ព័ត៌មានទាន់ហេតុការណ៍៖

ផឹកប៉ះស្រាកាចស្រវឹងរៀងខ្លួនកាប់ចាក់គ្នាម្នាក់បែកក្បាលម្នាក់ចូលគុក

ខេត្តកំពង់ស្ពឺ៖ មិត្តភក្តិរួមតុផឹកសីុជាមួយ គ្នាស្ទើរមិនលស់ថៃ្ងតែថៃ្ងនេះប្រហែលជា ទិញស្រាប៉ះចំស្រាកាចបានជាវាយកាប់ចាក់ គ្នាម្នាក់ចូល​ពេទ្យម្នាក់ទៀតចូលគុក។

ករណីហិង្សានៅកន្លែងផឹកសីុនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ​២០១៧ នៅក្នុងភូមិស្វាយពក ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាលស្រុកឧដុង្គបានឲ្យដឹងថា ជនដៃដល់ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការនៅព្រឹកថៃ្ងទី១៩ ខែឧសភាឈ្មោះ យ៉ែម សៀន ភេទប្រុស អាយុ៣៣ឆ្នាំ ជាកសិករ រស់នៅភូមិកើតហេតុ។ រីឯអ្នករងរបួសត្រូវ ក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យដើម្បី សង្ត្រោះឈ្មោះ ហ៊ុន រុន ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំជាមួយគ្នា។

តាមប្រភពនៅកន្លែងកើតហេតុបាន រិះគន់ថា ជនរងគ្រោះមិនគួរសេពគប់មិត្ត ភក្តិដែលមានអាយុក្មេងជាងច្រើនយ៉ាង នេះទេ។ នៅមុនពេលកើតហេតុ និងពេល កន្លងទៅជនរងគ្រោះ និងជនដៃដល់តែង តែផឹកសីុជុំគ្នា តែនៅថៃ្ងកើតហេតុខាងលើ គេពុំដឹងថា អ្នកទាំង២ឈ្លោះប្រកែកគ្នារឿង អ្វីនោះទេ ក្រោយពីផឹកសីុបានមួយសន្ទុះធំក៏ស្រាប់តែវាយកាប់ចាក់គ្នាតែម្តង។ ប៉ុន្តែ យ៉ាងណាករណីនេះគេសង្ស័យថា ព្រោះ តែជនរងគ្រោះនិងជនដៃដល់ផឹកគ្រឿង ស្រវឹងចូលពោះច្រើនពេកហើយស្រវឹងខ្លាំង មិនអាចនិយាយស្តាប់គ្នាបាន និងយកឈ្នះ រៀងៗខ្លួនទើបបណ្តាលឲ្យកើតមានអំពើហិង្សាឡើងតែម្តង ។

NKD-36x6_outline

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ ឲ្យដឹងថា ជនរងគ្រោះត្រូវជនដៃដល់ប្រើ ចបជីកធ្វើអំពីដែកទីបវាយបែកចិញ្ចើមខាង ស្តាំធ្ងន់ធ្ងរហើយពេលនេះកំពុងស្ថិតនៅ ក្នុងមន្ទីរពេទ្យដើម្បីសង្រេ្គាះអាយុជីវិត ។

មន្ត្រីនគរបាលស្រុកឧដុង្គឲ្យដឹងថា ជន ដៃដល់ឈ្មោះ យ៉ែម សៀន ត្រូវបានចាប់ ខ្លួនបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ពាក់ព័ន្ធបង្ករបួស ស្នាមដោយចេតនាលើជនរងគ្រោះ ៕ សេនាស័ក្តិ