ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋរស់នៅស្រុកពញាឮ៨ខ្នងក្លាយជាចំណីព្រះអគ្គិ

ខេត្តកណ្តាលៈ ផ្ទះ៨ខ្នងរបស់ប្រជាពលរដ្ឋរស់ភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ បានក្លាយជាចំណីព្រះអគ្គី កាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយសារតែការឆ្លងចរន្តអគ្គិសនីប្រើប្រាស់នៅក្នុងផ្ទះ ។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា លំនៅដ្ឋានដែលរងការខូចខាតដោយសារគ្រោះអគ្គីភ័យខាងលើនេះនេះរួមមាន ១-ផ្ទះទំហ៊ំ៥ម៉ែត្រគុណ៦ម៉ែត្រ សង់ផ្ទាល់ដីធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងស្លឹក មានម្ចាស់ឈ្មោះ ចាន់ ស្រី ភេទស្រី អាយុ២៩ឆ្នាំ ២-ផ្ទះទំហ៊ំ៥ម៉ែត្រគុណ៦ម៉ែត្រ សង់ផ្ទាល់ដីធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងស្លឹក មានម្ចាស់ឈ្មោះ សាន ណារ៉ា ភេទស្រី អាយុ៣២ឆ្នាំ ៣-ផ្ទះទំហ៊ំ៥ម៉ែត្រគុណ៦ម៉ែត្រ សង់ផ្ទាល់ដីធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងស្លឹក មានម្ចាស់ឈ្មោះ ខាន់ ស្រីពៅ ភេទស្រី អាយុ៣០ឆ្នាំ ៤-ផ្ទះទំហ៊ំ៥ម៉ែត្រគុណ៦ម៉ែត្រ សង់ផ្ទាល់ដីធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងស្លឹក មានម្ចាស់ឈ្មោះ រស់ សុខគា ភេទស្រី អាយុ៤០ឆ្នាំ ៥-ផ្ទះទំហ៊ំ៥ម៉ែត្រគុណ៦ម៉ែត្រ សង់ផ្ទាល់ដីធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងស្លឹក មានម្ចាស់ឈ្មោះ ឡាយ សំអុល ភេទប្រុស អាយុ៣៥ឆ្នាំ ៦-ផ្ទះទំហ៊ំ៥ម៉ែត្រគុណ៦ម៉ែត្រ សង់ផ្ទាល់ដីធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងស្លឹក មានម្ចាស់ឈ្មោះ គុច ស្រីស ភេទស្រី អាយុ២៥ឆ្នាំ ៧-ផ្ទះទំហ៊ំ៥ម៉ែត្រគុណ៦ម៉ែត្រ សង់ផ្ទាល់ដីធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងស្លឹក មានម្ចាស់ឈ្មោះ ឌី វណ្ណា ភេទប្រុស អាយុ៣៥ឆ្នាំ ៨-ផ្ទះទំហ៊ំ៥ម៉ែត្រគុណ៦ម៉ែត្រ សង់ផ្ទាល់ដីធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងស្លឹក មានម្ចាស់ឈ្មោះ ហ៊ឹម ហឿន ភេទស្រី អាយុ៤០ឆ្នាំ ។

NKD-36x6_outline

ប្រភពដដែលបានបន្តថា ករណីគ្រោះអគ្គីភ័យនេះផ្តើមចេញពីការឆ្លងចរន្តអគ្គិសនីប្រើប្រាស់ក្នុងផ្ទះរបស់ឈ្មោះ ខាន់ ស្រីពៅ ខណៈដែលម្ចាស់ផ្ទះមិននៅ ទើបធ្វើឲ្យអណ្តាតភ្លើងឆាបឆេះរាលដាលយ៉ាងដូច្នេះ ។ ករណីនេះសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដែក ,ភ្នំបាតនិងប៉ុស្តិ៍វិហារលួង សហការជាមួយកម្លាំងប្រជាការពារភូមិជួយអន្តរាគមន៍ពន្លត់ភ្លើងរហូតរលត់ជាស្ថាពរ ខណៈដែលភ្លើងឆាបឆេះរាលដាលឆេះអស់ផ្ទះប្រជាពលរដ្ឋចំនួន៨ខ្នង តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ ៕ស្អាងជ័យ

zse-1 zse-2 zse-3 zse-4 zse-5