ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ផលិតផលចំណីអាហារក្លែងក្លាយ ហួសកាលបរិច្ឆេទ និងខុសច្បាប់ជាង១០០តោនត្រូវដុតកម្ទេចចោល

ខេត្តកំពង់ស្ពឺ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ អមដំណើរដោយថ្នាក់ដឹកនាំក្រ​សួងមហាផ្ទៃ និងអាជ្ញាធរខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃព្រហស្សតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាព ការដុតកម្ទេចចោលផលិតផលចំណីអាហារក្លែងក្លាយ ហួសកាលបរិច្ឆេទ និងខុសច្បាប់ ដែលបង្កឲ្យប៉ះពាល់​ដល់សុខភាពយ៉ាងធ្ងន់ធ្ងរជាង ១០០តោន ស្ថិតក្នុងភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ មានប្រសា​ស​ន៍​ថា នេះជាលើក​ទី៣ហើយ ដែលសម្តេចបានអញ្ជើញចូលរួមក្នុងពិធីដុតកម្ទេចចោលនូវផលិតផល ចំណីអាហារខូចគុណភាព ដែលមានផ្ទុកសារធាតុគីមី ប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ ដែលត្រូវបានកម្លាំងសមត្ថ​កិច្ចបង្ក្រាបបានប្រមាណជាង ១០០​តោន នាពេលកន្លងទៅ។ សម្តេចក្រឡាហោម បានបន្តទៀតថា គណៈកម្មាធិការយុទ្ធប្រឆាំងផលិតផលក្លែងកា្លយ បានរៀបចំដុតកម្ទេចចោលផលិតចំណីរអាហារបានចំ​នួន ២លើកកន្លង​រួមមកហើយ ក្នុងឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ។ នេះជាលើទី៣ ដែល​​រៀបចំធ្វឡើង ក្នុងទឹកដី ភូមិថ្មីពីងពុង ឃុំដំ​ណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ទៀតថា កន្លងមកសម្តេចធ្លាប់បានណែឲ្យគណៈកម្មាធិការយកចិត្តទុកដាក់ជាអាទិភាពធ្វើការទប់ស្កាត់ និង បង្ក្រាបទៅលើផ​លិត​ផលទាំងឡាយណា ដែលយើងទាំងអស់គ្នាហូបចូលនៅក្នុងពោះ មានដូចជា៖ ថ្នាំពេទ្យ, គ្រឿងឧបភោគ, បរិភោគជាដើម។ ហេតុនេះហើយពិធីកមេ្ចចផលិតផលចំណី​អា​ហារ ខូចណភាព-ខុសច្បាប់ មានសារធាតុគីមីបះពាល់សុខភាព ចំនួនជាង ១០០​តោន នាពេលនេះ បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និង បង្ក្រាបរបស់ភ្នាក់ងារមានសមត្ថកិច្ច ដែលមានគណៈកមា្មធិការ ប្រយុទ្ធប្រឆាំងផលិត​ផលក្លែងកា្លយ ជាអ្នកដឹកនាំ សម្របសម្រួលផ្ទាល់ រហូតឈានដល់ការរឹបអូរនូវផលិត​ផលចំ​ណីអាហារខួចគុណភាព-ខុសរច្បាប់ ដែលមានសារធាតុគីមី ប៉ះពាល់សុខភាព ចំ​នួនជាង ១០០តោន នាពេលនេះ បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ក្នុងការ​ទប់​ស្កាត់ និងបង្ក្រាបរបស់ភ្នាក់ងារ​មានសមត្ថកិច្ចដែលរៀបចំដុតកម្ទេច​ចោល​នាពេលនេះ។

របាយការណ៍របស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែ​វិច្ឆិកា ឆ្នាំ២០១៧ កន្លងមកនេះ កម្លាំងប្រតិបត្តិការពិសេសរបស់គណៈ កម្មាធិការប្រយុទ្ធប្រឆាំងផលិត​ផលក្លែងក្លាយ បានបង្ក្រាបទីតាំងសិប្បកម្មផលិតចំ​ណី​អាហារហួសកាលបរិច្ឆេទដោយខុសច្បាប់ និងមានសារធាតុគីមីប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ នៅចំណុចភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ។

ក្នុងប្រតិ​បត្តិការបង្ក្រាបកន្លែងផលិតចំណីអាហារហួលកាលបរិច្ឆាត និងមានសារធាតុគីមី​​​កម្លាំងសមត្ថកិច្ចបង្ក្រាបព្រមទាំងរឹបអូសបានវត្ថុតាងជាង ១០០តោន រួមមាន៖ ពោះ​វៀនជ្រូក, គោ, មាន់, ទា និងពោះវៀនពពែជាដើម ដែលស្តុបទុកជាច្រើនឆ្នាំ ។

បន្ទាប់ពីការបង្ក្រាបគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានរៀបចំកសាងសំណុំរឿង​​​បញ្ជូនទៅកាន់តុលាការអនុវត្តន៍តាមផ្លូវច្បាប់រហូតឈាន់ដល់ការសម្រេចរៀបចំដុតកម្ទេចចោល​​នាថ្ងៃនេះ។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រ​ធាន​គណៈកម្មាធិ​ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មានប្រសាសន៍ឲ្យដឹងថា ផលិតផលចំណីអាហារខូចគុណ​ភាព ខុសច្បាប់ដែលត្រូវកម្ទេចចោលនាពេលនេះ មានចំនួនជាង ១០០តោន និងជាលើកទី៣ហើយ បន្ទាប់ពីពិធីដុតកម្ទេចគ្រឿងសម្អាងក្លែងក្លាយ-ខុសច្បាប់ ពីរលើកកន្លងទៅថ្មីៗនេះ ដែលមានចំនួន សរុបប្រមាណជាង ១៦០តោន។

នាយឧត្តមសេនីយ៍ បានបន្តទៀតថា ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងមកនេះ សមត្ថកិច្ចចម្រុះដឹក​នាំដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បាន​ចុះប្រតិបត្តិការបង្ក្រាបសិប្បកម្មកែ​ច្នៃសាច់ក្រកខុសច្បាប់ ១កន្លែង មានទីតាំងក្នុងភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧដុង្គ​ដែលមានម្ចាស់សិប្បកម្មឈ្មោះ វីង ហ៊ុយ ភេទប្រុស អាយុ ៣៨ឆ្នាំបានរត់គេចខ្លួនបាត់។ បន្ទាប់ពីការបង្ក្រាប​សមត្ថកិច្ចរឹបអូសបានវត្ថុតាង ចំនួន ១៦មុខ មានទម្ងន់សរុបប្រមាណជាង ១០០តោន ដែលគ្មានច្បាប់អនុញ្ញាត និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាតំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាម​ផ្លូវច្បាប់ រហូតទទួលបានដីកាពីតុលាការ បង្គាប់ឲ្យគណៈកម្មាធិការធ្វើការកម្ទេចចោលតែម្តង។

ផលិតផលចំណីអាហារខូចគុណភាព-ខុស​ច្បាប់ ដែលមានសារធាតុគីមីប៉ះពាល់សុខភាព ចំនួនជាង ១០០តោន គឺជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ណាស់ ប្រសិនបើទប់ស្កាត់​មិនទាន់ពេលវេលានោះទេ ពិតជាត្រូវចែកចាយនៅលើទីផ្សារ ហើយអ្នកដែលរងគ្រោះច្បាស់ជាប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នាមិនខាន មិនត្រឹមតែធ្វើឲ្យខាតបង់​ថវិកាមួយប៉ុណ្ណោះទេ វាបានធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ រហូតគ្រោះថ្នាក់ដល់អាយុជីវិតក៏ថា​បាន ព្រោះផលិតផលខុសច្បាប់ទាំងនេះ មានលាយនូវសារធាតុគីមីដែលច្បាប់ហាមឃាត់ បង្កគ្រោះ​ថ្នាក់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាព អ្នកប្រើប្រាស់អាចបណ្តាល​​ឲ្យកើតជំងឺមហារីក និងជំងឺធ្ងន់ធ្ងរដ៏ទៃ​ទៀត។

​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានលើកឡើង​ថា ការខិត​ខំប្រឹងប្រេងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃ និងក្រ​សួង​​ពាក់ព័ន្ធដ៏ទៃទៀត ដែលមានតំណាងគណៈកម្មាធិការ បានរួមសហការគ្នាយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបការធ្វើចរាចរផលិតផលក្លែងក្លាយ ដែលនាំចូលមកពីបរទេសដូចជា៖ គ្រឿងឧបភោគ បរិភោគសព្វសារពើជាពិសេសប្រទេសជិតខាងយើង ដែលជាប្រការគួរឲ្យព្រួយបារម្ភបំផុត។

សម្តេចក្រឡាហោម ស ខេង បានជំរុញដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបន្តការខិតខំព្យាយាមរួម​គ្នាសហការជាមួយគណៈកម្មាធិការក្នុងការបង្ក្រាប ទប់ស្កាត់ និងបង្ក្រាបរាល់ផលិតផលក្លែងក្លាយ ឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីធានានូវសុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋយើង ទទួលបានសុខភាពល្អប្រាស់ចាកពីរោគា ព្យាធិទាំងពួងស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជ​រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕