ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ផ្ទះក្បឿងមួយខ្នងត្រូវអគ្គិភ័យឆេះទាំងស្រុងសង្ស័យទុស្សេខ្សែភ្លើង ខណៈម្ចាស់ជាប់រវល់រកស៊ីនៅភ្នំពេញ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍មកសមត្ថកិច្វមូលដ្ឋាន ជួយអន្តារាគមន៍បាញ់ពន្លត់ដែរ ប៉ុន្តែអកុសលយឺតពេលទៅហើយ ខណៈផ្ទះក្បឿងមួយខ្នងត្រូវបានអគ្គិភ័យឆេះទាំងស្រុងដោយសង្ស័យទុស្សេខ្សែភ្លើងដោយម្ចាស់ផ្ទះជាប់រវល់ទៅរកស៊ីទុកឲ្យកូនស្រី២នាក់នៅចាំផ្ទះ ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨  ស្ថិតនៅភូមិទួលសុក្រំ ឃុំត្រពាំងស្តៅ ស្រុករមាសហែក សំណាងមិនមានអ្នករងគ្រោះថ្នាក់ ដោយកូនស្រីទាំង២នាក់ជាប់ទៅរៀនចាក់សោចោល ។
បើតាមមន្ត្រីកងរាជអាវុធហត្ថ ស្រុករមាសហែកបានឲ្យកាសែតនគរវត្តដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះទាំងស្រុងនេះ មានម្ចាស់ឈ្មោះខៀវ វ៉ែន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបររកស៊ី មានប្រពន្ធឈ្មោះ កឹម ផល្លា អាយុ៤២ឆ្នាំ​ មុខរបររកស៊ី នៅភូមិទួលសុក្រំ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានកូនស្រូក្នុងបន្ទុកចំនួន២នាក់កូនបងមានអាយុ១១ឆ្នាំ និងប្អូនអាយុ៨ឆ្នាំ ។
តាមម្ចាស់ផ្ទះក្រោយពីត្រលប់មកដល់ ស្រុកបានរៀបរាប់សមត្ថកិច្ចទាំងក្ដុកក្ដួល និងទឹកភ្នែកថាចំពោះសម្ភារៈខូចខាតរួមមានផ្ទះមានទំហំ៨ម៉ែត្រគុណ និង៩ម៉ែត្រ សង់អំពីឈើប្រក់ក្បឿង ជើងសរសរបេតុង និងទ្រព្យសម្បត្តិដែលខូចខាតរួមមាន៖ ស្រូវ១០ទៃក្រហមខូចខាតទាំងស្រុង, អង្ករ២ទៃក្រហម, ទូរស្សន៍១គ្រឿង២៩អិញ, អាគុយ៧០មួយគ្រឿង, ប្រាក់ដុល្លារ៤០០ដុល្លារ និងសម្ភារមួយចំនួនទៀតផងដែរ ។
តាមម្ចាស់ផ្ទះបានបន្តថា គាត់ និងប្រពន្ធបានជាប់រវល់ទៅរកស៊ីនៅឯរាជធានីភ្នំពេញយូរខែមកហើយ ខណៈទុកឲ្យកូនស្រី២នាក់នៅចាំផ្ទះដូចសព្វរាល់ដង ។
ប្រភពបន្តថា លុះនៅថ្ងៃកើតហេតុ ស្រាប់តែមានអ្នកភូមិទូរសព្ទ័មកថា ផ្ទះត្រូវអគ្គិភ័យឆាបឆេះដោយសង្ស័យទុស្សេខ្សែភ្លើងអស់បាត់ទៅហើយទើបគាត់ប្រញាប់ប្រញាលមក ស្រុកតែម្ដង ៕ យឹម សុថាន