ព័ត៌មានទាន់ហេតុការណ៍៖

ប្រុសស្រី៨នាក់ត្រូវនគរបាលបញ្ជួនទៅតុលាការក្នុងករណី២ផ្សេងគ្នា

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខ បានបញ្ជួនមនុស្ស០៨នាក់ ទៅតុលាការក្នុងសំណុំរឿង២ផ្សេងគ្នា ក្រោយពីការសាកសួរជនសង្ស័យបានឆ្លើយសាភាពថា ពួកគេពិតជាបានប្រើប្រា និងរក្សានូវសារធាតុញៀនពិតប្រាកដមែន ចំណែករណីទី២ លួចម៉ូតូ ពីប្រជាពលរដ្ធ តែត្រូវបានសមតិកិច្ចចាប់ខ្លូនបាន ។ ការបញ្ជួននេះធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែវិចិ្ឆកា ឆ្នាំ២០១៨ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបន្តបន្ទាប់ ។

នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ករណីគ្រឿងញៀន និងករណីលួចម៉ូតូនោះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមជួយសហការ និងផ្តល់ដំណឹងមកកម្លាំងសមត្ថកិច្ចផង បើបងប្អូនដឹងថា មានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗ ដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបទាន់ពេលវេលា ៕ តុង សីហា