ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ផ្ទុះរោងចក្រផលិត កំាជ្រួចផ្កាភ្លើង នៅអេស្បាញ ស្លាប់៣នាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ៣នាក់ស្លាប់ និង ៣នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍ផ្ទុះ រោងចក្រផលិតកាំជ្រួចផ្កាភ្លើង កាលពីថ្ងៃទី ១២ ខែវិច្ឆិកា នៅភាគខាងត្បូង ប្រទេស អេស្បាញ។

សារព័ត៌មាន AFP បាន ដកស្រង់ព័ត៌មានពីបណ្តាញសង្គមហ្វេសប៊ុក របស់មន្ត្រីក្នុងតំបន់បានបញ្ជាក់ថា ការផ្ទុះយ៉ាងខ្លាំង បានធ្វើឲ្យកក្រើកទីក្រុង Guadix ដែលជាទីក្រុងតូចមួយ មានពលរដ្ឋប្រមាណជាង ២០ម៉ឺននាក់រស់នៅតែប៉ុណ្ណោះ ដោយមានព្រំដែនជាប់ទីក្រុង Granda។

ហេតុការណ៍ផ្ទុះខាងលើ បានសម្លាប់មនុស្ស ៣នាក់ និង៣នាក់ទៀតរងរបួស ដោយសារថប់ដង្ហើម បណ្តាលមកពីផ្សែងច្រើនពេក។ តាមប្រភពព័ត៌មាន នៅពេលហេតុការណ៍គ្រោះថ្នាក់ខាងលើ កើតឡើង គឺនៅក្នុងរោងចក្រមានមនុស្ស តែ ៦នាក់ប៉ុណ្ណោះ ហើយក្នុងចំណោមនោះ ស្លាប់៣ របួស៣នាក់។

ក្រុមអ្នកជំនាញកំពុងតែបើកការស្រាវជ្រាវ ស្វែងរកពីមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើកើតឡើង ៕ ម៉ែវ សាធី


ចែករំលែក៖