ព័ត៌មានទាន់ហេតុការណ៍៖

ផលិតកម្ម​ KH​ ដាក់​បញ្ចាំង​រឿង​ “​ព្រលឹង​ខ្មោច​វល់ៗ​”​ក្រោយ​ពន្យា​ ពេល​ជិត​២​ឆ្នាំ​

​ភ្នំពេញ​ ៖​ ក្រោយ​ស្ងប់ស្ងាត់​អស់​មួយ​ រយៈពេល​ផលិតកម្ម​ KH​ បាន​ដាក់​ សម្ពោធ​ស្នាដៃ​រឿង​ថ្មី​មាន​ចំណងជើង​ថា ​“​ព្រលឹង​ខ្មោច​វល់ៗ​”​ ដែល​ចូលរួម​ សម្ដែង ​ដោយ​ដោយ​តារា​ល្បីៗ​ រឿង​ថ្មី​នេះ​ បាន​សម្ពោធ​ដាក់​បញ្ចាំង​ ជា​ផ្លូវការ​នារ​ សៀ​ល​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ រោង​ភាពយន្ដ​លុ​ច្ស​បន្ទាប់​ពី​ខកខាន​ដាក់​បញ្ចាំង ​នៅ​រោង​ភាពយន្ដ​ ជិត​ពីរ​ឆ្នាំ​មក​ ហើយដោយ​សារ​តែ​ ជួប​ភាព​រអាក់រអួល​ មួយ​ចំនួន ​។

​អ្នកដឹកនាំ​រឿង​លោក​ ន​ង​ សុខ​លី​ជា​ បាន​បញ្ជាក់​នា​ឱកាស​បញ្ចាំង​រឿង​“​ព្រលឹង​ ខ្មោច​វល់ៗ​”​ថា​ការ​ពិត​រឿង​ថ្មី​នេះ​រៀង​ ដូច​ជា​ជ្រុលពេល​ទៅ​ហើយ​សម្រាប់​ការ​ដាក់​បញ្ចាំង​ដោយ​ផលិត​ឡើង​តាំងពី​ចុងឆ្នាំ​២០១៣​ដើមឆ្នាំ​២០១៤​ដោយពេល​ នោះ​យើង​ផលិត​ជា​លក្ខណៈ​បញ្ចូល​សំឡេង​ តែ​ក្រោយមក​យក​ជា​សំឡេង​ផ្ទាល់​វិញ​។​បើ​និយាយ​ពី​ការ​ផលិត​វិញ​មិនយូរ​ប៉ុន្មាន​ទេ​ប៉ុន្ដែ​អ្វី​ដែល​សំខាន់​យើង​ពន្យា​ពេល​ ចាក់​បញ្ចាំង​ដោយសារ​តែ​យើង​ពិបាក​ កាត់​តទី​២​ពាក់ព័ន្ធ​ជាមួយ​ពេលវេលា​នៃ​ការ​រង់ចាំ​តួ​មួយ​ចំនួន​ទើប​យើង​ចេះ​តែ​ ទុកៗ​ដល់​ថ្នាក់​យូរ​បែប​នេះ​។​

​ខ្លឹមសារ​នៃ​សាច់​រឿង​នេះ​វិញ​លោក​ បញ្ជាក់​ថា​ ចង់​និយាយ​ពី​មនោ​ស​ញ្ចេ​ត​ នារ​វាង​យាយ​និង​ចៅ​ខុស​ប្លែក​ពី​រឿង​ ផ្សេងៗ​ដែល​មាន​មនោសញ្ចេតនា​រវាង​គូស្នេហ៍​ប្ដី​ប្រពន្ធ​។​ ប៉ុន្ដែ​រឿង​នេះ​លោក​ យាយ​និង​ចៅ​រស់នៅ​តែ​ពីរ​នាក់​ទេ​តែ​ចៃដន្យ​លោកយាយ​គាត់​មាន​អាកា​រៈ​ខ្យល់គ​ក៏​ស្លាប់​ដោយ​ព្រលឹង​របស់​គាត់​និង​អា​ រម្ម​ណ៍​របស់​គាត់​នៅ​តែ​វិលវល់​តាម​ថែ​ រក្សា​ចៅប្រុស​គាត់​ដោយ​ឱ្យ​តែ​មាន​បញ្ហា​ អ្វី​គឺ​លោកយាយ​ដែល​ចែក​ឋាន​នោះ​មក​ជួយ​ថែរក្សា​ចៅ​ដោយ​គ្មាន​បំណង​មក​ លង​បន្លាច​អ្នក​ណា​ទេ​។​

​រឿង​នេះ​ជា​ប្រភេទ​រឿង​កំប្លែង​ខ្មោច​ និង​មនោសញ្ចេតនា​។​ ចំពោះ​ការ​ដឹកនាំ​ រឿង​គឺ​លោក​បាន​ផលិត​និង​ដឹកនាំ​ច្រើន​ រឿង​មក​ហើយ​។​ ក្នុង​ឆ្នាំ​២០១៥​នេះ​លោក​ ដឹកនាំ​រឿង​បាន​បី​ទៅ​បួន​រឿង​មក​ហើយ​ ក្នុង​នោះ​ដូច​ជា​រឿង​“​ទឹកចិត្ដ​ប្រពន្ធ​”​ “​កូន​សម្លាញ់​”​ “​ខ្មោច​ទឹក​”​ និង​រឿង​ “​ក្រមុំ​សៅកែ​”​ ដែល​ត្រៀម​ដាក់​បញ្ចាំង​ នៅ​ក្នុង​ផលិតកម្ម​មហាហង្ស​។​ រឿង​ផលិត​ ជូន​ជាមួយ​ផលិតកម្ម​KH​នេះ​យើង​បាន​ សហការ​គ្នា​ផលិត​ឡើង​ដោយ​បាន​ខាង​ ផលិតកម្ម​គឺ​លោក​ គឹ​ម​ ហេង​ ផ្ដល់​ ឱកាស​ជូន​យើង​ទើប​យើង​មានឱកាស​ បាន​កកើត​ស្នាដៃ​នេះ​ឡើង​នេះ​ជា​ទឹកចិត្ដ​មួយ​ជួយ​លើក​ស្ទួយ​វិស័យ​ភាពយន្ដ​ខ្មែរ​ ផង​ដែរ​។​

​អ្វី​ដែល​លោក​រំភើបចិត្ដ​គឺ​ទោះបីជា​ យើង​ខកពេល​បញ្ចាំង​យូរ​តែ​យើង​បាន​ សម្រេច​គោលបំណង​បញ្ចេញ​ផលិត​ ផល​រឿង​ចែក​ជូន​មហាជន​បាន​ទស្សនា​ បាន​បង្ហាញ​ស្នាដៃ​ជូន​អ្នក​ទស្សនា​ពិសេស​ យើង​បាន​ជួយ​លើកទឹកចិត្ដ​តួ​សម្ដែង​ទោះ​យ៉ាងណា​ក៏​យើង​មានឱកាស​ជួប​គ្នា​ថ្ងៃ​ សម្ពោធ​។​ ជា​ការ​បោះ​ជំហាន​បន្ដ​ក្នុង​ ដើមខែ​សីហា​នេះ​យើង​ក៏​ត្រៀម​ថត​រឿង​ថ្មី​មួយទៀត​សម្រាប់​ខេ​អេ​ច​ដែល​ជា​ ប្រភេទ​រឿង​ខ្មោច​ដែរ​តែ​ជា​ជ្រុង​ការ​ពិត​មួយ​ដែល​កើតឡើង​នៃ​សង្គម​មួយ​ដែល​ យើង​បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​។​

​តារា​សម្ដែង​ដែល​ចូលរួម​ថត​ក្នុង​ រឿង​“​ព្រលឹង​ខ្មោច​រល់ៗ​”​មាន​ដូច​ជា​កញ្ញា​ នី​ មុនីនាថ​,​ លោក​ភឹ​ម​ តារា​វិបុល​ លោក​អូន​ ឧស្សាហ៍​,​ អ្នក​នាង​សុ​ម៉ា​លី​ លោក​លឹ​ម​ រ​ដ្ឋា​,​ អ្នកស្រី​កណ្ណិកា​,​ នាយ​ ពាង​,​ នាយ​កណ្ដុរ​ ជាដើម​។​ ក្រុម​តារា​ សម្ដែង​ដែល​បាន​ចូលរួម​សម្ពោធ​បាន​ បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ថា​ ពួក​គេ​ សប្បាយចិត្ដ​ដែល​បាន​ខាង​ផលិតកម្ម​ខេ​ អេ​ច​អាច​រក​ពេលវេលា​ដាក់​សម្ពោធ​ រឿង​នេះ​បានជា​ផ្លូវការ​មិន​ពន្យា​ពេល​បន្ដ​ទៀត​បាន​។​ ស្រប​ពេល​ដែល​ស្នាដៃ​រឿង​ថ្មី​ បែប​កំប្លែង​ខ្មោច​នេះ​បាន​លេចឡើង​ សិល្បករ​និង​ក្រុមការងារ​ផលិត​នៃ​ផលិតកម្ម​នេះ​ក​សំណូមពរ​ឱ្យ​សូម​បងប្អូន​ទស្សនិកជន​មក​ចូលរួម​ទស្សនា​ឱ្យ​បាន​ច្រើន​កុះករ​ដើម្បី​ជា​កម្លាំងចិត្ដ​ដល់​ការ​ខំ​ផលិត​ របស់​ក្រុមការងារ​និង​លើក​ស្ទួយ​វិស័យ​ភាពយន្ដ​ខ្មែរ​ឱ្យ​កាន់តែ​បាន​ឈរជើង​ទៅ​មុខ​បន្ដ​ទៅ​មុខ​ទៀត ៕​ វ​ឌ្ឍ​នា​

Sovuthy001

Sovuthy001-(1)

Sovuthy001-(2)

Sovuthy001-(3)

Sovuthy001-(4)

Sovuthy001-(5)

Sovuthy001-(6)

Sovuthy001-(7)

Sovuthy001-(8)

Sovuthy001-(9)