ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ផ្តល់ក្តីស្រឡាញ់ដោយការបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស រួមគ្នាបរិច្ចាគឈាម ដើម្បីប្រជាជនយើង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ សាកលវិទ្យាល័យស្វាយរៀង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងមន្ទីរពេទ្យខេត្តស្វាយរៀង បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្នុងទិវានៃក្តីស្រឡាញ់ ក្រោមប្រធានបទ “បរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត រួមគ្នាបរិច្ចាគឈាម ដើម្បីប្រជាជនយើង!” ។

អញ្ជើញចូលរួមក្នុងកម្មវិធិនេះមាន ពីលោកសាកលវិទ្យាធិការ នៃសកលវិទ្យាល័យស្វាយរៀង និងជាអនុប្រធាន សសយក.ខេត្ត ព្រះសង្ឃ លោក លោកស្រី ព្រឹទ្ធបុរស គ្រប់មហាវិទ្យាល័យ លោក ប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកគ្រូ អ្នកគ្រូពេទ្យបង្អែកខេត្ត និងយុវជន.ស.ស.យ.ក.ខេត្ត និស្សិតសាកលវិទ្យាល័យស្វាយរៀង បានចូលរួមបរិច្ចាគឈាមសរុបចំនួន ៩០ នាក់ ស្មើ ៩០ ប្លោក ។

បើតាមកាឲ្យដឹងពីលោកប្រធានមន្ទីរពេទ្យខេត្តបានបញ្ជាក់ថា ការបង្កើតឲ្យមានការបរិច្ចាគនៅថ្ងៃនេះ ក្នុងគោលបំណងស្វែងរកសមាជិកដែលមានចិត្តសប្បុរសធម៍ មករួមចំណែកក្នុងសកម្មភាពបរិច្ចាគឈាម ក៏ដូចជាចែករំលែកនូវក្តីស្រឡាញ់ក្នុងថ្ងៃ១៤ កុម្ភៈ ហើយក៏ជាចលនា បង្កើតធនាគារឈាមរស់ សម្រាប់ត្រៀមជួយសង្គ្រោះបន្ទាន់ៗ នៅពេលត្រូវការចាំបាច់ដែលតម្រូវឲ្យយើងមកបំពេញភារៈនៅពេលនេះ ក្នុងនាមប្រធានមន្ទីរពេទ្យខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួម ជាមួយសកម្មភាពមនុស្សធម៍ ដោយការបរិច្ចាគឈាម ដើម្បីការងារសង្គម នឹងការជួយផ្តល់ជីវិតថ្មី ដល់មនុស្សជាតិដែលជួបគ្រោះថ្នាក់សង្គមផ្សេងៗហើយត្រូវការឈាម ៕ យឹម សុថាន

 


ចែករំលែក៖