ព័ត៌មានទាន់ហេតុការណ៍៖

ប្រវត្តិបុណ្យបិណ្ឌភ្ជុំ

ចែករំលែក៖

ភ្នំពេញ៖ បុណ្យភ្ជុំបិណ្ឌជាបុណ្យដ៏សំខាន​់ មួយដែលប្រារឰធ្វើពីថ្ងៃ១រោចដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ត្រូវនឹង ខែកញ្ញាឬតុលា។រីឯថ្ងៃ១៥រោចហៅថាភ្ជុំ បិណ្ឌ។ ក្នុងរយៈពេលភ្ជុំបិណ្ឌនេះចាស់ៗ បានលះបង់ផ្ទះសម្បែងកូនចៅទៅនៅវត្ដ សមាទានសីល៥ចាំសីល៨បម្រើព្រះសង្ឃសម្អាតទីអារាម។ចំណែកឯប្រជាពលរដ្ឋបានចែកវេនគ្នាជាវេនចំនួន១៥ថ្ងៃឬបិណ្ឌ។

ក្នុងបិណ្ឌនីមួយៗគេតែងធ្វើដូចជាពេលយប់ជួបជុំពុទ្ធបរិស័ទប្រគេនភេសជ្ជៈចំពោះព្រះសង្ឃនិងជូនចំពោះចាស់ព្រឹទ្ធាចារ្យ នមស្ការគោរពព្រះរតនត្រ័យនិមន្ដព្រះសង្ឃចម្រើនព្រះបរិត្ដនិងសម្ដែងធម៌ទេសនា។ ពេលព្រឹកប្រគេនអាហារចំពោះព្រះសង្ឃ ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វ ការីជនដែលធ្វើមរណកាលទៅហើយ។

ទាក់ទិនទៅនឹងប្រវត្ដិបុណ្យភ្ជុំបិណ្ឌនេះដែរបើតាមគម្ពីរោកកុឌសូត្របានបរិយាយថាព្រះបាទពិម្ពិសារមានញាតិមួយក្រុមបានបំពេញទានមិនបរិសុទ្ធគឺស៊ីបាយមុនលោកពេលលាចាកខាងមុខក៏កើតជា”ប្រេត”។ លុះដល់ព្រះសម្ពុទ្ធ ព្រះនាមកុក្កបានត្រាស់ដឹងឡើងក្នុងលោកពួកប្រេតទាំងនោះទៅសួរព្រះថាចុះយើងខ្ញុំកាលណាបានអាហារបរិភោគ?ព្រះពុទ្ធត្រាស់ថាចាំសួរព្រះពុទ្ធជាន់ក្រោយចុះក្នុងសាសនាតថាគតអ្នក ទាំងឡាយនឹងបានអាហារបរិភោគ។

លុះដល់ព្រះពុទ្ធនាម នាគមនោ ក៏បាន ត្រាស់ដូចព្រះពុទ្ធមុនទៀតដល់ពុទ្ធកាលព្រះកស្សបោក៏ត្រាស់ប្រាប់ដូចនេះទៀត ទើបតែដល់ព្រះសមណគោតមត្រាស់ដឹង ទ្រង់បានត្រាស់ថាចាំមើលព្រះបាទពិម្ពិសារជាញាតិរបស់អ្នកទាំងឡាយហើយ។ លុះ ពិម្ពិសារបានថ្វាយទានជាដំបូងហើយមិនផ្សាយទៅឱ្យពួកញាតិក៏ស្រាប់តែពួកប្រេតទាំងឡាយដែលជាញាតិនោះស្រែកយំ ទ្រហឹងក្នុងពេលរាត្រី។ ព្រះបាទពិម្ពិសារ ស្ដេចយាងទៅកាន់វត្ដវេឡុវ័នហើយទូលសួរព្រះពុទ្ធ ព្រះពុទ្ធត្រាស់ថាពួកប្រេត ជាញាតិរបស់ព្រះអង្គ​នាំគ្នាយំទារអាហារ ព្រោះពួកប្រេតទាំងនោះត្រូវបានអាហារបរិភោគក្នុងសាសនាតថាគតប៉ុន្ដែព្រះអង្គធ្វើបុណ្យហើយមិនបានផ្សាយទៅឱ្យ។

ពេល ព្រះបាទពិម្ពិសារទ្រង់ជ្រាបហើយ ក៏បានធ្វើបុណ្យចាត់ចែងបញ្ជូនទៅឱ្យ។ ពួកប្រេតទាំងនោះក៏បានកើតនៅក្នុងទព្វវិមាន ដោយសុខរៀងដរាបតទៅ។ ចាប់តាំងពី ពេលនោះមកពិធីកាន់បិណ្ឌក៏ចាប់ផ្ដើម មានកំណើតឡើង រហូតមកទល់ពេលនេះ៕ សហការី

pchum-ben-600x398


ចែករំលែក៖