ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះ​ការ​តវ៉ា​រវាង​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​​​ថ្មី​គីឡូម៉ែត្រ​លេខ ៦ ​ជាមួយ​ម្ចាស់​ទីតាំង

ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៥​ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ​លក់ដូរ​នៅ​ក្នុង​ ផ្សារ​ថ្មី​គីឡូម៉ែត្រ​លេខ​៦​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ភូមិ​ក្រោលគោ​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​ប្ញ​ស្សី​កែវ​ បាន​នាំ​គ្នា​ប្រមូលផ្តុំ​ឈរ​នៅ​ពីមុខ​ផ្សារ​ទាមទារ​សុំ​ឲ្យ​ម្ចាស់​គ្រប់គ្រង​ផ្សារ​ខាងលើ​ចេញ​មក​ ធ្វើការ​ដោះស្រាយ​តាម​សំណូមពរ​ស្នើ​សុំ​របស់​ពួក​គាត់​ ។​

​អាជីវករ​ប្រមាណ​ជា​៥០​នាក់​ដែល​លក់ដូរ​សម្លៀក​បំពាក់​និង​គ្រឿងសម្អាង​បាន​និយាយ​ថា​ ការ​ស្នើ​សុំ​ របស់​ពួក​គាត់​ចង់​ឲ្យ​ខាង​អ្នកគ្រប់គ្រង​ផ្សារ​បញ្ចុះតម្លៃ​ថែម​ទៀត​ ព្រោះ​រៀងរាល់ថ្ងៃ​នេះ​ពួក​គាត់​លក់ដូរ​ មិន​ដាច់​ឡើយ​ ។​

ជាមួយ​គ្នា​នោះ​គាត់​បាន​លើក​ឡើង​ទៀត​ថា​ ការ​ប្រកប​អាជីវកម្ម​លក់ដូរ​ ក៏​បាន​អ្នកគ្រប់គ្រង​ផ្សារ​ ជា​ពិសេស​សន្តិសុខ​ធ្វើការ​គំរាមកំហែង​និង​បើសិនជា​ពួក​គា​តើ​ផ្តុំ​គ្នា​ចាប់ពី​៣​នាក់​ក៏​បាន​សន្តិសុខ​ថតរូប​និង​រាយការណ៍​ទៅ​អ្នកគ្រប់គ្រង​ ដែល​ទាំងនេះ​ដូច​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ ។​ ក្រុម​អាជីវករ​បាន​បន្ត​ ទៀត​ថា​ តូប​របស់​ពួក​គាត់​ទិញ​ក្នុង​១​តូប​មាន​តម្លៃ​ពី​២០០​ដុល្លារ​និង​១៨០​ដុល្លារ​ក្នុង​១​ខែ​ ហើយ​ខាង​ក្រុមហ៊ុន​បាន​បញ្ចុះតម្លៃ​ឲ្យ​៥០​ភាគរយ​ក្នុង​១​ឆ្នាំ​ តែ​នៅ​តែ​លក់​មិន​ដាច់​ទើប​ពួក​គាត់​ស្នើ​សុំ​ បញ្ចុះតម្លៃ​ ។​

​ការ​ស្នើ​សុំ​របស់​អាជីវករ​មាន​ចំនួន​៩​ចំណុច​សូម​រង់ចាំ​អាន​ព័ត៌មាន​លម្អិត​លោះ​កាសែត​នគរវត្ត​ ៕​

4(168)

5(82)

6(50)