ព័ត៌មានទាន់ហេតុការណ៍៖

ប្អូនស្រី គីម ជុងអ៊ុន អាចទៅកាន់អាមេរិកដើម្បីពិភាក្សា

ទីក្រុងព្យុងយ៉ាងអាចស្នើឲ្យប្អូនស្រី បង្កើត របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បី ពិភាក្សាជួយដល់ទំនាក់ទំនងរវាងអាមេរិក នឹងកូរ៉េខាងជើងឲ្យមានភាពល្អប្រសើរ ឡើងវិញ។ ព័ត៌មានខាងលើបានផ្សព្វ ផ្សាយក្រោយពេល កូរ៉េខាងជើង បាន បង្ហាញពីគោលបំណងចង់ពិភាក្សាជាមួយអាមេរិក បញ្ចប់កម្មវិធីបរមាណូ បើមាន ការធានាដល់សន្តិសុខកូរ៉េខាងជើង។

សារព័ត៌មាន SCMP បានផ្សាយថា សំណើរបញ្ជូនលោកស្រី Kim Yong Jong ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ទៅកាន់អាមេរិក គឺជាសារដែលទីក្រុងព្យុង យ៉ាង ផ្ញើទៅកាន់ទីក្រុងវ៉ាស៊ីនតោនតាម រយៈឧបការីកូរ៉េខាងត្បូង លោក Chung Eui Yong ដែលធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នាពេលកន្លងមក។

សារព័ត៌មាន SCMP បានដកស្រង់ ប្រភពព័ត៌មាន ពីក្រសួងការបរទេសកូរ៉េ ខាងត្បូង បានប្រកាសឲ្យដឹងថា នៅពេល ដែលគាត់ «គីម ជុងអ៊ុន» បញ្ជូនប្អូនស្រីមកកាន់កូរ៉េខាងត្បូង គាត់ក៏អាចបញ្ជូនប្អូនស្រីទៅកាន់ទីក្រុងវ៉ាស៊ីនតោនផងដែរ។ បច្ចុប្បន្ន លោកស្រី Kim Yo Jong គឺជា អាវុធដ៏មានប្រសិទ្ធភាពបំផុតរបស់កូរ៉េ ខាងជើង នៅក្នុងការផ្សះផ្សាទំនាក់ទំនង ដែលកំពុងប្រេះឆាប្រឈមមុខតានតឹង ដាក់គ្នា។

កន្លងមក ប្រធានការិយាល័យសន្តិសុខកូរ៉េខាងត្បូង លោក Chung Eui Yong ដែលទើបតែវិលត្រឡប់មកពីបំពេញ ដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ហើយជួបពិភាក្សាជាមួយ មេដឹកនាំ គីម ជុងអ៊ុន ជាលើកដំបូងបានប្រកាសថា សាររបស់កូរ៉េខាងជើង នឹងមិនបើកចំហ ឡើយ ហើយមន្ត្រីកូរ៉េខាងត្បូងនឹងទៅកាន់អាមេរិកនាំសារទាំងនោះ ដល់ទីក្រុងវ៉ាស៊ីន តោន។

ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គឺជាតារាកំពុងតែរះ ក្រោយពេល ដឹកនាំគណៈប្រតិភូទៅចូលរួមការប្រកួត កីឡាអូឡាំពិករដូវរងា នៅទីក្រុង Pyeong Chang កូរ៉េខាងត្បូង។ នៅទឹកដីកូរ៉េខាង ត្បូង លោកស្រី Kim Yong Jong បាន អញ្ជើញមេដឹកនាំកូរ៉េខាងត្បូង លោក មូន ជេអុីន ទៅធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង។

ដើម្បីជាការបើកផ្លូវ ប្រធានាធិបតីកូរ៉េ ខាងត្បូង ក៏បានបញ្ជូនមន្ត្រីសន្តិសុខជាន់ ខ្ពស់ទៅកាន់កូរ៉េខាងជើង ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗរបស់ប្រទេសទាំង២ មុនពេលជំនួបកំពូលរបស់ គីម ជុងអ៊ុន និង មូន ជេអុីន កើតឡើង។

កន្លងមកទីប្រឹក្សាសន្តិសុខជាតិ កូរ៉េ ខាងត្បូងលោក Chung Eui Yong ដែល ទើបតែវិលត្រឡប់មកពីបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង និងបានជួបពិភាក្សាជា មួយមេដឹកនាំ គីម ជុងអ៊ុន បានឲ្យដឹងថា លោក គីម ជុងអ៊ុន បានយល់ព្រមផ្អាកសកម្មភាពសាកល្បងបរមាណូ និងកាំជ្រួច មីស៊ីល នៅពេលដែលកំពុងតែពិភាក្សាជាមួយកូរ៉េខាងត្បូង។

លោក Chung Eui Yong បន្តទៀតថា ទីក្រុងព្យុងយ៉ាងក៏បានបង្ហាញពីការត្រៀមលក្ខណៈពិភាក្សាជាមួយអាមេរិក ដើមបើក ទូលាយ លើបញ្ហាអាវុធបរមាណូ និងកែ ប្រែទំនាក់ទំនងឡើងវិញ។ ទីក្រុងព្យុង យ៉ាងបានលើកឡើងថា ប្រទេសរបស់ លោកគ្មានមូលហេតុណាមួយដែលរក្សា ទុកបរមាណូនោះឡើយ បើសន្តិសុខជាតិមិនរងការគំរាមកំហែងនោះ។ នៅពេល ដែលសន្តិសុខជាតិកូរ៉េខាងជើងត្រូវបានធានានោះ មីស៊ីល និងបរមាណូមិនសំខាន់ ទៀតឡើយ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ផងដែរថា កូរ៉េខាងជើង គឺពិតជាចង់ពិភាក្សាបញ្ចប់វិបត្តិបរមាណូ ក្រោយពេលទណ្ឌកម្ម របស់អាមេរិក បាន បញ្ចេញប្រសិទ្ធភាព។

បើទោះបីបែបណាក្តីប្រទេសជុំវិញ ពិភពលោកបានអបអរសាទរដល់ កូរ៉េខាង ជើង និងកូរ៉េខាងត្បូង ដែលបានបន្ទាន់ ឥរិយាបថ នៅក្នុងការចរចាបញ្ចប់វិបត្តិ ដែលកំពុងតែកើតឡើង៕ ម៉ែវ សាធី