ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ផ្លាស់ប្តូរឈ្មោះ ក្លោងទ្វារសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន បិតត្រាំង ទៅជាសាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំងមិត្តភាព ព្រះសីហនុ ជាំងស៊ូ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នាពេលកន្លងមកថ្មីៗនេះ បន្ទាប់ពីមានការផ្លាស់ប្តូរឈ្មោះក្លោងទ្វារសាលាបឋមសិក្សា និងអនុវិទ្យាល័យហ៊ុន សែន បិតត្រាំងចេញ និងដាក់ជំនួសមកវិញដោយឈ្មោះ សាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំងមិត្តភាព ព្រះសីហនុ.ជាំងស៊ូ ថែមទាំងមានសរសេររំលេចនៅផ្នែកខាងក្រោមអក្សរដែលជាអត្តសញ្ញាណជាតិ ដោយអក្សរដែលជាអត្តសញ្ញាណនៃជនជាតិចិន ដែលសាលាខាងលើ មានទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ០៤ ត្រង់ចំណុចផ្លូវចំណោតចុះក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលធ្វើដំណើរតាមផ្លូវជាតិលេខ០៤ ឆ្លងកាត់តាមខាងមុខសាលាខាងលើ ក៏ដូចជាមាតា.បិតាអាណាព្យាបាលសិស្សរៀននៅសាលាខាងលើ ដែលពួកគាត់គោរពស្រឡាញ់ និងគាំទ្រសម្តេច បន្ទាប់ពីបានឃើញមានការផ្លាស់ប្តូរឈ្មោះសាលាដូចបានរៀបរាប់ខាងលើនេះ បានបញ្ចេញទស្សន:ផ្សេងៗ ពីគ្នាបង្កប់ក្នុងអត្ថន័យបែបមិនពេញចិត្តថា សាលាខាងលើ គឺជាអំណោយដ៏ថ្លៃថ្លាដែលជាសមិទ្ធផលរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានផ្តល់ជូនគួរតែនាំគ្នាអភិរក័្សទុកឲ្យកូនចៅជំនាន់ក្រោយៗទៀតបានដឹងថា ជាសមិទ្ធិផលដែលកើតចេញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំប្រទេសលើវិស័យអប់រំក្នុងរយ:ពេលជិត០១ទសវត្សកន្លងមកនេះ ។

ក្រោយថ្ងៃ០៧មករា ឆ្នាំ១៩៧៩បន្ទាប់ពីបានផ្តួលរំលំរបបប្រល័យពូជសាន៍ប៉ុលពត ដែលវិស័យអបរំនាយុគ្គសម័យរបបខាងលើត្រូវបានធ្លាក់ចុះដល់កំរឹតសូន្យ ដោយសារតែការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋភិបាលដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំបានលើកកំពស់វិស័យអប់រំជាវិស័យអាទិភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្សដោយចាប់ផ្តើមកសាងពីបាតដៃទទេក្រោមជំនោសន្តិភាពរហូតសម្រចបានសមិទ្ធិផលបំរើឲ្យវិស័យអប់រំបានរីកដុសដាលមាននៅគ្រប់ទិសទីទាំងទីក្រុង និងជនបទ ។

ប្រភពខាងលើបន្តឲ្យដឹងទៀតថា ដូចនេះយើងត្រូវតែនាំគ្នាថែរក្សាចារឹកទុកនៅក្នុងបេះដូង និងមិនត្រូវមានការផ្លាស់ប្តូរឈ្មោះសាលាទៅជាបែបនេះសោះ… ? បើទោះជាសមិទ្ធផលបន្ថែមខាងក្រោយជាជំនួយពីបរទេសណា ក៏ដោយ ។

លោកកែវ ឡាយប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៨ បានឲ្យដឹងថា នៅក្នុងបរិវេនសាលាខាងលើចែកចេញជាសាលាបឋមសិក្សា និងអនុវិទ្យាល័យក្នុងនោះ សាលាបឋមសិក្សាមានសិស្សសរុប៨៧៨នាក់ចែកចេញជា២២ថ្នាក់ និងអនុវិទ្យាល័យមានសិស្សសរុបចំនួន២៤១នាក់ចែកចេញជា០៤ថ្នាក់ ។

លោក ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបានបន្តឲ្យដឹងទៀតថា ការផ្លាស់ប្តូរឈ្មោះសាលាខាងលើពីសាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំងមកជាសាលាបឋមសិក្សា និងអនុវិទ្យាល័យបិត្រាំងមិត្តភាពព្រះសីហនុ ជាំងស៊ូ យោងទៅតាមស្មារតី កិច្ចប្រជុំរបស់រដ្ឋបាលសាលាខេត្តព្រះសីហនុ ជាមួយអគ្គនាយកក្រុមហ៊ុនវិនិយោគខេត្តជាំងស៊ូប្រទេសចិននៅតំបន់សេដ្ឋកិច្ចពិសេសដែលមានទីតាំងជិតសាលារៀនខាងលើនោះ និងជាខេត្តដែលចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តព្រះសីហនុ ដែលអគ្គនាយកក្រុមហ៊ុនវិនិយោគខាងលើបានមើលឃើញពីចំនួនសិស្សានុសិស្សមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំហើយដើម្បីរួមចំណែកជាមួយរាជរដ្ឋភិបាលក្នុងការលើកម្ពស់វិស័យអប់រំនៅកម្ពុជា អគ្គនាយកក្រុមហ៊ុន ក៏បានស្នើសុំរដ្ឋបាលខេត្ត ជួយកសាងអាគារ(ថ្ម )សិក្សាបន្ថែម០១ខ្នងមាន០៣បន្ទប់ បំពាក់កំព្យូទ័រចំនួន២១គ្រឿង និងបន្តរៀបចំអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងបរិវេនសាលាខាងលើបន្ថែមទៀត ។

លោកកែវ ឡាយ បានបញ្ជាក់ឲ្យដឹងទៀតថា ដោយមានការសំណូមពរ ពីអគ្គនាយកក្រុមហ៊ុនវិនិយោគមកពីខេត្តជាំង ស៊ូ ដែលជាខេត្តចងសម្ព័ន្ធមេត្រីភាព និងខេត្តព្រះសីហនុបានស្នើសុំមកមន្ទីរអប់រំយុវជន និងកីឡាខេត្តតាមរយ:លោកអភិបាលខេត្តក្នុងលិខិតចុះថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០១៦ទៅក្រសួងអបរំយុវជន និងកីឡា សុំប្តូរឈ្មោះនៅលើក្លោងទ្វារច្រកសាលារៀនពីឈ្មោះសាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំង មកជាសាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ ជាំងស៊ូវិញ ។

ដោយមានការឯកភាពពីក្រសួងអប់រំយុវជន និងកីឡាតាមប្រកាសលេខ១១១៤/ប្រ.ក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ និងប្រកាសលេខ១២២០/ប្រក.ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦របស់ក្រសួងអប់រំយុវជន និងកីឡា ក្នុងគោលបំណងរឹតចំណងសាមគ្គីភាពរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំង០២ ជាពិសេសថ្នាក់ដឹកនាំ និងប្រជាជនចិន នៃខេត្តជាំងស៊ូ និង ខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖