្ងោយដាក់ថ្វាយ ទេវតានោះ គេនិយមតម្រូវតាមចិត្តទេវតា ដែលនឹងត្រូវចុះក្នុងឆ្នាំនីមួយៗ។

ឧទាហរណ៍ បើទេវតាដែលត្រូវចុះមក នោះ សោយល្ង សណ្ដែក គេដាក់សណ្ដែក ល្ងថ្វាយ ឯពិធី៣ថ្ងៃនៃថ្ងៃចូលឆ្នាំនោះគឺ ថ្ងៃទី១ គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃ នៅវត្ត។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់​សាងវាលុកចេតិយ នៅជុំវិញព្រះវិហារឬ​នៅជុំវិញដើមពោធិ៍ណាមួយនៅក្នុងវត្ត​នោះ។ នៅពេលព្រលប់គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តលព្រះសង្ឃចម្រើន ព្រះបរិត្ត និងសម្ដែងធម្មទេសនា។

ថ្ងៃទី២ កូនចៅជូនសម្លៀកបំពាក់នំ ចំណី លុយកាក់ដល់អ្នកមានគុណ មាន ឪពុកម្តាយ ជីដូនជីតាជាដើម។ ជួនកាល គេធ្វើទានដល់មនុស្សបម្រើ ឬអ្នកក្រីក្រ ទៀតផង។ ពេលរសៀល គេនាំគ្នាទៅពូន ភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំ ខ្សាច់ ដែលគេសន្មតទុកដូចចូឡាមណី ចេតិយ ហើយនិមន្តព្រះសង្ឃបង្សុកូល ចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបងប្អូនដែលបានស្លាប់ទៅ។

ថ្ងៃទី៣ ពេលព្រឹក និមន្តព្រះសង្ឃឆ្លងភ្នំ ខ្សាច់ ពេលល្ងាចនិមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃ ស្រុកខ្លះ)។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នេះគេនាំគ្នាលេងល្បែងប្រជាប្រិយកម្សាន្ដសប្បាយជាច្រើន ដូចជាលេងបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់ កូនខ្លែងជាដើម និងមានរបាំត្រុដិ (ច្រើន មាននៅខេត្តបាត់ដំបង សៀមរាប) ជា ពិសេសទៀត គឺរាំវង់តែអាស្រ័យទៅតាមការនិយមចូលចិត្ត របស់មនុស្សតាមតំបន់ ខ្លះនិយមនាំគ្នាដើរកម្សាន្ដខ្លះនិយមធ្វើ បុណ្យទានតាមវត្តអារាម៕ លតា