ព័ត៌មានទាន់ហេតុការណ៍៖

“ផ្ទះសិល្បៈ” នឹងបង្ហាញទស្សនីយភាពសិល្បៈខ្មែរជាច្រើនទម្រង់

ភ្នំពេញ៖ ផ្ទាំងទស្សនីយភាពសិល្បៈខ្មែរទាំងបុរាណ និងសម័យជាច្រើនទម្រង់នឹងត្រូវលើកយកមកបង្ហាញក្នុងព្រឹត្តិការណ៍”ផ្ទះសិល្បៈ”។ កម្មវិធីនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ខែមករាឆ្នាំ២០១៧ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៧យប់នៅក្នុងបរិវេណសាលាមធ្យម វិចិត្រសិល្បៈ។

កម្មវិធីនេះត្រូវបានរៀបចំដោយក្រុមយុវជនល្ខោនខោលកម្ពុជា ក្រោមការគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតដែលគេរំពឹងថានឹងមានអ្នកចូលរួមច្រើនកុះករ និងជាឱកាផ្សព្វផ្សាយ អភិរក្សសិល្បៈវប្បធម៌ខ្មែរ។

យោងតាមឯកសាររបស់ក្រុមយុវជនល្ខោនខោលកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍”ផ្ទះសិល្បៈ”គឺជាឱកាសដាក់តាំងបង្ហាញស្នាដៃ និងការសម្តែងរបស់ក្រុមនិស្សិតនៃជំនាញទាំង៥នៃសាលានេះ។ កម្មវិធីនេះមានរួមទាំងការដាក់តាំងបង្ហា ស្នាដៃជាច្រើនស្តង់ការសម្តែងសិល្បៈគ្រប់ទម្រង់ដូចជាល្ខោនខោល ល្ខោនយីកេ របាំបុរាណ របាំប្រពៃណី ល្ខោនបាសាក់ សៀក ល្ខោននិយាយ ចម្រៀងសម័យ ការបង្ហាញម៉ូតសិល្បៈច្នៃពីវត្ថុគេបោះបង់ចោល ចាប៉ីដងវែងការសម្តែងគុណខ្មែរល្បុក្កតោ ការលេងល្បែងកម្សាន្ត និងរាំកម្សាន្តជាដើម៕ វឌ្ឍនា

NKD-36x6_outline

 

se (1) se (2) se (3) se (4) se (5) se (6) se (7) se (8) se (9) se (10) se (11)

13413928_1105772689483917_530224842_n