ព័ត៌មានទាន់ហេតុការណ៍៖

ប្រឡង​បាក់ឌុប​ ព្រឹក​ថ្ងៃ​ទី​១​ បញ្ចប់​ ,​ សន្លឹក​កិច្ចការ​វេច​ខ្ចប់​យ៉ាង​ត្រឹមត្រូវ​

ភ្នំពេញ​៖ នេះ​ជា​សកម្មភាព​នៃ​ការ​រៀប​ចំ​វេច​ខ្ចប់​សន្លឹក​កិច្ចការ​នៅ​តាម​មណ្ឌល​ប្រឡង បន្ទាប់​ពី​បាន​បញ្ចប់​ដំណើរ​ការ​សំណេរ​នា​ព្រឹក​ថ្ងៃ​ទី​១ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង​ ថ្ងៃ​ទី​២០ ខែសីហា ។

ហ្វេសប៊ុក​ផេក​ផ្លូវការ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ សរសេរ​ថា​ ដោយ​គណៈ​មេ​ប្រយោគ​ទូទាំង​ប្រទេស គណៈ​កម្មការ​អប្បមាទ ប្រធាន អនុ​ប្រធាន​មណ្ឌល រួម​ជាមួយ​នឹង​មន្ត្រី អ្នក​សង្កេតការណ៍ ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា៕ ចេស្តា