ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះ​២​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាប​ឆះ​អស់ទាំង​ស្រុង​និង​ ២​ខ្នង​ ទៀត​រង​ផល​ប៉ះពាល់ ​អគ្គិភ័យ​សង្ស័យ​ទុ​ស្សេ​ខ្សែភ្លើង

ខេត្តបន្ទាយមានជ័យ ​៖​ ផ្ទះ​ចំនួន​ ២​ខ្នង ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ​និង​ ២​ខ្នង ​ទៀត​រង​ការ​គំរាមកំហែង​ទទួលផល​ប៉ះពាល់​ឆេះ ​បន្តិចបន្តួច​គ្រា​ដែល​មាន​រថយន្ត​ពន្លត់ ​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរ​ បាល​ខេត្តបន្ទាយមានជ័យ​ចំនួន​ ២​គ្រឿង ​បាន​ចេញ​ទៅ​ជួយ​បាញ់​ពន្លត់ភ្លើង​ទប់ស្កាត់​ទាន់​ពេល​ វេលា​មិន​ឱ្យ​ភ្លើង​បន្ត​ទៅ​ឆាបឆេះ​បន្ត​ទៀត​នោះ​ឡើយ​។​អគ្គិភ័យ​មិន​បង្ក​ឱ្យ​មនុស្ស​ណា​ម្នាក់​ទទួល​រង​របួស​និង​ស្លាប់​នោះ​ទេ​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ​៤​ និង ​៣០ ​នាទី ​ល្ងាច ​ថ្ងៃ​ទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​គោរ​ដ្ឋា​ន​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​។​ គ្រោះ​អគ្គិភ័យ​កើតឡើង​នៅ​ពេល​ម្ចាស់​នៅ​ចាំផ្ទះ​ អីវ៉ាន់​និង​សម្ភារៈ​ត្រូវ​បាន​ម្ចាសផ្ទះ​ និង ​ប្រជាពលរដ្ឋ​ជួយ​ដឹក​ជញ្ជូន​យក​ចេញ​បាន​មួយ​ចំនួន​ចំណែក​ទ្រព្យសម្បត្តិ​និង​សម្ភារៈ​មួយ​ចំនួន​ធំ​ ត្រូវ​ បាន​ឆេះ​ខូចខាត​ទាំងស្រុង​ហើយ​ទ្រព្យសម្បត្តិ​។​ផ្ទះ​ទាំង​ ២​ខ្នង​ផ្ទះ​ ទី​១,​ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម​ទំហំ ​៥​គុណ​១១​ ម៉ែត្រ​មាន​ម្ចាស់​ឈ្មោះ​ សឹង​ វ៉ា​ត​ ភេទ​ប្រុស​ អាយុ​៦៤​ឆ្នាំ​ ជា​ខ្មែរ​អ៊ី​ស្លា​ម​ និង​ជា​គ្រូ​ បង្វឹក​ កីឡា​ បាល់ទាត់​អធិរាជ​ភ្នំ​ស្វាយ​។​ ផ្ទះ​ទី​២,​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ ​៥​គុណ ​១២​ម៉ែត្រ​ ដែល​មាន​ ម្ចាស់​ឈ្មោះ​ យើ​ សាធ​ ភេទ​ប្រុស​ អាយុ​ប្រហែល​ ៥០​ឆ្នាំ​ជា​ខ្មែរ​អ៊ី​ស្លា​ម​ ប្រកប​មុខរបរ​ លក់​អីវ៉ាន់​ចាប់ហួយ​។​ចំណែក​ផ្ទះ​ចំនួន ​២​ខ្នង​រង​ផល​ប៉ះពាល់​ធ្វើ​អំពី​ថ្ម​ប្រក​ក្បឿង​ និង​ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​ ។​

អគ្គិភ័យ​នេះ​ត្រូវ​បាន​ម្ចាស់ផ្ទះ ​ទាំង​២​ នាក់​បាន​ឆ្លើយ​ដាក់​គ្នា​ទៅ ​វិញ​ទៅ​គេ​ពុំ​ទាន់​ដឹង​ថា​ ឆេះ​មក​ពី​ផ្ទះ​ណាមួយ​នៅឡើយ​នោះ​ទេ​ ប៉ុន្តែ​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​ប្រាប់​ឱ្យ​ដឹង​ថា​ ផ្ទះ​ឆេះ​ពី​ចេញពីផ្ទះ​ឈ្មោះ​ សឹង​ វ៉ា​ត​ ផ្តើម​ឆេះ​ចេញពី​ផ្នែក​ខាងលើ​ផ្ទះ​ហើយ​រាលដាល​ទៅ​ឆេះ​ មួយ​ខ្នង​ទៀត​តែ​ម្តង​ អគ្គិភ័យ​បង្ក​ឡើង​គេ​សង្ស័យ​បង្ក​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​។​ ខណៈ​អគ្គិភ័យ​ កើតឡើង​គេ​ឃើញ​មាន​សមត្ថកិច្ច​ចម្រុះ​ រួម​និង​លោកស្នងការ ​៣​រូប​ បាន​ចុះ​ទៅ​ ដល់​កន្លែង​ កើតហេតុ​ដឹកនាំ​កម្លាំង​នគរបាល​ចុះ​ជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​បាញ់​ទប់ស្កាត់​ពន្លត់ ភ្លើង​នោះ​ផង​ដែរ​។​អគ្គិភ័យ​នេះ​គេ​ពុំ​ទាន់​ដឹង​ថា​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ទាំង​ ២​ខ្នង ​នោះ​រង់​ការ​ខូចខាត​អស់​ប៉ុន្មាន​នៅឡើយ​នោះ​ទេ​ ដោយ​រង់ចាំ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​៕
nd8yzd40

2lt0urr7

6bds1v4h