ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ផ្ទះសំណាក់ ហូលីដេសែនសុខ សង្ស័យជាកន្លែងផ្តល់ទីតាំងឲ្យក្រុមក្មេងស្ទាវប្រមូលផ្តុំគ្នាជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅម្តុំផ្ទះសំណាក់ហូលីដេសែនសុខបានដាក់ការសង្ស័យថា ម្ចាស់ផ្ទះសំណាក់ខាងលើនេះ បានផ្តល់ទីតាំងជួលបន្ទប់ឲ្យក្រុមក្មេងស្ទាវៗទៅប្រមូលផ្តុំគ្នាសម្ងំជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលជាហេតុធ្វើឲ្យពួកគាត់មានភ័យខ្លាចយ៉ាងខ្លាំងជាក់ស្តែងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញបានចុះមកឆែកឆេរនៅក្នុងបន្ទប់ផ្ទះសំណាក់ខាងលើធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរផ្ទះសំណាក់នោះ និងបានទៅឆែកឆេរនៅក្នុងបន្ទប់លេខ១A ឃាត់ខ្លួនបានជនសង្ស័យ២នាក់ និងដកហូតវត្ថុតាងមួយចំនួន ដែលសមត្ថកិច្ចសង្ស័យថា នៅមានក្រុមបក្ខពួកគេច្រើននាក់ទៀត។

ប៉ុន្តែអ្វី ដែលធ្វើឲ្យប្រជាពលរដ្ឋកាន់តែឆ្ងល់ថែមទៀតនោះគឺនៅពេល ដែលអ្នកសារព័ត៌មានចុះទៅផ្តិតយករូបភាពក្រុមជនសង្ស័យខាងលើបែជាសមត្ថកិច្ចខាងមន្ទីរប្រឆាំគ្រឿងញៀន ដែលចុះបង្ក្រាបបែជាមិនឲ្យថតរូបក្រុមជនសង្ស័យ និងវត្ថុតាងទៅវិញ ដោយសំអាងថា នេះជានីតិវិធី ។ ប៉ុន្តែបើតាមការប៉ាន់ស្មានរបស់ប្រជាពលរដ្ឋវិញ សង្ស័យថាខ្លាចអាម៉ាស់មុខទៅវិញទេ ព្រោះថាកម្លាំងមន្ទីរប្រឆាំគ្រឿងញៀនមួយទាំងមូលបែរជាបង្ក្រាបបានជនសង្ស័័យតែពីរនាក់ដកហូតថ្នាំញៀនបានតែមួយកូនកញ្ចប់ និងសំភារៈសម្រាប់ជក់គ្រឿងមួយចំនួនតូចទៅវិញ ។

ប្រជាពលរដ្ឋ ដែលរស់តំបន់ខាងលើបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាជួយមានវិធានចុះពិនិត្យទីតាំងផ្ទះសំណាក់យីហោ ហូលីដេសែនសុខនេះផង ដែលម្ចាស់ផ្ទះសំណាក់ខាងលើសង្ស័យជួលបន្ទប់ឲ្យក្រុមក្មេងស្ទាវទៅប្រមូលផ្តុំគ្នាជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងអានាធិបតេយ្យ ដែលធ្វើឲ្យពួកគាត់មានការភ័យខ្លាចយ៉ាងខ្លាំង ។ ពួកគាត់បានលើកឡើងទៀតថា បើទោះបីជាម្ចាស់ផ្ទះសំណាក់ហូលីដេសែនសុខនេះ បើកអាជីវកម្មមានច្បាប់ទំលាប់ត្រឹមត្រូវក៏ដោយចុះ ប៉ុន្តែមុន នឹងជួលបន្ទប់ឲ្យគេស្នាក់នៅ ក៏ត្រូវឲ្យអ្នក ដែលមកជួលនោះយកអត្តសញ្ញាណប័ណ្ណមកជាមួយផងចាំជួលឲ្យតែម្ចាស់ផ្ទះសំណាក់ខាងលើស ង្ស័យមិនបានធ្វើតាមច្បាប់ ដែលបានសុំនោះទេមើលទៅ គឺឲ្យតែបានលុយដាក់ហោប៉ៅ គឺមិនខ្វល់ពីអ្នកណាទាំងអស់ទោះល្មើស នឹងច្បាប់ក៏ដោយទើបពួកជួញដូរ និងប្រើប្រាស់គ្រឿញៀនទាំងនោះបានដៃនាំគ្នាមកជួលបន្ទប់ផ្ទះសំណាក់នេះស្នាក់បែបនេះ។ ដូច្នេះហើយពួកគាត់សូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធក៏ដូចជាអ្នកច្បាប់ជួយមានវិធានការចុះទៅពិនិត្យផ្ទះសំណាក់ខាងលើនេះផងកុំឲ្យប្រព្រឹតល្មើសច្បាប់តទៅទៀត ៕ តុង សីហា