ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះ​កំប៉ុង​ហ្គា​សលក់​ប្រហិត​ចៀន​នៅ​សាលារៀន​របួស​មនុស្ស​៤​នាក់​ ​ ​

​ខេត្តកំពង់ឆ្នាំង​ ៖​ សិស្ស​សាលារៀន​ថ្នាក់​ទី​១២​ចំនួន​៣​នាក់​ និង​ អ្នកលក់​ប្រហិត​ចៀន​ក្នុង​សាលា​ម្នាក់​បាន​រង​របួស​ឆេះ​រលាក​ពេញ​ផ្ទៃមុខ​ និង​ ដងខ្លួន​ បន្ទាប់​ពី​កំប៉ុង​ហ្គា​ស់បាន​ផ្ទុះ​ចេញពី​ចង្ក្រាន​ ខណៈ​ដែល​កំពុង​បើក​ចំអិន​ប្រហិត​ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​រលាប្អៀរ​ជើង​ក្នុង​ពង្រ​ ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ ។​

​ប្រភព​បាន​រាយការណ៍​ថា​ ជន​រង​គ្រោះ​ ១.​ឈ្មោះ​សៅ​ ស៊ី​ថន​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​ថ្មី​ ឃុំ​ពង្រ​ ស្រុក​រលាប្អៀរ​ ជា​អ្នកលក់​ប្រហិត​ចៀន​នៅ​ក្នុង​សាលា​ ។​ ២.​ឈ្មោះ​ គឹ​ម​ ក​ញ្ចា​រ៉ាត់​ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ​ ៣.​ឈ្មោះ​កុយ​ សុ​ណែ​ត​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ និង​៤.​ឈ្មោះ​ចាន់​ សុភា​ស់​ ភេទ​ស្រី​ ទាំង​៣​នាក់​ជា​សិស្ស​រៀន​ថ្នាក់​ទី​១២A​ នៃ​វិទ្យាល័យ​រលាប្អៀរ​ជើង​ ។​

​ប្រភព​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ ស្ត្រី​អ្នកលក់​ប្រហិត​បាន​បើក​ចង្ក្រានហ្គាស​ចំអិន​ប្រហិត​ដើម្បី​លក់​ឲ្យ​សិស្ស​ដែល​ចោមរោម​ឈរ​ទិញ​នៅ​ជុំវិញ​គ្រែ​លក់​ ក្នុង​ពេល​ដែល​កំពុង​ចំអិន​ស្រាប់តែ​កំ​ប៉ុ​ហ្គា​ស់បាន​ផ្ទុះ​ឡើង​ និង​ មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​តែ​ម្តង​ បណ្តាល​ឲ​ហត​ខ្ទាត​ខ្ទះ​ខ្លាញ់​ ជះ​ឡើង​លើ​ ត្រូវ​ចំ​ស្ត្រី​អ្នកលក់​១​នាក់​ និង​ សិស្សសាលា​ចំនួន​៣​នាក់​តែ​ម្តង​៕​ ច​ន្ថា​

New Picture (9)