ព័ត៌មានទាន់ហេតុការណ៍៖

ផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ល្អៗ សម្រាប់កងទ័ពប្រទេសកម្ពុជា និងវៀតណាម

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកឧត្តមសេនីយ៍ឯកបម្រុង លឿង គឿង លេខាមជ្ឈឹមបក្ស ប្រធានអគ្គស្នងការនយោបាយ កងទ័ពប្រជាជនវៀតណាម បានលើកឡើង ពីការឆ្លុះបព្ចាំាង ទស្សនៈវិស័យនយោបាយ និងការវិវត្តន៍ សភាពការណ៍ថ្មីៗ ក៏ដូចជាការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ លើវិស័យនយោបាយការពារជាតិរវាងកងទ័ពប្រទេសទំាងពីរកម្ពុជា-វៀតណាម ។

ការលើកឡើងបែបនេះ របស់មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិប្រទេសពីរ បានប្រព្រឹត្តទៅកាលពីរសៀល ថ្ងៃព្រហស្បតិ៍ ១១ កើត ខែបទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំក្រសួង ។

ការអព្ជើាញមកបំពេញទស្សនកិច្ច ជាមិត្តភាព ផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ស្របពេល ដែលសភាពការណ៍ មានការវិវត្តន៍យ៉ាងឆាប់រហ័ស ទាំងក្នុង និងលើសកលោក តំបន់ ក៏ដូចជាការវិវត្តន៍ នៃសភាពការណ៍ថ្មីៗនៅព្រះរាជាណាចក្រកម្ពុជា ពិសេសទំនាក់ទំនង កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំទ្វេឡើងថែមទៀត ក្នុងការអនុវត្តយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាព តាមពិធីសារ និងកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ ដែលបានដាក់ ចេញសម្រាប់ឆ្នាំ ២០១៨-២០១៩ ។

ទន្ទឹមនឹងនេះ កិច្ចប្រជុំទទួលបានការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកថ្មីៗ មួយចំនួន និងសំណូមពរ ភារកិច្ចក៏ ដូចជាទិសដៅកិច្ចសហប្រតិបត្តិការសម្រាប់អនុវត្តនាពេលខាងមុខ ឱយទទួលបានលទ្ធផលប្រសើរឡើងថែមទៀតផងដែរ ។

គួររំឮកផងដែរថា ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ នេះ បន្ទាប់ពីផ្លាស់ប្តូរបទពិសោធន៍ ទស្សនៈនយោបាយ ការពារជាតិ គណៈប្រតិភូ ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនៅស្តូបមិត្តភាពកម្ពុជា-វៀតណាម ទស្សនាកងពលតូចថ្មើរជើងលេខ៧០ សម្តែងការគួរសមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងទស្សនា ព្រះបរមរាជវាំង សារមន្ទីរជាតិ សារមន្ទីរទួលស្លែង ផងដែរ ៕ សុខដុម