ព័ត៌មានទាន់ហេតុការណ៍៖

ផែនទី Google ត្រូវបាន update សម្រាប់ទូរស័ព្ទ iPhone X

iPhone X ចេញមកជិតមួយខែហើយ ឥឡូវនេះក្នុងចំនោមការ update កម្មវិធីដែលត្រូវបានគេរំពឹងទុកបំផុតចុងក្រោយ បានមកដល់សម្រាប់ទូរស័ព្ទថ្មី: Google បានធ្វើការ update ផែនទីថ្មីសម្រាប់អេក្រង់ iPhone X ។

ផែនទី Google ថ្មីដែលលាតសន្ធឹងមានរូបរាងស្រស់ស្អាតនៅលើអេក្រង់ទូរស័ព្ទ iPhone X ថ្មីទោះបីជា Google អាចត្រូវពិចារណាឡើងវិញអំពី UI update របស់ខ្លួនបន្តិចបន្តួចសម្រាប់អេក្រង់ដែលគុណភាពខ្ពស់ជាងនេះ។ ក្រុមហ៊ុនបានចំណាយពេលប៉ុន្មានសប្តាហ៍បន្ថែមទៀត សម្រាប់អ្វីដែលគួរតែធ្វើការ update រយៈពេលមួយថ្ងៃ ប៉ុន្តែវាមិនបានប្រើពេលវេលាដើម្បីផ្លាស់ប្តូរណាមួយនៃចំណុចប្រទាក់មូលដ្ឋានសម្រាប់ទូរស័ព្ទថ្មីនេះ។ នោះវាមានន័យថារបារស្វែងរកគឺឡូយជាងកំណែចាស់របស់កម្មវិធី។ អ្នកប្រើប្រាស់អាចចូលធ្វើការ update ឥឡូវនេះពី iOS App Store ៕ ហេង លក្ខិណា

NKD-36x6_outline