ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវការ! Wayne Rooneyចុះកិច្ចសន្យាលេងឲ្យDC Unitedរយៈពេល៣ឆ្នាំកន្លះ

ខ្សែប្រយុទ្ធ Wayne Rooneyដែលរកគ្រាប់បាល់ច្រើនជាងគេឲ្យជម្រើសជាតិអង់គ្លេសបានចុះកិច្ចសន្យាផ្ទេរពីក្រុម Evertonទៅលេងឲ្យ DC Unitedនៅក្នុងសរដ្ឋអាមេរិករយៈពេល៣ឆ្នាំ។

តម្លៃខ្លួននៃកិច្ចសន្យារបស់កីឡាករវ័យ៣២ឆ្នាំរូបនេះស្មើនឹង១០លានផោន មានន័យថា Wayne Rooneyនឹងក្លាយទៅជាកីឡាករមានតម្លៃខ្ពស់បំផុតនៅក្នុងប្រវតិ្តសាស្រ្តក្លិប DC United។

Rooneyបង្ហាញខ្លួនជាលើកដំបូងនៅក្នុងកីឡដ្ឋានAudi Field នៅថ្ងៃទី១៤ ខែកក្កដា។ អតីតតខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហមរូបនេះបាននិយាយថា “ខ្ញុំផ្លាស់មកកាន់ក្របខ័ណ្ឌកំពូលរបស់អាមេរិកគឺដើម្បីបំពេញមហិច្ចតានៃអាជីពបាល់ទាត់របស់ខ្ញុំ។ ខ្ញុំកំពុងតែស្រែកឃ្លាននឹងភាពជោគជ័យហើយនឹងខិតខំឲ្យបាន១០០ភាគរយដូចដែលខ្ញុំបានធ្វើឲ្យក្លិបផ្សេងៗកន្លងមក។ ពេលនេះខ្ញុំពិតជាអន្ទសារចង់លេងជាមួយនឹងមិត្តរួមក្រុមថ្មីដើម្បីនាំយកជោគជ័យឲ្យក្លិប” ៕ ដេវីត