ព័ត៌មានទាន់ហេតុការណ៍៖

ប្រឡាយទាំង៣ខ្សែនិងសំណង់មួយចំនួននៅស្រុកជាំក្សាន្តរួចរាល់៥០ភាគរយហើយ

ខេត្តព្រះវិហារ៖ ការដ្ឋានសាងសង់ ប្រឡាយទឹកចំនួន៣ខ្សែ និងសំណង់សិល្ប ការមួយចំនួនទៀត ស្ថិតក្នុងឃុំមរកត ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ សម្រេចការងារ បានប្រមាណ៥០ភាគរយហើយ ។

NKD-36x6_outline

សូមរំលឹកផងដែរថា ដោយមានការ យកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះសុខទុក្ខរបស់វីរកងទ័ពដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ពិសេសការផ្គត់ផ្គង់ទឹកសម្តេចទាំងទ្វេបានផ្តល់បន្ថែមនូវប្រឡាយទឹកចំនួន៣ខ្សែសរុបប្រវែង៤.២០០ម៉ែត្រ និងសំណង់ សិល្បការមួយចំនួន ស្ថិតក្នុងឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីទាញ ទឹកពីអាងទឹកបសាម ទៅបម្រើដល់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន៩៣០ ហិកតា ស្រូវប្រាំងចំនួន១២០ហិកតានិង ផ្តល់ទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារកងទ័ពនៅតំបន់នោះ។ប្រឡាយទាំង៣ខ្សែខាងលើនេះ ត្រូវបានក្រសួងធនធានទឹកនិងឧតុនិយមបើក ការដ្ឋានសាងសង់នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ដោយគ្រោងនឹងបញ្ចប់នៅអំឡុងខែកក្កដាឆ្នាំ២០១៧ ខាងមុខ៕ ហេង សូរិយា