ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះចង្រ្កានហ្គាសពេលហូបអាហារនៅវត្តប៉ាហ៊ីធ្វើឲ្យភ្ញាក់ផ្អើល និងរងរបួស៣នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ មនុស្ស៣នាក់ បានរងរបួស ពេលដែលចូលរួមហូបអាហារជាមួយតាជី យាយជី និងពុទ្ធបរិស័ទ្ធ ជាច្រើននាក់ ស្រាប់តែចង្រ្កានហ្គាស់បានផ្ទុះឮដូចរន្ទុះ តែមិនបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់ធ្ងន់នោះទេ ។

ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅសាលាឆាន់ក្នុងវត្តពោធិមារាម ហៅវត្តប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉លិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជាពេលដែលព្រះសង្ឃបាននិមន្តឆាន់ចង្ហាន់រួចរាល់ ហើយពុទ្ធបរិស័ទ និងតាជី យាយជី បានលើកយកអាហារ ដែលសេសសល់ពីព្រះសង្ឃ យកមកទទូលទានរួមនោះ ព្រមទាំងរៀបចំ ដោយដាក់ចង្រ្កានហ្គាស់នៅចំកណ្តាល ហើយរៀបចាននៅជុំវិញ ដោយមានតាជី យាយជី និងពុទ្ធបរិស័ទ អង្គុយហូបក្បែរ បានមួយសន្ទុះ ស្រាប់តែកំប៉ុងហ្គាស់ដែលដាក់ដើម្បីបង្កាត់ភ្លើង បានផ្ទុះលាន់ដូចរន្ទុះ ។

ប្រភពព័ត៌មាន បានបន្តទៀតថា ក្រោយពីហេតុការផ្ទុះចង្ក្រានហ្គាស់ គេសង្កេតឃើញ បុរសពីរនាក់ និងក្មេងស្រីម្នាក់ រងរបួសស្រាល ដែលបុរសទាំងពីរនាក់នោះ ត្រួវបានគេថា ជាអតីតលោកចៅសង្កាត់ប៉ៃលិន និងតាជីម្នាក់ ។ ក្រោយពេលកើតហេតុ អ្នករងរបួសស្រាល ត្រួវបានជួយសង្គ្រោះ ៕ ស សារ៉េត

ase-6 ase
ase-2
ase-4 ase-5


ចែករំលែក៖