ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះអាវុធពីរគ្រាប់នៅរោងយាមដីពីសំណាក់យោធាអង្គរក្សលោកសុខារិទ្ធ ធ្វើឲ្យបុគ្គលឹកនិងកម្មករក្រុមហ៊ុនរំរីងភ្នែកកញ្ចឹងករត់បាតជើងសព្រាត

ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ និងស្នាក់ការរបស់ក្រុមហ៊ុនទំរីងរ៉ាប់បើ មានការបាញ់បោះអាវុធម៉ាកអាកា ចំនួនពីរគ្រាប់ពី សំណាក់យោធាមួយក្រុម ដែលបានទៅបោះទីតាំងគំរាមយក ដីពីក្រុមហ៊ុនទំរីងរ៉ាប់ប៊ើរ ដែលគេស្គាល់ថា ជាកូនចៅរបស់លោក សុខា រិទ្ធ ស្ថិតនៅក្នុងទីតាំងដីក្រុមហ៊ុនក្នុងភូមិអូតាម៉េងឃុំស្រុកអន្លង់វែងខេត្តមានជ័យ ។

តំណាងក្រុមហ៊ុនបានឲ្យដឹងថាក្រោយពីមានការបាញបោះ និងមានករណីគំរាមកំហែង និងបង្កហិង្សា មកលើបុគ្គលឹកក្រុមហ៊ុន ខាងភាគីក្រុមហ៊ុនបានទៅប្ដឹងឲ្យសមត្ថកិច្ចនគបាលស្រុកអន្លង់វែងដែរ តែមិនបានរកភាពយុត្តិធម៌ជូនពួកគាត់ទេ ។

តំណាងក្រុមហ៊ុនបានបន្តឲ្យដឹងថា នៅថ្ងៃទី ខែកុម្ភៈ កន្លងទៅថ្មីៗនេះ ក្រុមយោធាអង្គរក្សចំនួន៥នាក់ ដឹកនាំដោយលោក សុខា រិទ្ធ ប្រដាប់ដោយអាវុធម៉ាកអាកាគ្រប់ដៃ បានគំរាមឃាត់ខ្លួនបុគ្គលឹក ក្រុមហ៊ុន និងបោកកាមមេរាចោល ហើយកងកម្លាំងយោធាបានរារាំង មិនឲ្យខាងក្រុមហ៊ុនបង្កបង្កើនផលនៅលើដីរបស់ខ្លួន ដែលប្រមុខរាជរដ្ឋាភិបាលបានផ្ដល់ជូន ។

NKD-36x6_outline

លោកបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១១ ដែលខាងក្រុមបានទទួលសិទ្ធិវិនិយោគ និងឈុសឆាយ រហូតដល់ពេលច្បាប់សូន្យមួយក៏មិនឃើញខាងយោធាចេញមុខតវ៉ា ទើបតែចេញមុខមកតវ៉ាថា ដីរបស់ខ្លួននៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ហើយកងកម្លាំងប្រដាប់អាវុធ មកគំរាមយកដីក្រុមហ៊ុនតែម្ដង ។

លោក សុខា រិទ្ធ ដែលជាប្រធានក្រុមយោធាអង្គរក្សបាញ់បោះអនាធិបតេយ្យបានឲ្យដឹងថា មានកូនចៅបាញ់បោះមែន ដោយស្ដារកាណុងកាំភ្លើង ព្រោះកាំភ្លើងសុទ្ធតែថ្មីៗ ហើយកងកម្លាំងដែលដេកយាមនៅទីនោះ មានបទបញ្ជាសុទ្ធតែនាយឧត្តមសេនីយ៍ទៀតផង ព្រោះដីនៅទីនោះ សុទ្ធសឹងជាដីរបស់មេនាយឧត្តមសេនីយ៍ទាំងអស់ តែលោកមិនបានបញ្ជាក់ឈ្មោះពីលោកឧត្តមសេនីយ៍ណាម្នាក់នោះឡើយ ៕ ប៉ែន នួន