ព័ត៌មានទាន់ហេតុការណ៍៖

ប្រៀបធៀបចំនួនគ្រាប់បាល់រវាងកំពូលកីឡាករ Messi នឹង Ronaldo នៅអេស្ប៉ាញ

គេហទំព័រ Fox Sport បានចេញផ្សាយពីការប្រៀបធៀបចំនួនគ្រាប់បាល់របស់កីឡាករខ្សែ ប្រយុទ្ធឆ្នើមទាំង២គឺកីឡាករ Messi សញ្ជាតិអាហ្សង់ទីនលេងនៅ Barcelona និងកីឡាករ Ronaldo លេងនៅReal Madrid ។

កីឡាករទាំង២នាក់នេះតែងតែធ្វើព្យុះធ្វើភ្លៀងនៅក្នុងលីកកំពូលរបស់អេស្ប៉ាញ ហើយ អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះគឺពានរង្វាន់ Ballon d’or ក្នុងពេល ១០ឆ្នាំ ចុងក្រោយនេះគឺមានតែ Messi និង Ronaldo ទេដែលទទួលបានពាននេះ ពោលគឺ៥ឆ្នាំម្នាក់។

តើមានអ្នកណាដែលមិនស្គាល់ Messi និង Ronaldo ក្នុងយុគបាល់ទាត់សម័យទំនើបនេះ? ពួកគេទាំង២ គឺជាម៉ាស៊ីនរកគ្រាប់បាល់របស់ក្រុមរៀងៗខ្លួន។ ក្រៅពីស្ថិតក្នុងក្លិបដែលជាគូសត្រូវស៊ីសាច់ហុតឈាមនឹងគ្នាហើយ ពួកគេក៏ជាដៃគូប្រកួតដ៏ ស៊ីសាច់ហុតឈាមផងដែរ សម្រាប់គ្រប់ពានរង្វាន់ទាំងអស់ ទាំងក្លិប និង បុគ្គលផ្ទាល់។ ថ្ងៃនេះពួកយើងនឹងលើកយកចំនួន គ្រាប់បាល់ដែលពួកគេស៊ុតបញ្ចូលទីនៅ La Liga មកជម្រាបជូនដល់ប្រិយមិត្តឲ្យបានបានជ្រាបកាន់តែច្បាស់ តើ Messi ឬ Ronaldo មួយណាធ្វើបានល្អជាងក្នុងនាមជាកំពូលខ្សែប្រយុទ្ធលើលោកយើងនេះ?

ខាងក្រោមនេះគឺជាទិន្នន័យដែលគេហទំព័រ Fox Sport បង្ហាញ៖

ខ្សែប្រយុទ្ធ Messi៖

២០០៤-២០០៥ ស៊ុតបញ្ចូលទីបាន ១គ្រាប់ ក្នុងចំណោម ៧ប្រកួត

២០០៥-២០០៦ ស៊ុតបញ្ចូលទីបាន ៦គ្រាប់ ក្នុងចំណោម ១៧ប្រកួត

២០០៦-២០០៧ ស៊ុតបញ្ចូលទីបាន ១៤គ្រាប់ ក្នុងចំណោម ២៦ប្រកួត

២០០៧-២០០៨ ស៊ុតបញ្ចូលទីបាន ១០គ្រាប់ ក្នុងចំណោម ២៨ប្រកួត

២០០៨-២០០៩ ស៊ុតបញ្ចូលទីបាន ២៣គ្រាប់ ក្នុងចំណោម ៣១ប្រកួត

២០០៩-២០១០ ស៊ុតបញ្ចូលទីបាន ៣៤គ្រាប់ ក្នុងចំណោម ៣៥ប្រកួត

២០១០-២០១១ ស៊ុតបញ្ចូលទីបាន ៣១គ្រាប់ ក្នុងចំណោម ៣៣ប្រកួត

២០១១-២០១២ ស៊ុតបញ្ចូលទីបាន ៥០គ្រាប់ ក្នុងចំណោម ៣៧ប្រកួត

២០១២-២០១៣ ស៊ុតបញ្ចូលទីបាន ៤៦គ្រាប់ ក្នុងចំណោម ៣២ប្រកួត

២០១៣-២០១៤ ស៊ុតបញ្ចូលទីបាន ២៨គ្រាប់ ក្នុងចំណោម ៣១ប្រកួត

២០១៤-២០១៥ ស៊ុតបញ្ចូលទីបាន ៤៣គ្រាប់ ក្នុងចំណោម ៣៨ប្រកួត

២០១៥-២០១៦ ស៊ុតបញ្ចូលទីបាន ២៦គ្រាប់ ក្នុងចំណោម ៣៣ប្រកួត

២០១៦-២០១៧ ស៊ុតបញ្ចូលទីបាន ៣៧គ្រាប់ ក្នុងចំណោម ៣៤ប្រកួត

២០១៧-២០១៨ (មិនទាន់បញ្ចប់រដូវកាល) ស៊ុតបញ្ចូលទីបាន ២៩គ្រាប់ ក្នុងចំណោម ៣០ប្រកួត

បូកសរុបទាំងអស់គឺ Messi ស៊ុតបញ្ចូលទីបាន ៣៧៨គ្រាប់ ក្នុងចំណោ៤១២ប្រកួត នៅ La Liga។

ខ្សែប្រយុទ្ធ Ronaldo៖

២០០៩-២០១០ ស៊ុតបញ្ចូលទីបាន ២៦គ្រាប់ ក្នុងចំណោម ២៩ប្រកួត

NKD-36x6_outline

២០១០-២០១១ ស៊ុតបញ្ចូលទីបាន ៤០គ្រាប់ ក្នុងចំណោម ៣៤ប្រកួត

២០១១-២០១២ ស៊ុតបញ្ចូលទីបាន ៤៦គ្រាប់ ក្នុងចំណោម ៣៨ប្រកួត

២០១២-២០១៣ ស៊ុតបញ្ចូលទីបាន ៣៤គ្រាប់ ក្នុងចំណោម ៣៤ប្រកួត

២០១៣-២០១៤ ស៊ុតបញ្ចូលទីបាន ៣១គ្រាប់ ក្នុងចំណោម ៣០ប្រកួត

២០១៤-២០១៥ ស៊ុតបញ្ចូលទីបាន ៤៨គ្រាប់ ក្នុងចំណោម ៣៥ប្រកួត

២០១៥-២០១៦ ស៊ុតបញ្ចូលទីបាន ៣៥គ្រាប់ ក្នុងចំណោម ៣៦ប្រកួត

២០១៦-២០១៧ ស៊ុតបញ្ចូលទីបាន ២៥គ្រាប់ ក្នុងចំណោម ២៩ប្រកួត

២០១៧-២០១៨ (មិនទាន់បញ្ចប់រដូវកាល) ស៊ុតបញ្ចូលទីបាន ២៣គ្រាប់ ក្នុងចំណោម ២៤ប្រកួត

បូកសរុបទាំងអស់គឺ CR7 ស៊ុតបញ្ចូលទីបាន ៣០៥គ្រាប់ ក្នុងចំណោម២៨៩ប្រកួត នៅ La Liga។

ប្រៀបធៀប៖

២០០៩-២០១០ Messi ៣៤គ្រាប់ Ronaldo ២៦គ្រាប់

២០១០-២០១១ Messi ៣១គ្រាប់ Ronaldo ៣០គ្រាប់

២០១១-២០១២ Messi ៥០គ្រាប់ Ronaldo ៤៦គ្រាប់

២០១២-២០១៣ Messi ៤៦គ្រាប់ Ronaldo ៣៤គ្រាប់

២០១៣-២០១៤ Messi ២៨គ្រាប់ Ronaldo ៣១គ្រាប់

២០១៤-២០១៥ Messi ៤៣គ្រាប់ Ronaldo ៤៨គ្រាប់

២០១៥-២០១៦ Messi ២៦គ្រាប់ Ronaldo ៣៥គ្រាប់

២០១៦-២០១៧ Messi ៣៧គ្រាប់ Ronaldo ២៥គ្រាប់

២០១៧-២០១៨ (មិនទាន់បញ្ចប់រដូវកាល) Messi ២៩គ្រាប់ Ronaldo ២៤គ្រាប់

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Messi ឈ្នះស្បែកជើងមាសបាន ៤ដង Ronaldo ក៏ឈ្នះស្បែកជើងមាសបាន ៤ដង ដូចគ្នា ហើយឆ្នាំនេះគឺជាឆ្នាំទី៩ដែលពួកគេនៅក្នុងលីគជាមួយគ្នា ចាំមើលថា តើ Messi ឬ Ronaldo ជាអ្នកឈ្នះ? សម្រាប់ Messi គឺមានគ្រាប់បាល់លើស Ronaldo ៥គ្រាប់។ ចំណុចមួយទៀតគឺ Ronaldo មិនទាន់អាចបំបែកកំណត់ត្រារបស់ Messi បាននៅឡើយទេ នៅរដូវកាល ២០១១-២០១២ ពោលគឺ Messi ស៊ុតបានដល់ទៅ ៥០គ្រាប់ឯណោះ សម្រាប់ Ronaldo វិញស៊ុតបានច្រើនបំផុតគឺតែ៤៨គ្រាប់ប៉ុណ្ណោះ។ សម្រាប់រដូវកាល២០១៧-២០១៨ដែលជិតបញ្ចប់នេះ Messiកំពុងតែនាំមុខរកគ្រាប់បាល់បានច្រើនជាង Ronaldo ពោលគឺបាន២៩គ្រាប់ ខណៈ Ronaldo រកបាន២៣គ្រាប់ ៕ ដេវីត