ព័ត៌មានទាន់ហេតុការណ៍៖

ប្អូននិងក្មួយលោក បាន គីមូន រងការចោទ ប្រកាន់ទទួលសំណូក

តុលាការទីក្រុងញូវយ៉កនៅថ្ងៃទី១១ ខែ មករា នេះបានធ្វើការចោទប្រកាន់ទៅលើ ប្អូនប្រុសនិងក្មួយរបស់អតីតអគ្គលេខា ធិការអង្គការសហប្រជាជាតិលោក បាន គីមូន ទទួលសំណូកពីរដ្ឋាភិបាលនៅតំបន់មជ្ឈិមបូព៌ា។

តាមការប្រកាសរបស់ព្រះរាជអាជ្ញា អាមេរិកកាលពីដើមឆ្នាំ២០១៣ ក្រុមហ៊ុន សាងសង់ Keangnam របស់កូរ៉េខាងត្បូង គ្រប់គ្រងដោយប្អូនប្រុសលោក បាន គីមូន គឺលោក បាន គីសាង ប្រឈមនឹងការជំពាក់ បំណុលជាច្រើន។ ក្រុមហ៊ុននោះក៏បាន ប្រកាសលក់អគារមួយនៅវៀតណាមមានឈ្មោះថា Landmark 72 ។

នៅក្នុងរបាយការណ៍ប្រវែង៣៩ទំព័រដែល ត្រូវបានព្រះរាជអាជ្ញាប្រកាសកាលពីថ្ងៃទី ១១ ដោយចោទប្រកាន់លោក បាន គីសាង និងកូនរបស់លោកគឺ Joo Hyan Bahn ទទួលប្រាក់រាប់លានដុល្លារពីគម្រោងសាង សង់ដែលមានទឹកប្រាក់រហូតដល់៨០០ លានដុល្លារ។

NKD-36x6_outline

បើទោះបីមានការចោទប្រកាន់បែបនេះតែឪពុកនិងកូនលោក បាន គីសាង មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ។ ចំណែកលោក បាន គីសាង បានច្រាន ចោលការចោទប្រកាន់ទាំងនោះថា ជារឿង មិនត្រឹមត្រូវ។

ការចោទប្រកាន់ខាងលើក្រោយពេល លោក បាន គីមូន បានបញ្ចប់អាណត្តិជា អគ្គលេខាធិការអង្គការសហប្រជាជាតិកាល ពីដើមខែមករាកន្លងមកថ្មីៗនេះ។ លោក បាន គីមូន បានកាន់តំណែងអគ្គលេខា ធិការ អ.ស.ប. ចាប់តាំងពីឆ្នាំ២០០៧ដល់ ឆ្នាំ២០១៦ ក្រោយមកត្រូវបានជំនួសលោក អតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល់លោក Antonio Guterres កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧៕ ម៉ែវ សាធី

download

13413928_1105772689483917_530224842_n