ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាមិនប្រមាណខ្លួនជិះម៉ូតូធ្លាក់ផ្លូវសន្លប់ស្ដូក

ខេត្តស្វាយរៀង៖ បុរសម្នាក់ ខណៈស្រវឹងស្រាជោគហើយបើកម៉ូតូត្រឡប់មកផ្ទះទាំងងងុយដេក បណ្ដាលអោយរេចង្កូតធ្លាក់ផ្លូវរងរបូសសន្លប់ស្ដូក និងកន្លែងកាលពីវេលាម៉ោង៧និង៣០នាទីព្រលប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅចំណុចភួមិព្រែកត្នោត ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលបានអោយដឹងថា បុរសរងគ្រោះមានឈ្មោះ ប៊ិន សារិទ្ធ អាយុ៤៣ឆ្នាំ មានទីលំនៅ ភូមិ ហែកសំណាញ់ ឃុំ ម៉ឺនជ័យ ស្រុក រំដួលខេត្ត ស្វាយរៀង ខណៈបើកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរី2015 ស្លាកលេខ: ភ្នំពេញ 1FN 2282ខូចខាតយ៉ាងដំណំ។

តាមសាក្សីបានអោយដឹងថា មុនកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ក្នុងស្ថានភាពសង្ស័យស្រវឹងស្រាក្នុងល្បឿនលឿន រួចក៏ធ្លាក់ពីផ្លូវបណ្ដាលអោយបុរសខាងលើផ្ទប់មុខនឹងដីពេញទំហឹងបណ្ដាលអោយសន្លប់ស្ដូកតែម្ដង។

NKD-36x6_outline

ក្រោយមកអ្នកស្រុកបានរាយការណ៍ដល់សមត្ថកិច្ច ដោយយកមកកាន់មន្ទីរពេទ្យព្យាបាលមុខរបួស ៕ យឹម សុថាន

aes (2) aes aes (1)

13413928_1105772689483917_530224842_n