ព័ត៌មានទាន់ហេតុការណ៍៖

ផលិតផល​សរុប​ក្នុងស្រុក​ប្រជាជន​កម្ពុជា​ម្នាក់​ទទួល​បាន​ចំណូល​១.១២៣​ដុល្លារ​ក្នុង​ឆ្នាំ​២០១៤

​ភ្នំពេញ​ ៖​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​ រ​ង្ស៊ី​ វិស្សុត​ បាន​ ថ្លែង​ថា​ ផលិតផល​សរុប​ក្នុងស្រុក​សម្រាប់​ប្រជាជន​កម្ពុជា​ម្នាក់ៗ​បាន​កើនឡើង​ ពី​៤១៧​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០០៤​ ដល់​១.១២៣​ដុល្លារ​អាម៉េរិក​ នៅ​ឆ្នាំ​២០១៤​ ហើយ​អត្រា​ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះ​ពី​៥៣​ភាគរយ​ ក្នុង​ឆ្នាំ​២០១១​មក​នៅ​ត្រឹម​១៨​ ភាគរយ​ក្នុង​ ឆ្នាំ​២០១២​ ។​

​យោង​តាម​សុន្ទ​កថា​ នា​ឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៤៨​ នៃ​ ក្រុមប្រឹក្សា​ទេសាភិបាល​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ ដែល​ប្រព្រឹត្ត​ទៅ​ពី​ ថ្ងៃ​ទី​៤​ដល់​ ថ្ងៃ​ទី​៥​ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ទីក្រុង​បា​គូ​ ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​ លោក​ វ​ង្ស៊ី​ វ​ស្សុត​ បាន​ថ្លែង​ថា​ កម្ពុជា​កំពុង​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​លឿន​ គួរ​ជាទី​មោទនភាព​ និង​ទទួល​បានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ពិសេស​កម្ពុជា​ សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ ហើយ​ម៉ាក្រូសេដ្ឋកិច្ច​មាន​ស្ថេ​រ​ភាពល្អ​ប្រសើរ​ អត្រា​អតិផរណា​មាន​កម្រិត​ទាប​ ហើយ​អត្រា​ប្តូរ​ប្រាក់​មាន​ស្ថិរភាព​ ។​
​លោក​ វ​ង្ស៊ី​ វិស្សុត​ បាន​បញ្ជាក់​ថា​ តាម​រយៈ​ការ​ដាក់​ចេញ​នូវ​គោល​ នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ របស់​កម្ពុ​ជានា​ពេល​ថ្មីៗ​នេះ​ នឹង​ផ្តល់​កាលានុវត្តន៍​ធំធេង​ដល់​កម្ពុជា​ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រយៈពេល​វែង​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន​ ។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ សម្រាប់​ប្រព័ន្ធ​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៤៨​ នៃ​ក្រុម​ ប្រឹក្សា​ទេសាភិបាល​នៃ​ ADB​ បាន​ពិភាក្សា​ និង​ផ្លាស់​ប្តូរ​ទស្សនៈ​យោបល់​លើ​ទិ​ដ្ឋ​ ភាព​សំខាន់ៗ​ដែល​ក្នុង​នោះ​រួម​មាន​ ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​ គឺ​នៅ​តែ​បន្ត​រក្សា​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ដដែល​ ។​ កំណើនសេដ្ឋកិច្ច​តំ​ បន់​បាន​កើន​ពី​៦,១​ ភាគរយ​ នៅ​ឆ្នាំ​២០១៣​ ដល់​៦,២​ ភាគរយ​នៅ​ឆ្នាំ​២០១៤​ និង​តាម​ការ​ ព្យាករណ៍​នឹង​សម្រេច​បាន​ប្រមាណ​៦,៣​ ភាគរយ​នៅ​ឆ្នាំ​២០១៥​ ។​

​ទោះបីជា​សេដ្ឋកិច្ច​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​ បន្ត​រីក​ចម្រើន​យ៉ាងណា​ក៏​ដោយ​ ក៏​គេ​សង្កេត​ឃើញ​មាន​ប្រជាជន​ជាង​៧០០​លាន​នាក់​ កំពុង​តែ​រស់នៅ​ក្រោម​បន្ទាត់​ ភាព​ក្រីក្រ​ប្រមាណ​១,២​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ថ្ងៃ​ ដែល​កត្តា​នេះ​តម្រូវ​ឱ្យ​បណ្តា​ប្រ​ ទេស​ទាំងនោះ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ ក្នុង​កិច្ច​អភិវឌ្ឍន៍​ ដើម្បី​កាត់​បន្ថយ​ ភាព​ក្រីក្រ​ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ ។​ ធុរកិច្ច​របស់​ ADB​ កើនឡើង​ពី​២១.០០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​ឆ្នាំ​២០១៣​ ដល់​២២,៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៤​ ។​ លទ្ធផល​គួរ​ឱ្យ​កត់សម្គាល់​នេះ​បាន​មក​ពី​ការ​ ចូលរួម​ដ៏​សកម្ម​ពី​វិស័យ​ឯកជន​ និង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ អភិវឌ្ឍន៍​ថ្មីៗ​ ផ្សេង​ទៀត​ ៕​ ហេង​ សូ​រិ​យា​

0n7l5m5m

is8rovvp

y0r2ssjg