ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ផ្ទុះភ្នំភ្លើងបង្កឲ្យបាក់ព្រិលរបួស១៥នាក់នៅប្រទេសជប៉ុន

កាលពីថ្ងៃទី ២៣ខែមករា សារព័ត៌មាន Japan newsបានផ្សាយថា យ៉ាងហោច ណាស់ក៏មានមនុស្ស ១៥នាក់រងរបួស នៅក្នុងហេតុការណ៍ បាក់រអិលព្រិលពីភ្នំ ក្រោយពេលភ្នំភ្លើង Kusatsu Shirane ព្រួសក្អែ។

ភ្នំភ្លើងបានផ្ទុះនៅវេលាម៉ោង១០និង៥នាទីព្រឹកថ្ងៃទី ២៣ខែមករា ម៉ោងក្នុងតំបន់ ។ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយបានស្នើដល់ពលរដ្ឋ រស់នៅក្បែរភ្នំភ្លើងខាងលើ ភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ។ ភ្នំភ្លើងនៅទីនេះផ្ទុះជាលើកទីមួយ ហើយអាចមានកម្លាំងខ្លាំងលើសពីការស្មាន។

ប្រធានការិយាល័យនាយករដ្ឋមន្ត្រី ជប៉ុន លោក Yoshihide Suga បានឲ្យ ដឹងថា មានមនុស្ស៤នាក់នៅក្នុងកាប៊ីន ខ្សែកាប់នៅលើកំពូលភ្នំរមណីយដ្ឋាន Shirane Kazan ស្ថិតនៅខេត្ត Gunma រងរបួស ដោយសារតែបែកកញ្ចក់ ។

កាលពីថ្ងៃទី ២២ខែមករា ទីក្រុងតូក្យូ របស់ជប៉ុន ក៏មានព្រិលធ្លាក់យ៉ាងក្រាស់ មិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំកន្លងមក បង្ខំឲ្យក្រុមហ៊ុន អនុញ្ញាតឲ្យបុគ្គលិកចេញទៅផ្ទះមុនពេលវេលា ។ សកម្មភាពចរា ចរណ៍ត្រូវបានកកស្ទះ និងរអិល បណ្តាលឲ្យមនុស្ស១៦នាក់រងរបួសផងដែរ។

កម្រិតព្រិលធ្លាក់នៅទីក្រុងតូក្យូមាន រហូតដល់១៣សង់ទីម៉ែត្រ ។នេះជាលើកទី មួយចាប់តាំងពីឆ្នាំ ២០១៤ ដែលមាន ព្រិលធ្លាក់កម្រាស់លើសពី១០សង់ទីម៉ែត្រ។

ក្រុមហ៊ុនចរាចរណ៍ផ្លូវដែកក៏បាន លុប ចោល ជើងរថភ្លើង ជាច្រើន ឬក៏ពន្យា ពេលធ្វើដំណើរ។ រថភ្លើងល្បឿនលឿន ក៏បានបន្ថយល្បឿន។

ចំណែកក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ដូចជា Japan Airlines , All Nippon Airway ត្រូវលុបចោលជើងហោះហើររហូត ដល់ទៅ២៥០ជើងនៅទូទាំងប្រទេស ពិសេសគឺជើហោះហើរ ចូលទៅកាន់ អាកាស យានដ្ឋាន haneda ក្នុងទីក្រុងតូក្យូ៕ ម៉ែវ សាធី