ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ផឹកស៊ីទាស់សម្តីគ្នាកាប់មិត្តភក្តិរបួសធ្ងន់

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់រងរបួសធ្ងន់ ដោយសារផឹកស៊ីស្រវឹងជោក ទាស់សំដីគ្នាជាមួយមិត្តភក្តិក្នុងវង់ផឹកស៊ីជាមួយគ្នា ទាញពូថៅកាប់កាលពីវេលាម៉ោង២០និង២៥នាទីថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិញ៉ាងសុំ ឃុំថ្មកែវ ស្រុកសៀមប៉ាង ។

ប្រភពនៅកន្លែងកើតហេតុ បាននិយាយថា ជនសង្ស័យនិងជនរងគ្រោះបានផឹកស៊ីជាមួយគ្នា តាំងពីព្រឹករហូតដល់យប់ បានមានទាស់សំដីគ្នានិយាយមិនត្រូវ រហូតដល់ម៉ោងខាងលើស្រាប់តែ ជនដៃដល់ដើរមកយកពូថៅមកកាប់ជនរងគ្រោះតែម្តង ធ្វើឲ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមណ្ឌលសុខភាពស្រុក ។

មន្ត្រីប៉ុស្តិ៍ឃុំថ្មកែវ​ លោកឃុន វាសនា បានឲ្យដឹងថា ក្រោពេលកើតហេតុ លោកបានចុះទៅឃាត់ខ្លួនជនដៃដល់ភ្លាមៗ តាមបណ្តឹងគ្រួសារជនរងគ្រោះឈ្មោះ អូន សុំមាយ អាយុ២១ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ទើបឈានដល់ឃាត់ខ្លួន ជនសង្ស័យ ឈ្មោះកែវ សាយ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើជាមួយគ្នា ។

លោកបន្តទៀតថា បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងនៅអធិការស្រុកសៀមប៉ាង រួចបញ្ជូនបន្តទៅស្នងការដ្ឋាននគបាលខេត្តដើម្បីចាត់ការតាមច្បាប់ ។

គួររំលឹកថា ជនសង្ស័យខាងលើ សមត្ថកិច្ចធ្លាប់ហៅមកណែនាំអប់រំចំនួនបីដងរួចមកហើយ ដោយប្រើអំពើហិង្សាតែមិនរាងចាល ៕ មាស សុផាត