ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះ និងជង្រុកស្រូវចំនួន៦ខ្នង នៅក្នុងស្រុកបន្ទាយអំពិល រងការខូចខាតដោយសារខ្យល់កន្ត្រាក់

ខេត្តឧត្តរមានជ័យ ៖ ផ្ទះ និងជង្រុកស្រូវប្រជាពលរដ្ឋចំនួន៦ខ្នង ត្រូវរងការខូចខាតដោយសារខ្យល់កន្ត្រាក់កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

អាជ្ញាធរស្រុកបន្ទាយអំពិលបានឲ្យដឹងថា ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះនិងជង្រុកស្រូវប្រជាពលរដ្ឋខូចខាតអស់ចំនួន៦ខ្នងនៅក្នុងភូមិពង្រ-ប៉ើងដំបូលផ្ទះ អស់២ខ្នង-ភូមិក្តុល-ប៉ើងដំបូលផ្ទះអស់ចំនួន៣ខ្នង និងប៉ើងដំបូលជង្រុកស្រូវ អស់១ខ្នងតែមិនមានពលរដ្ឋណាម្នាក់គ្រោះថ្នាក់នោះទេ។

ប្រភពបានឲ្យដឹងទៀតថា ក្រោយពីមានករណីខ្យល់កន្ត្រាក់បំផ្លាញផ្ទះ និងជង្រុកស្រូវរបស់ប្រជាពលរដ្ឋ គេឃើញកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអំពិលនិងកម្លាំងនគរបាលស្រុកចុះទៅជួយអន្តរាគមន៍ជួយប្រជាពលរដ្ឋភ្លាមដែរ។

លោកអធិការនគរបាលស្រុកឲ្យដឹងដែរថា ករណីខ្យល់កន្ត្រាក់ខាងលើមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស-សត្វនោះទេ៕ សហការី

16-5-2016c2

16-5-2016c3