ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះធុងហ្គាសម៉ាស៊ីន ត្រជាក់ស្លាប់ជាង ជួសជុល២នាក់

ចែករំលែក៖

ខេត្ដប៉ៃលិន ៖ បុរស២នាក់បានស្លាប់ ដោយសារឧបទ្ទវហេតុផ្ទុះធុងហ្គាស ម៉ាស៊ីនត្រជាក់ កាលពីវេលាម៉ោង៩ និង៥០នាទីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១៥ នៅក្នុងកាស៊ីណូ Pailin Flamingo ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ ។

ជនរងគ្រោះដែលបាត់បង់ជីវិតទាំង ២នាក់ ទី១-ឈ្មោះស្រី ចាន់រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជាជាងម៉ាស៊ីនត្រជាក់របស់ ក្រុម ហ៊ុនស៊ីធីអេស និងទី២-ឈ្មោះ រាវ ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ដូចគ្នា ។

តាមសាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ថា មុនពេលកើតហេតុបុរស ទាំង២នាក់បានចូលទៅដំឡើងម៉ាស៊ីន ត្រជាក់ក្នុងកាស៊ីណូនៅចំណុចកើតហេតុខាងលើ ។ លុះបន្ដិចក្រោយស្រាប់តែគេ ឮសូរផ្ទុះបង្កឱ្យមានការភ្ញាក់ផ្អើលដល់ អ្នកជិតខាងរត់ទៅមើលឃើញបុរសទី១ បានស្លាប់ រីឯបុរសទី២រងរបួសធ្ងន់ ប៉ុន្ដែ ត្រូវស្លាប់ក្រោយពេលបញ្ជូនទៅដល់ មន្ទីរពេទ្យនៅប្រទេសថៃ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះ ទៅធ្វើអន្ដរាគមន៍ហើយរកឃើញមូល ហេតុនៃការផ្ទុះនេះគឺបណ្ដាលមកពីជន រងគ្រោះមានកំហុសឆ្គងផ្នែកបច្ចេក ទេសទើបបណ្ដាលឱ្យម៉ាស៊ីនត្រជាក់ផ្ទុះ រហូតបាត់បង់ជីវិតខ្លួនឯងដូចនេះ ។
ក្រោយកើតហេតុសាកសពទាំង២ ត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វិបុល


ចែករំលែក៖