ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ប្រុស ស្រី៦នាក់ រងរបួសធ្ងន់ ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ ២ករណីផ្សេងគ្នា នៅ ក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្នុងរយៈពេលមួយថ្ងៃក្នុងក្រងបាវិតមានករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា បណ្ដាលឲ្យមនុស្សប្រុសស្រីរងរបួសធ្ងន់ស្រាល៦នាក់ ដោយម៉ូតូ២គ្រឿង បុកនឹងម៉ូតូកង់បី និងរថយន្តបុក នឹងម៉ូតូ ។

បើតាមសមត្ថកិច្ចនគរបាល ក្រុងបាវិតបានឲ្យដឹងថា ករណីទី១កើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៦:៣០នាទីល្ងាច ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៦៥>១៦៦ ស្ថិតក្នុង ភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ កើតឡើង រវាងម៉ូតូ+ម៉ូតូ និងម៉ូតូកង់បី(តុកៗ) ក្នុងទិសដៅផ្ទុយទិសគ្នា ពីលិចទៅកើត ដោយមានម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរី ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1J-6350 បើកបរដោយ (មិនស្គាល់អត្តសញ្ញាណ) បើកបរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកប៉ះ និងម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AZ-1321 បើកបរដោយឈ្មោះ យាន ឡា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅស្រុកពាមរក៌ ខេត្តព្រៃវែង បណ្ដាលឲ្យខ្ទាតទៅបុកនឹងម៉ូតូកង់បី (តុកៗ) ១គ្រឿងទៀត ម៉ាកហុងដា ស៊េរី ២០០៧ ពាក់ស្លាកលេខ សៀមរាប 1E-3671 បើកបរដោយឈ្មោះ សេក ភ័ណ្ឌ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី មានទីលំនៅ ភូមិ ចំបកធំ ឃុំត្នោតជ្រំ ស្រុកក្រគ ខេត្តពោធិ៍សាត់ បើកបរទិសដៅពីកើតទៅលិច និងអ្នករួមដំណើរឈ្មោះ គាង ហាន់ ភេទស្រី អាយុ២៦ឆ្នាំត្រូវជាប្រពន្ធ បណ្តាលឲ្យរងរបួសស្រាល ។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់មួយនេះ កើតឡើង ដោយសារ អ្នកបើកបរម៉ូតូហុងដាC125 ស៊េរី 2018 ប្រើប្រាស់ល្បឿនលឿន ។

ករណីទី២ កើតឡើងនៅថ្ងៃ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១១:៤០នាទីព្រឹក ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៩>១៦០ ស្ថិតក្នុង ភូមិ តាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត០១គ្រឿងម៉ាក LEXLiS(RX300)ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AS-2086 បើកបរដោយឈ្មោះ យ៉ាង យ៉ុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិនមុខរបរបុគ្គលិកមណ្ឌលកំសានបាវិតស្នាក់នៅបណ្តោះអាសន្ន ភូមិ តាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងមិនប្រយត្ន័ ក៏បានបុកប៉ះ នឹងម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1E-1588 បើកបរដោយឈ្មោះ ស៊ុន ណារិន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិ គោកតែក ឃុំចន្រ្ទា ស្រុកចន្រ្ទា ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ខ្វាន់ ចាន់ណាភេទស្រីអាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិ គោកតែក ឃុំចន្រ្ទា ស្រុកចន្រ្ទា ខេត្តស្វាយរៀង បណ្តាលឲ្យរងរបួសធ្ងន់ ។

បច្ចុប្បន្នជនរងគ្រោះទាំង២នាក់ក្រុមគ្រួសារយកទៅព្យបាលនៅមន្ទីរពេទ្យ ខេត្តស្វាយរៀង ។

គ្រោះថ្នាក់មួយករណីនេះ សមត្ថកិច្ចបញ្ជាក់ថា កើតឡើងដោយសារតែ អ្នកបើកបររថយន្តបត់ឆ្វេងខ្វះប្រុងប្រយត្ន័ ចំណែកមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចបានវាស់វែង និងអូសយកមករក្សារទុក នៅអធិការដ្ឋាននគរបាល ក្រុងបាវិតដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖