ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះ​ហ្គា​ស​នៅ​មុខ​មន្ទីរពេទ្យ​សម្ភព​ស្លាប់​និង​របួស​ជាង​៦០​នាក់​នៅ​មិ​ក​ស៊ី​កូ​

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​២​នាក់​បាន​ស្លាប់​និង​៦០​នាក់​រង​របួស​បន្ទាប់​ពី​ការ​ផ្ទុះ​ ឧស្ម័ន​ហ្គា​ស​នៅ​មន្ទីរពេទ្យ​សម្ភព​មួយ​ ស្ថិត​នៅ​ជាយ​ទីក្រុង​មិ​ក​ស៊ី​ក​កាលពី​ថ្ងៃ​ទី​២៩​ ខែមករា​ ។​ ការ​ផ្ទុះ​នេះ​បាន​កើតឡើង​នៅ​ម៉ោង​7​និង​5​នាទី​ព្រឹក​ ម៉ោង​ក្នុងស្រុក​ នៅ​ពេល​ដែល​រថយន្ត​ ចែកចាយ​ហ្គា​សបាន​ដឹក​ដាក់​នៅ​បន្ទប់​ធ្វើ​ម្ហូប​នៃ​មន្ទីរពេទ្យ​ នៅ​តំបន់​ Cuajimalpa​ ក៏​បាន​បែកធ្លាយ​បណ្តាល​ឲ្យ​ផ្ទុះ​ឆាបឆេះ​ឡើង​តែ​ម្តង​ ។

​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ កម្មករ​រាប់​សិប​នាក់​បាន​ខិតខំ​បិទ​កន្លែង​ធ្លាយ​ ហ្គា​ស​ដោយ​ប្រើប្រាស់​រយៈពេល​ជាង​២០​នាទី​ ។​ តែ​ទោះជា​យ៉ាងណា​ចំនួន​នៃ​ឧស្ម័ន​ ដែល​ភាយ​ចេញ​មក​ក្រៅ​កាន់តែ​ច្រើន​ធ្វើ​ឲ្យ​អណ្តាត់ភ្លើង​ឆាប់ឆេះ​ខ្លាំង​បង្ក​ផល​លំបាក​ដល់​ការ​ទប់ស្កាត់​ ។

​លោក​ Diaz​ Pacheco​ អ្នកបច្ចេកទេស​នៃ​មន្ទីរពិសោធន៍​នៅ​មន្ទីរពេទ្យ​នេះ​បាន​និយាយ​ថា​ បំពង់​ ហ្គា​សបាន​បែកធ្លាយ​ កម្មករ​២​នាក់​បាន​ខិតខំ​ទប់ស្កាត់​ តែ​ដោយសារ​តែ​ពួក​គេ​មើលទៅ​ភ័យ​ ស្លន់ស្លោ​ហើយ​ស្រែក​ឲ្យ​មនុស្ស​ដែល​នៅ​ទីនោះ​ចេញ​ឆ្ងាយ​ពី​កន្លែង​កើតហេតុ​។​

​ខណៈ​ដែល​ប្រជាជន​ត្រូវ​បាន​ជម្លៀស​ចេញពី​មន្ទីរពេទ្យ​មិន​ទាន់​អស់​ផង​ សំឡេង​ផ្ទុះ​ដ៏​ធំ​មួយ​ បាន​កើតឡើង​បណ្តាល​ឲ្យ​អ្វី​គ្រប់យ៉ាង​នៅ​ទីនោះ​ត្រូវ​ប៉ើង​ខ្ទាត​ចេញ​ទាំងអស់​ ហើយ​អណ្តាត​ ភ្លើង​ផ្សែង​ខ្មៅ​គ្របដណ្តប់​ពេញទី​កន្លែង​នោះ​ ។

​លោក​ Miguel​ Angel​ Mancera​ អភិបាលក្រុង​មិ​ក​ស៊ី​កបាន​និយាយ​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​ត្រូវ​បាន​ស្លាប់​ក្នុង​នោះ​មាន​ស្ត្រី​អាយុ​25​ឆ្នាំ​ម្នាក់​ និង​ទារក​ម្នាក់​អាយុ​២​ទៅ​៣​ ស​ប្តា​ហ៍​។​ ប៉ូ​លី​ស​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​រួម​ទាំង​ឧទ្ធម្ភាគចក្រ​បាន​ធ្វើការ​យ៉ាង​សកម្ម​ នៅ​កន្លែង​កើតហេតុ​ដើម្បី​ជួយ​សង្គ្រោះ​ក៏​ដូច​ជា​ពន្លត់​អគ្គិភ័យ​ ។

​ក្នុង​ចំណោម​អ្នក​រង​របួស​៦០​នាក់​ មាន​កុមារ​៧​នាក់​និង​មនុស្ស​ធំ​៤​នាក់​ត្រូវ​បាន​រង​របួស​យ៉ាង​ខ្លាំង​ស្ថិត​នៅ​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​ ។​ ក្នុង​ចំណោម​អ្នក​រង​របួស​មាន​អ្នកខ្លះ​លោត​ពីលើ​អគារ​បណ្តាល​ឲ្យ​បាក់ឆ្អឹង​។​ ការ​ផ្ទុះ​ហ្គា​ស​ បាន​បំផ្លាញ​មន្ទីរពេទ្យ​ប្រមាណ​៧៥%​ ។​ ការ​បាក់​ស្រុត​អគារ​ក៏​បាន​សង្កត់​មនុស្ស​ជា​ច្រើន​ផង​ដែរ​ ។​

​មន្ត្រី​ក្នុង​តំបន់​បាន​បញ្ជាក់​ថា​ នៅ​ពេល​គ្រោះថ្នាក់​កើតឡើង​មាន​មនុស្ស​១១០​ នាក់​នៅ​ក្នុង​ មន្ទីរពេទ្យ​ ។​

​លោក​អភិបាលក្រុង​ Mancera​ បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​នេះ​បាន​ផ្តល់​នូវ​ឧស្ម័ន​សម្រាប់​មន្ទីរពេទ្យ​សាធារណៈ​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង​ចាប់តាំងពី​ឆ្នាំ​២០០៧​មក​ ។​ មូលហេតុ​បណ្ត​ល​ឲ្យ​ផ្ទុះ​សមត្ថកិច្ច​កំពុង​តែ​បើក​ការ​ស្រាវជ្រាវ​ថា​តើ​ជា​ឧប្បទវៈហេតុ​ ឬ​ក៏​មាន​ពាក់ព័ន្ធ​និង​ភេរវកម្ម​ ៕

6(52)

7(29)

8(22)