ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះជនជាតិ ជ្វីហ្វ របស់អ៊ីស្រាអែល នៅហ្សេរ៉ូសាឡឹម កើនឡើង ៤០ ភាគរយ

សាព័ត៌មាន AFP បានផ្សព្វផ្សាយថា អង្គការប្រយុទ្ធប្រឆាំង សកម្មភាព សាងសង់លំនៅឋាន ខុសច្បាប់ កាលពីថ្ងៃទី២៣ ខែកុម្ភៈបានប្រកាសឱ្យដឹងថា ចំនួនផ្ទះថ្មី ដែលកំពុងតែសាងសង់ នៅតំបន់រស់ នៅរបស់ជនជាតិជ្វីហ្វនៅភាគខាងកើត ហ្សេរ៉ូសាឡឹមស្ថិតនៅក្រោមការគ្រប់ គ្រងរបស់អ៊ីស្រាអែលកើនឡើងរហូតដល់ ៤០ភាគរយនៅក្នុងឆ្នាំ២០១៤ ។

តាមអង្គការខាងលើនៅឆ្នាំ២០១៤ មានលិខិតសាងសង់លំនៅឋានរហូត ដល់៣.១០០ទទួលបានការអនុញ្ញាតឱ្យ សាងសង់នៅហ្សេរ៉ូសាឡឹម ។ ក្នុងពេល ជាមួយគ្នានេះផ្ទះ៤.៤៨៥ខ្នងក៏បានដាក់ លិខិតសុំសាងសង់នៅភាគខាងកើតហ្សេ រ៉ូសាឡឹមផងដែរ ធ្វើឱ្យចំនួនផ្ទះដែលត្រូវ សាងសង់កើនឡើងខ្ពស់មិនធ្លាប់មាន រយៈពេល១ទស្សវត្សកន្លងមក ។ ជារៀង រាល់ខែមានផ្ទះ៤៦០ខ្នងចាប់ផ្ដើមសាង សង់បើទោះបីមានការប្រឆាំងជំទាស់ ពីសហគមន៍អន្ដរជាតិក៏ដោយ ។

កាលពីខែមករាកន្លងមកអ៊ីស្រាអែល បានប្រកាសគម្រោងសាងសង់លំនៅឋាន ថ្មីចំនួន៤៥០ខ្នងនៅភគាខាងលិចហ្សេរ៉ូ សាឡឹម ។ គម្រោងសាងសង់ខាងលើធ្វើ ឱ្យសម្ពន្ធមិត្ដអាមេរិកនិងអ៊ីស្រាអែល ប្រឈមមុខតានតឹងដាក់គ្នា ។ ចំណែក ភាគីអ៊ីស្រាអែលក៏បានថ្កោលទោស គម្រោងខាងលើរបស់អ៊ីស្រាអែលថា ជាសកម្មភាពមិនអាចទទួលយកបានជាបទល្មើសឧក្រិដ្ឋកម្មសង្គ្រាម ។

នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀតដែល ពាក់ព័ន្ធនោះដែរអាមេរិកបានស្នើដល់ រដ្ឋាភិបាលប៉ាឡេស្ទីនសងសំណងជាទឹក ប្រាក់២១៨លានដុល្លារសម្រាប់ការខាត បង់របស់ជនរងគ្រោះអាមេរិកក្នុងការ វាយប្រហារ៩លើកផ្សេងគ្នានៅប្រទេស អ៊ីស្រាអែលចាប់តាំងពីឆ្នាំ២០០២-២០០៤ ។

ក្រោយរយៈពេលមួយថ្ងៃជជែកក្នុង តុលាការក្រុងញូវយ៉កតុលាការបាន សម្រេចឱ្យរដ្ឋាភិបាលប៉ាឡេស្ទីននិងអង្គ ការរំដោះប៉ាឡេស្ទីនត្រូវតែទទួលខុស ត្រូវតាមផ្លូវច្បាប់ចពោះការចោទប្រកាន់ ២៥ករណីផ្សេងគ្នាពាក់ព័ន្ធនឹងការវាយ ប្រហារសម្លាប់ពលរដ្ឋអាមេរិក ។

សាច់ញាតិគ្រួសារជនរងគ្រោះ១១ គ្រួសារបានដាក់លិខិតប្ដឹងរដ្ឋាភិបាល ប៉ាឡេស្ទីនឡើងទៅកាន់តុលាការសហ រដ្ឋអាមេរិកពាក់ព័ន្ធនឹងការវាយប្រហារ សម្លាប់មនុស្ស៣៣នាក់និងរបួស៣៩០នាក់ ។ នៅក្នុងពាក្យបណ្ដឹង រដ្ឋាភិបាល ប៉ាឡេស្ទីន និងក្រុមរំដោះប៉ាឡេស្ទីនត្រូវ តែទទួលខុសត្រូវដែលបានជួយពីក្រោយដល់សកម្មភាពវាយប្រហារទាំងនោះ ធ្វើឡើងដោយខ្មាន់កាំភ្លើងរបស់ក្រុមហាម៉ាស់ ៕ ម៉ែវ សាធី