ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះរឿងមិនប្រក្រតីមួយចំនួនពាក់ព័ន្ធមន្រ្ដីបរិស្ថានខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ប្រជាពលរដ្នបានរិះគន់លើមន្រ្ដីបរិស្ថានខេត្តកំពងធំថា រថយន្ដធុនធំដឹកឈើ រាប់សិបម៉ែត្រគូប ផ្លូវខូចថ្នល់គ្មានការបង្រ្កាប់ទេ បែរជាមកបង្រ្កាបរថយន្ដសាមយ៉ុងដឹកឈើទាល ៧ផ្លាន ២គ្រឿងទៅវិញ មិនតែប៉ុណ្ណោះ ចាប់វៃខ្នោះប្រជាពលរដ្នតាមទំនើងចិត្ត ប្រៀបដូចចាប់អ្នកទោសប្រព្រឹត្តអំពើឃាតកម្មដូច្នោះ តើការធ្វើទង្វើបែបនេះ​មិនខុសពីយកអំណាចរមកគៀបសង្កត់ប្រជាពលរដ្ននោះទេឬ ។

តាមប្រភពច្បាស់ការពីមន្ត្រីការពារព្រៃឡងជាមួយនឹងប្រជាពលរដ្នបានឲ្យដឹងថា ក្រោយពីចាប់រថយន្តដឹកឈើឈ្មួញដុះស្លែឈ្មោះយាយ យ៉ុន រិបអូសរថយន្ត និងឈើក្តារ៥ម៉ែត្រគូបមករក្សាទុក នៅមន្ទីរបរិស្ថាន រយៈពេល៣ថ្ងៃ រួចក៏ បានដោះលែងវិញ ជាថ្នូរនឹងទឹកប្រាក់២ពាន់ដុល្លារ តាមការផាកពិន័យរបស់តុលាការ រួចមក នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ក៏ចាប់រថយន្ដសាំយ៉ុង២គ្រឿង ដឹកឈើ ៧ផ្លាន រិបអូសរថយន្ដ មករក្សាទុកនៅមន្ឬីរបរិស្ថានខេត្តម្ដងទៀត​ដោយជំរិតទារប្រាក់ រថយន្ដមួយគ្រឿង៣ពាន់ដុល្លារ ធ្វើឲ្យ ជនរងគ្រោះម្ចាស់រថយន្ដដឹកឈើ យំសោក ព្រោះតែទង្វើដ៏ហួសហេតុ​ធ្វើឌឺដងជាមួយសមត្ថកិច្ចជំនាញ​ព្រៃឈើ ដោយសារតែចាប់ត្រួត ដណ្ដើមទីតាំងគ្នា​ ក្រោយមក ត្រូវបានតុលាការផាកពិន័យ តាមផ្លូវច្បាប់​ចំនួន៣លាន់រៀល ជាថ្នូរនឹងដោះលែងមនុស្ស២នាក់ ចំណែករថយន្ដនៅមិនទាន់ដោះស្រាយចេញនោះទេ​។

NKD-36x6_outline

ចំណែក លោក តុបក្ដា ប្រធានមន្ទីរ​បរិស្ថាន មិនអាច សុំការបំភ្លឺបានទេ ជុំវិញវៃខ្នោះប្រជាពលរដ្ន ដោយសារលោកមិនលើកទូស័ព្ទ​៕ សហការី